អត្ថបទខ្លីៗ

សំណុំ​រឿង​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ឯកឧត្ដម​ កឹម ​សុខា ​ត្រូវ​បាន​ជំនុំ​ជម្រះ​ដោយ​កំបាំង​មុខ

ចេញផ្សាយ ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ២០១៦
F T M

នា​ព្រឹក​នេះ ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ឯកឧត្ដម​ កឹម ​សុខា ត្រូវបាន​ជំនុំជម្រះ​ដោយ​កំបាំង​មុខ ​រយៈពេល​ជាង១ម៉ោង​ ពាក់ព័ន្ធ​ទៅនឹង​បទចោទ​អំពីការ​បដិសេធ​ចូលខ្លួន​បំភ្លឺ​ក្នុងនាម​ជា​សាក្សី នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ។ ព្រះរាជ​អាជ្ញា​បានស្នើតុលាការ​ចាត់ការ​លើ​សំណុំ​រឿង​នេះជា​បទល្មើស​ជាក់ស្ដែង ​មានន័យថា​ ឯកឧត្ដម​ កឹម សុខា ​មិនអាច​ប្រើប្រាស់​អភ័យឯកសិទ្ធិសភា​បានទេ។

បទចោទ​នេះ​ត្រូវបានលើក​យកមកចោទ​ប្រកាន់​កាលពី​ខែឧសភា ក្រោយ​ពីឯកឧត្ដម ​កឹម សុខា ​បានបដិសេធ​ចូលខ្លួនបំភ្លឺ​ក្នុងនាម​ជាសាក្សី​ចំនួន​ពីរលើក​ ក្នុងសំណុំ​រឿងនៃ​តំណាងរាស្រ្តពីររូប​របស់គណបក្ស​សង្គ្រោះជាតិ​ ដែលត្រូវ​បានចោទប្រកាន់​ពីបទ​សញ្ចារកម្ម។ ​សំណុំរឿង​របស់តំណាង​រាស្រ្តទាំង​ពីររូបនេះ​ ពាក់ព័ន្ធ​នឹងការ​ចោទ​ប្រកាន់​នៃអំពើ​ពេស្យាកម្ម​ទៅលើ​រូប អ្នកនាង ខុម ចាន់តារាទី​ ហៅ ស្រី មុំ ដែល​អ្នក​នាង​ត្រូវ​បាន​គេចោទ​ថា នាង​ធ្លាប់មាន​ទំនាក់​ទំនងស្នេហា​ជាមួយ​ ឯកឧត្ដម ​កឹម ​សុខា។

អ្នកគាំ​ទ្រ​គណបក្ស​សង្គ្រោះជាតិ​ប្រហែល​ជា២០០នាក់​បានប្រមូល​ផ្ដុំគ្នា​នៅខាងក្រៅ​តុលាការ ​អំឡុង​ពេល​សវនាការ ​ខណៈដែល​កងកម្លាំង​នគរបាល​ចម្រុះ​បានដាក់​ពង្រាយ​នៅក្បែរ​ពហុកីឡាដ្ឋានជាតិ​អូឡាំពិក​។ អ្នកគាំទ្រម្នាក់​ (លោក អ៊ុំ ដារ៉ា ​ហិរញ្ញិក​គណបក្ស​សង្គ្រោះជាតិ​នៅក្នុង​រាជធានី​ភ្នំពេញ) ​ត្រូវ​បាន​ចាប់ខ្លួន ​និង​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅកាន់​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ៧មករា ​ក្រោយ​ពីមាន​ការ​ប៉ះទង្គិច​គ្នា​បន្ដិច​រវាងមន្រ្តី​នគរបាល​ និងអ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​មួយចំនួន។

នៅទីស្នាក់​ការ​​កណ្ដាល​គណបក្ស​សង្គ្រោះជាតិ​ក្នុងរាជធានី​ភ្នំពេញ ​ឯកឧត្ដម​ កឹម សុខា​ បានមានប្រសាសន៍​ទៅកាន់​អ្នកគាំទ្រ​ប្រហែល​៥០០នាក់​មកពីទូទាំង​ប្រទេស​ ​ដែលកំពុង​ប្រមូលផ្ដុំ​គ្នានៅទីនោះ​ ទោះបី​ជាមន្រ្តី​នគរបាល​បានដាក់​ពង្រាយ​ប៉ុស្ដ៍ត្រួតពិនិត្យ​តាមផ្លួវ​សំខាន់ៗ​មួយ​ចំនួន​ ចូលមករាជធានី​ភ្នំពេញ តាំងពី​ម្សិលមិញ​ក៏ដោយ។ ចំ​ណែកអ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិមួយ​ចំនួនទៀត​ក៏ត្រូវបាន​ហាមឃាត់​មិនឲ្យ​ធ្វើដំណើរ​ពី​ខេត្តស្វាយរៀង​ និង​ខេត្តកំពត ​ចូល​មករាជធានី​ភ្នំពេញ​ផងដែរ។

ព័ត៌​មាន​ថ្មី៖ នៅម៉ោង​២រសៀល​នេះ​ ឯកឧត្ដម​ កឹម​ សុខា​ ត្រូវ​បាន​ផ្ដន្ទាទោសពីបទបដិសេធ​ចូល​ខ្លួន​បំភ្លឺក្នុងនាមជាសាក្សី​នៅ​តុលាការ​ យោង​តាម​មាត្រា​៥៣៨​នៃ​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ លោក​ កែវ ​មុន្នី​ ចៅ​ក្រម​ជំនុំ​ជម្រះ​បាន​សម្រេច​ផ្តន្ទាទោស​ ឯកឧត្ដម ​កឹម ​សុខា ​ឲ្យ​ជាប់​ពន្ធ​នាគារ​រយៈ​ពេល​៥ខែ​ និង​ពិន័យ​ជាប្រាក់​ចំនួន​ ៨០ម៉ឺន​រៀល​ (២០០ដុល្លារ)​។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា