អត្ថបទខ្លីៗ

ការ​ប្រមូល​ផ្តុំគ្នា​របស់​សហជីព និង​សមាគម កើតមានអំពើហិង្សា

ចេញផ្សាយ ថ្ងៃទី​២៦ ខែមករា ឆ្នាំ២០១៤
F T M

ការប្រមូលផ្តុំរបស់សហជីព និង​សមាគម​មួយ​ចំនួន នៅក្នុង​ទីលាន​ប្រជា​ធិបតេយ្យ​កាល​ពី​ព្រឹក​មិញ​នេះ ត្រូវ​បាន​រារាំង​ដោយ​មាន​ប្រើប្រាស់​អំពើ​ហិង្សា នៅ​ពេល​ដែល​កងរាជ​អាវុធ​ហត្ថ និង​នគរបាល​ប្រដាប់​ដោយ​អាវុធ និង​ដំបង​ឆក់ រាប់​រយ​នាក់ ហើយ​មាន​ការ​ចូលរួម​ពី​កង​សន្តិសុខ និង​ជន​ចម្លែក​ដែល​កាន់​ជំពាម ដុំថ្ម និង​ដំបង​ជាច្រើន របស់​សាលា​រាជធានី​ភ្នំពេញ។ ក្រុម​ទាំង​នោះ កំណត់​គោលដៅ​វាយ​ប្រហារ​ដោយ​មិន​រើស​មុខ​ទៅ​លើ​អ្នក​គាំទ្រ​សហជីព អ្នក​កាសែត និង​អ្នក​ឃ្លាំមើល​ការ​រំលោភ​សិទិ្ធ​មនុស្ស​ជា​ច្រើន។ រហូត​ដល់​ពេល​នេះ ប្រជា​ពលរដ្ឋ​យ៉ាង​តិច ៨ នាក់ ត្រូវ​បាន​គេ​ដឹង​ថា បាន​រង​របួស។

ការជួប​ជុំគ្នា​ដោយ​អហិង្សា ដែល​ត្រូវ​បាន​រៀប​ចំឡើង​ដោយ​សហជីព និង​សមាគម​ចំនួន ៩ រួមមាន IDEA, CATU, CITA, CICA, CFSWF, NTUC, BWTUC, FTUWC និង CYN បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ដោះ​លែង​ក្រុម​កម្មករ និង​អ្នក​ការពារ​សិទិ្ធ​មនុស្ស​ទាំង ២៣ នាក់ ដែល​ត្រូវបាន​ចាប់​ខ្លួន​កាល​ពី​ដើមខែ ទាមទារ​ដំឡើង​ប្រាក់​ខែ​អតិប្បរមា​ចំនួន ១៦០ ដុល្លារ ក្នុង​មួយ​ខែ និង​ទាមទារ​ឲ្យ​បញ្ឈប់​អំពើ​ហិង្សា​មក​លើ​អ្នកការពារ​សិទិ្ធ​មនុស្ស ហើយ​និង​ទាមទារ​នូវ​យុត្តិធម៌​ដល់​អ្នក​ស្លាប់​ក្នុង​អំឡុង​ពេល​មាន​ការ​ប៉ះ​ទង្គិច​គ្នា​កាលពី​ថ្ងៃទី​២ និង​ទី៣ ខែ​មករា។ ការ​ប្រមូល​ផ្តុំនេះ ត្រូវ​បាន​រារាំង​ដោយ​នគរបាល​បង្ក្រាប​បាតុកម្ម​ចំនួន​យ៉ាងតិច ៤០០ នាក់ និង​កង​សន្តិសុខ​របស់​សាលា​រាជធានី​ភ្នំពេញ នៅ​ក្នុង​ទីលាន​ប្រជាធិបតេយ្យ ហើយ​អ្នក​ទាំង​នោះ បាន​បង្ខំ​ឲ្យ​អ្នក​រៀបចំ​កម្មវិធី និង​អ្នក​ចូលរួម​ជួបជុំ​ជាច្រើន​រយនាក់ ចេញ​ពីទី​លាន​ប្រជា​ធិបតេយ្យ និង​ផ្លូវជុំវិញ​នោះរហូត​ដល់​ស្ពាន​នាគ វត្តភ្នំ និង​មន្ទីរ​ពេទ្យ​ព្រះអង្គ​ឌួង។ អំឡុង​ពេល​ប៉ះទង្គិច​ដោយ​ហិង្សា​មួយ​រយៈខ្លី​ជាច្រើន នៅ​ម៉ោង ៩ និង ៣០ នាទី កង​សន្តិសុខ​ជា​ច្រើន បាន​គប់ដុំថ្ម​ទៅ​លើ​ក្រុម​ប្រជាពលរដ្ឋ​ប្រមូលផ្តុំ គម្រាម​កំហែង និង​វាយ​ឲ្យ​របួស​ទៅ​លើ​អ្នក​ចូលរួម​ប្រមូល​ផ្តុំ​ដោយ​ដំបង​ឆក់។ ប្រជាពលរដ្ឋ​ចំនួន ២នាក់ ត្រូវ​បាន​ជឿជាក់​ថា ជា​អាជ្ញាធរ​ស្លៀក​ពាក់​ស៊ីវិល ត្រូវ​បាន​វាយ​ឲ្យ​របួស ដោយ​ក្រុម​ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋ​ចំនួន ២ នាក់ ត្រូវ​បាន​រាយការណ៍​ថា ត្រូវ​បាន​ចាប់​ខ្លួន អំឡុង​ពេល​មាន​ការប៉ះ​ទង្គិច​គ្នា​នោះ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា