អត្ថបទខ្លីៗ

ការប្រកាស​សាលក្រម​ករណី​កុមារ​ម្នាក់​ ​អាយុ​ ​១​៦​ឆ្នាំ​ ​ដែល​មាន​ជំងឺ​អូ​ទី​ស្សឹ​ម​ ​ត្រូវ​បាន​លើកពេល​

ចេញផ្សាយ ថ្ងៃទី​១៣ ខែតុលា ឆ្នាំ២០២១
F T M

សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បាន​សម្រេច​លើកពេល​ប្រកាស​សាលក្រម​ដោយ​មិនកំណត់​ ​ក្នុង​សំណុំរឿង​មួយ​ដែល​ពាក់ព័ន្ធ​នឹង​កុមារ​ម្នាក់​ ​អាយុ​ ​១​៦​ឆ្នាំ​ ​ដែល​ជា​កូនប្រុស​របស់​អតីត​សមាជិក​គណ​បក្សជំទាស់​ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធ​នាគា​រ​ ​ដោយ​លើក​ហេតុផល​ថា​ ​ចៅក្រម​ក្នុង​សំណុំរឿង​នេះ​ “​ជាប់រវល់​” ​។​

​កុមារ​ដែល​ម្ដាយ​របស់​គេ​បាន​អះអាង​ថា​ ​មាន​ជំងឺ​អូ​ទី​ស្សឹ​ម​ ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ញុះញង់​ ​និង​បទ​ប្រមាថ​ម​ន្រ្តី​រាជ​ការសាធារណៈ​ ​បន្ទាប់ពី​ត្រូវ​បាន​ចាប់ខ្លួន​ ​កាលពី​ថ្ងៃ​ទី​ ​២​៤​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​១​ ​។​ ​ភស្តុតាង​ក្នុង​សំណុំរឿង​នេះ​រួម​មាន​ ​សារ​ឆ្លងឆ្លើយ​ក្នុង​កម្មវិធី​ថេលេ​ក្រាម​ (​Telegram​) ​។​ ​បទ​ចោទ​នៃ​មាត្រា​៤​៩​៤​ ​មាត្រា​៤​៩​៥​ ​និង​មាត្រា​៥​០​២​នៃ​ក្រមព្រហ្មទណ្ឌ​ ​កំណត់​ការ​ដាក់ទោស​ជាប់ពន្ធនាគារ​ជា​អតិបរមា​រហូតដល់​ ​២​ឆ្នាំ​ ​និង​ប្រាក់ពិន័យ​ផ្សេងទៀត​ ​។​

​កុមារ​នេះ​ ​ធ្លាប់​ត្រូវ​បាន​បដិសេធ​ក្នុង​ការ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ ​កាលពី​ថ្ងៃ​ទី​០​៣​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​១​ ​ហើយ​គិត​ត្រឹម​ពេលនេះ​ ​គេ​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នាគា​រ​រយៈពេល​ ​១​១​១​ថ្ងៃ​ហើយ​ ​ដោយ​ពុំបាន​រស់នៅ​ជាមួយ​គ្រួសារ​របស់​គេ​ទេ​ ​។​ ​កុមារ​នេះ​ ​ក៏​ធ្លាប់​ជាគោល​ដៅ​នៃ​ការវាយប្រហារ​ដោយ​អំពើ​ហិង្សា​ផង​ដែរ​ ​ក្នុង​នោះ​មាន​ហេតុការណ៍​ក្នុង​ខែ​មេសា​ ​ឆ្នាំ​២​០​២​១​ ​នៅពេលដែល​មានការ​គប់​ដុំឥដ្ឋ​ចំក្បាល​របស់​គេ​ ​បណ្ដាល​ឱ្យ​រង​របួស​ ​ព្រមទាំង​ត្រូវ​ដេរ​ព្យាបាល​របួស​ ​។​

​កាលបរិច្ឆេទ​ថ្មី​នៃ​ការប្រកាស​សាលក្រម​នេះ​ ​ពុំទាន់​ត្រូវ​បាន​កំណត់​នៅឡើយ​ទេ​ ​។​

​ច្បាប់​ស្ដីពី​យុត្តិធម៌​អនីតិជន​ ​បាន​ចែង​ថា​ ​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​ ​គួរតែ​ជា​ជម្រើស​ចុងក្រោយ​សម្រាប់​កុមារ​ ​ហើយ​អាទិភាព​នេះ​ ​គួរតែ​ផ្ដល់​ឱ្យ​ករណី​កុមារ​ដែល​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ ​។​ ​មាត្រា​២​១​៤​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ ​បាន​ក​ម្រិ​ត​រយៈពេល​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​លើ​កុមារ​អាយុ​ពី​ ​១​៦​ ​ទៅ​ ​ក្រោម​១​៨​ឆ្នាំ​ ​ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទមជ្ឈិម​ ​ត្រឹមតែ​ ​៤​ខែ​ប៉ុណ្ណោះ​ ​៕​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា