អត្ថបទខ្លីៗ

សវនាការសាលាឧទ្ធរណ៍លើករណីលោក ម៉ម សូណង់ដូ បានបញ្ចប់ ដោយស្នើឲ្យផ្លាស់ប្តូរ បទចោទ

ចេញផ្សាយ ថ្ងៃទី​៦ ខែមីនា ឆ្នាំ២០១៣
F T M

បន្ទាប់ពីបង្ហាញសក្ខីកម្មនិងការដេញដោលទាញរក​​ហេតុផលអស់រយៈ​ពេលពេញមួយថ្ងៃមក ព្រះរាជអាជ្ញា បានប្រកាសបិទសវនាការ ដោយ​បានស្នើឲ្យធ្វើការ ផ្លាស់ប្តូរបទចោទប្រកាន់ពាក់ព័ន្ធនឹងការបង្កើត តំបន់​អបគមន៍លើ លោក ម៉ម សូណង់ដូ។ យោងទៅតាម ព្រះរាជអាជ្ញា​លោក សូណង់ដូគូរតែត្រូវបានកាត់ទោសពីបទល្មើស ក្នុងការរារាំង និងជ្រៀត​ជ្រែកមុខងាររាជការសាធារណៈក្រោមមាត្រា ២៨ ៥០៤ និង៦០៩ នៃ​ក្រមព្រហ្មទណ្ឌ។ ព្រះរាជអាជ្ញាបានស្នើបន្ថែមទោសលើបទល្មើសព្រៃឈើ មួយទៀតផងដែរ ដែលជាបទល្មើសរុករានព្រៃខុសច្បាប់ ក្រោមមាត្រា៩៧ ចំនុចទី៦ នៃច្បាប់ព្រៃឈើ។ ចំនែកការចោទប្រកាន់ទៅលើ​​ ភាគីពីរនាក់ទៀត គឺលោក ទូច រាម និងលោក កាន់ សុវណ្ណ គឺមិនបាន​ផ្លាស់ប្តូរការចោទឡើយ។ ទោះជាយ៉ាងណាសក្ខីកម្ម ដែលជាសក្សីម្នាក់ត្រូវ បានបញ្ឈប់មិនអោយបន្តការ​និយាយយ៉ាងគំរោះគំរើយនៅពេលដែលគាត់និយាយបញ្ជាក់ម្តង​​ហើយម្តងទៀតថា ជាការកំណត់ចំណាំខុសស្រលះ ដែលថា លោក សុវណ្ណ មានវត្តមាននៅកន្លែងកើតហេតុ ដើម្បីធ្វើជាមូលដ្ឋាន សម្រាប់ការចោទប្រកាន់គាត់នោះទេ។ សក្សីបានរាយ​ការណ៍ថា អ្នកទាំង​បីគឺគ្មានវត្តមាន​នៅកន្លែងកើតហេតុឡើយ ក្នុងពេលសាកសួរនោះ។

សាលាឧទ្ធរណ៍ នឹងប្រកាសសាលដីកា នៅថ្ងៃ១៤ ខែមីនា ឆ្នាំ២០១៣ វេលាម៉ោង ៨ព្រឹក។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា