អត្ថបទខ្លីៗ

អ្នកគាំទ្រសកម្មជន​អង្គការ​មាតា​ធម្មជាតិ ៣នាក់ ត្រូវ​បានគេ​រារាំង​ពីការ​ចូលក្នុង​ក្រុង​ខេមរភូមិន្ទ​ខេត្ត​កោះកុង

ចេញផ្សាយ ថ្ងៃទី​១៩ ខែសីហា ឆ្នាំ២០១៥
F T M

សកម្មជន ៣នាក់ គឺលោក ទ្រី សុវិគា អាយុ ២៣ឆ្នាំ លោក សាន់ ម៉ាឡា អាយុ ២៣ឆ្នាំ និងលោក ស៊ីម សំណាង អាយុ ២៨ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែសីហា អំឡុងពេល​ដែលពួក​គេតវ៉ា​ដើម្បី​បញ្ឈប់​ការបូម​ខ្សាច់​នៅក្នុង​ខេត្ត​កោះកុង​ដែលត្រូវ​បានគេ​អះអាង​ថា ធ្វើឡើង​ដោយ​ខុសច្បាប់។ អ្នកទាំងនោះ ត្រូវបាន​ចោទប្រកាន់​ដោយ​យោង​តាម​មាត្រា ៤២៤ នៃក្រម​ព្រហ្មទណ្ឌ ពីបទ​គម្រាមកំហែង​ថានឹង​ធ្វើឲ្យ​ខូចខាត​ដោយ​ភ្ជាប់នឹង​បញ្ជា​អ្វីមួយ។ បច្ចុប្បន្ននេះ អ្នកទាំង​បីនាក់​នោះ កំពុង​ត្រូវបាន​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​ខេត្ត​កោះកុង។ កងរាជ​អាវុធហត្ថ បាន​រារាំង​អ្នកគាំទ្រ​ប្រមាណ ៣០នាក់ ពីការ​ចូលទៅ​ក្នុង​ក្រុង ដែល​អ្នក​ទាំងនោះ​គ្រោង​នឹង​ប្រមូល​ផ្តុំគ្នា​នៅមុខ​តុលាការ​ខេត្ត​កោះកុង ដើម្បីតវ៉ា​ជំទាស់​នឹងការ​ចាប់ខ្លួន​សកម្មជន​ទាំង ៣នាក់។ ចំណែក​ឯអ្នកគាំទ្រ​ប្រមាណ ២៥នាក់​ផ្សេងទៀត កំពុង​ធ្វើការ​តវ៉ានៅ​មុខ​ពន្ធនាគារ ដោយសារ​អ្នក​ទាំងនោះ​បានចូល​ក្នុងក្រុង​មុនពេល​មានការ​បិទផ្លូវ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា