អត្ថបទខ្លីៗ

អ្នក​ការពារ​សិទិ្ធ​មនុស្ស​ចំនួន ៥ នាក់​ទៀត ត្រូវ​បាន​ចាប់​ខ្លួន

ចេញផ្សាយ ថ្ងៃទី​៦ ខែមករា ឆ្នាំ២០១៤
F T M

អ្នកតំណាងសហគមន៍​បឹង​កក់​ជា​ស្ត្រី​ចំនួន ប្រាំនាក់ ត្រូវ​បាន​ចាប់​ខ្លួន​នា​ព្រឹក​នេះ នៅ​ពេល​ដែល​អ្នក​ទាំង​នោះ​រៀប​ចំធ្វើការតវ៉ា​នៅ​មុខ​ស្ថាន​ទូត​បារាំង ស្នើ​សុំ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ការពារ​សិទិ្ធ​ម​នុស្សដទៃទៀត​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន។

នៅ​ពេល​ដែល​អាជ្ញាធរបន្តបដិសេធបង្ហាញទីកន្លែង​នៃ​ការ​ឃុំ​ខ្លួន​មនុស្ស​យ៉ាង​តិច ២៣ នាក់​ផ្សេង​ទៀត ដែល​​ជា​អ្នក​ត្រូវ​បាន​គេ​ចាប់​ខ្លួន និង​​ចោទ​ប្រកាន់​បទ​ល្មើស​ព្រហ្មទណ្ឌ​អំឡុង​ពេល​នៃ​ការ​​បង្ក្រាប​យ៉ាង​ហិង្សា​នៅ​រាជ​ធានី​ភ្នំ​ពេញ។ មនុស្ស​ម្នាក់​ក្នុង​ចំនោមអ្នក​ទាំង​នោះ គឺ​ជា​ក្មេង​ប្រុស​អាយុ ១៧ ឆ្នាំ។ ក្នុងរយៈពេល ៣ថ្ងៃ​មុន​​នេះ ក្រុម​គ្រួសារ​របស់​អ្នក​ទាំង​នោះ ក្រុម​មេធាវី និង​ក្រុម​គ្រូ​ពេទ្យ​ឯករាជ្យ​មួយ​ចំនួន មិន​បាន​ទទួល​ដំណឹង​អំពី​ទី​កន្លែង និង​ស្ថាន​ភាព​នៃ​សុខ​ភាព​របស់​អ្នក​ទាំង​នោះនោះ​ទេ។ មនុស្ស​មួយ​ចំនួន​នៃ​អ្នក​ទាំង​នោះ ត្រូវ​បាន​គេ​វាយ​ដំ​ឲ្យ​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ ក្នុងអំឡុង​ពេល​នៃ​ការ​ចាប់​ខ្លួន​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ហើយ​ត្រូវ​ការ​ការ​ព្យាបាល​ជា​បន្ទាន់។

អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នាព្រឹក​នេះ​មាន អ្នកស្រី ទេព វន្នី អ្នក​ស្រី យ៉ោម បុប្ផា អ្នក​ស្រី ផាន់ ឈុនរ៉េត អ្នក​ស្រី ប៊ូ ឆវី និង​កញ្ញា សុខ ស្រីលាភ។ អ្នកទាំង ៥ ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ស្នងការ​នគរបាល​រាជ​ធានី​ភ្នំពេញ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ ៥។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា