អត្ថបទខ្លីៗ

ការ​​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​

ចេញផ្សាយ ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ២០១៦
F T M

ថ្ងៃ​នេះ​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់​បាន​ជួបជុំ​គ្នាដើម្បី​​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ បន្ទាប់​ពី​ការ​ប្រារព្ធ​ទិវា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់​រយៈពេល​ជាង​១សប្ដាហ៍​កន្លង​មក​។

នៅ​រាជ​ធានី​ភ្នំពេញ​ ប្រជា​ពលរដ្ឋ​ដែល​គ្រោង​នឹង​ជួប​ជុំគ្នា​នៅ​ខាង​ក្រៅ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ត្រូវ​បាន​កង​កម្លាំង​សន្តិសុខ​ និង​នគរបាល​បង្រ្កាប​បាតុកម្ម​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​ទីតាំង​នោះ។​ ក្រោយ​ពី​ការ​ព្យាយាម​ជួបជុំ​គ្នា​នៅ​ទីកន្លែង​ផ្សេង​ទៀត​ត្រូវ​បាន​ប្រឈម​ជាមួយ​នឹង​កង​កម្លាំង​ដដែល​នេះ ​អ្នក​ទាំង​នោះ​បាន​ជួប​ជុំគ្នា​ជា​ថ្មី​ម្ដង​ទៀត​នៅ​ទីលាន​ប្រជាធិបតេយ្យ​ ទោះ​បី​ជានៅ​ទីនោះ​​មានការ​ដាក់​ពង្រាយ​​កង​កម្លាំង​នគរបាល​បង្ក្រាប​បាតុកម្ម​​ប្រមាណ​ជា ​៣០០នាក់​ ​ក៏ដោយ​។ ក្រុម​ផ្សេង​ទៀត​ដែល​មាន​ចំនួន​ប្រមាណ​ជា ​១០០០នាក់​ រួមមាន​ទាំង​សហជីព​ សហគមន៍​ ក្រុម​សហគមន៍​មូលដ្ឋាន​ និង​អង្គការ​សង្គម​ស៊ីវិល​បាន​ចូលរួម​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​នៅ​ទីនោះ​ផងដែរ​។

ព្រឹក​នេះ ​​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​ចំនួន​ ១២​កន្លែង​​ទៀត​ ត្រូវ​បាន​ប្រារព្ធឡើង​​នៅ​​ក្នុង​​ខេត្ត​ចំនួន​១១ផ្សេង​គ្នា​​ ដោយ​មាន​ការ​ដង្ហែ​ក្បួន ​និងការ​​រៀបចំ​វេទិកា​សាធារណៈ។​ នៅ​​ខេត្ត​កំពត​ ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​​មួយ​កន្លែង​ត្រូវ​បាន​បិទ​ដោយ​អាជ្ញាធរ​ស្រុក​ដែល​បាន​លើក​ឡើង​ថា​ប្រជាពលរដ្ឋ​ចាំបាច់​ត្រូវ​សើ្នសុំ​ការ​អនុញ្ញាត​ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​នេះ។

ជា​ការ​សរុប​រួម​ ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ចាប់​តាំង​ពី​សប្តាហ៍​មុន ​ដែល​រៀប​ចំឡើង​ដោយ​ក្រុម​មិត្ត​១០​ធ្នូ​ ត្រូវ​បាន​មើល​ឃើញ​ថា មានការ​ចូល​រួម​ពី​​ប្រជាពលរដ្ឋ​ប្រមាណ​ជា ១១.០០០ នាក់ នៅ​ទូទាំង​ប្រទេស​​ ហើយ​អ្នក​ទាំង​នោះ​បាន​ធ្វើការ​​បញ្ចេញ​មតិ​ដើម្បី​ទាមទារ​យុត្តិធម៌៕

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា