អត្ថបទខ្លីៗ

សកម្មជន​មាតា​ធម្មជាតិ​នៅ​បន្តជាប់​ឃុំ​ក្នុង​ពន្ធ​នាគា​រ​ ​ពី​បទ​រួមគំនិតក្បត់​

ចេញផ្សាយ ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ២០២១
F T M
សកម្មជន​មាតាធម្មជាតិ​ កញ្ញា ភួន កែវរស្មី និងកញ្ញា ឡុង គន្ធា ត្រូវបាន​បញ្ជូន​មកសាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ។

​សកម្មជន​មាតា​ធម្មជាតិ​ចំនួន​៣​នាក់​ ​នៅ​បន្តជាប់​ឃុំ​ក្នុង​ពន្ធ​នាគា​រ​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​នៅឡើយ​ ​ទោះបីជា​មានការ​ព្យួរ​ផ្នែក​ខ្លះ​នៃ​ទោស​ជាប់ពន្ធនាគារ​របស់​ពួកគេ​ពី​បទ​ញុះញង់​ក៏ដោយ​ ​ដោយសារ​មានការ​សម្រេច​ពី​ចៅក្រម​ ​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ពី​បទ​រួមគំនិតក្បត់​ ​នៅ​ក្នុង​សំណុំរឿង​ផ្សេង​មួយទៀត​ ​។​

​ការ​ឃុំ​ខ្លួននេះ​ធ្វើឡើង​ ​ទោះបីជា​មាន​សាលដីកា​របស់​សាលាឧទ្ធរណ៍​កាលពី​ថ្ងៃសុក្រ​ ​ដើម្បី​ព្យួរ​ផ្នែក​ខ្លះ​នៃ​ទោស​ជាប់ពន្ធនាគារ​របស់​ពួកគេ​ ​ក្នុង​សំណុំរឿង​ញុះញង់​ ​។​ ​កាលពី​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​១​ ​សកម្មជន​ទាំង​៣​នាក់​ ​គឺ​លោក​ ថុ​ន​ ​រដ្ឋា​ ​កញ្ញា​ ​ឡុង​ ​គន្ធា​ ​និង​កញ្ញា​ ភួ​ន​ ​កែវ​រស្មី​ ​ត្រូវ​បាន​ផ្ដន្ទាទោស​ពី​បទ​ញុះញង់​ ​តាម​បញ្ញត្តិ​មាត្រា​៤​៩​៤​ ​និង​មាត្រា​៤​៩​៥​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​និង​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​ចន្លោះ​ពី​ ​១​៨​ខែ​ ​ទៅ​២​០​ខែ​ ​។​ ​នៅ​ថ្ងៃ​ទី​០​៥​ ​ខែវិច្ឆិកា​ ​សាលាឧទ្ធរណ៍​នៅ​រាជធានី​ភ្នំពេញ​ ​បាន​សម្រេច​ព្យួរទោស​ជាប់ពន្ធនាគារ​របស់​ពួកគេ​រហូតដល់​ ​៦​ខែ​ ​ដែល​ផ្ដល់​សិទ្ធិ​ឱ្យ​ពួកគេ​ ឱ្យ​ទទួល​បានការ​ដោះលែង​ពី​ពន្ធ​នាគា​រវិ​ញ​នៅ​ក្នុង​ខែ​នេះ​ ​ដោយសារ​ពួកគេ​ត្រូវ​បាន​ឃុំ​ខ្លួន​ ​ចាប់តាំង​ពី​ការ​ចាប់ខ្លួន​របស់​ពួកគេ​ ​ក្នុង​ខែកញ្ញា​ ​ឆ្នាំ​២​០​២​០​ ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ​ ​សកម្មជន​ទាំងនេះ​ ​នៅ​បន្ត​ជាប់ពន្ធនាគារ​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​ក្នុង​សំណុំរឿង​មួយទៀត​ ​ដោយសារ​ការ​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​កាលពី​ថ្ងៃ​ទី​២​២​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​១​ ​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​បន្ថែម​ទៀត​ពី​បទ​រួមគំនិតក្បត់​ ​ដែល​បាន​ប្ដឹង​ប្រឆាំង​នឹង​ពួកគេ​ ​ក្នុង​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​១​ ​តាម​បញ្ញត្តិ​មាត្រា​៤​៥​៣​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​។​ ​សកម្មជន​៣​នាក់​ផ្សេងទៀត​ ​ដែល​ត្រូវ​បាន​ចោទប្រកាន់​ក្នុង​សំណុំរឿង​នេះ​ ​ក៏​នៅ​បន្តជាប់​ឃុំ​ក្នុង​ពន្ធ​នាគា​រ​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​ផង​ដែរ​ ​។​ ​គិត​ត្រឹម​ពេល​ចាប់ខ្លួន​របស់​ពួកគេ​ ​លោក​ ​រដ្ឋា​ ​អាយុ​២​៨​ឆ្នាំ​ ​កញ្ញា​ ​គន្ធា​ ​អាយុ​២​២​ឆ្នាំ​ ​និង​កញ្ញា​ ​កែវ​រស្មី​ ​អាយុ​១​៩​ឆ្នាំ​ ​ដំបូង​ឡើយ​ត្រូវ​បាន​ចាប់ខ្លួន​ ​ជុំវិញ​កា​រៀបចំ​គម្រោង​ដើរ​តវ៉ា​ដោយ​ស្រ្តី​ម្នាក់​ ​ឆ្ពោះទៅ​កាន់​គេហដ្ឋាន​របស់​សម្ដេច​នាយករដ្ឋមន្ត្រី​ ​ដើម្បី​ពិភាក្សា​ពី​កា​រលុប​បឹង​តា​មោក​ ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​៕​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា