អត្ថបទខ្លីៗ

សាលាឧទ្ធរណ៍​តម្កល់​សេចក្តី​សម្រេច​សាលាដំបូង​ ​ផ្តន្ទាទោស​ថ្នាក់​ដឹកនាំ​សហជីព​ណា​ហ្គាវើ​ល​ដ៍

ចេញផ្សាយ ថ្ងៃទី​១៩ ខែតុលា ឆ្នាំ២០២៣
F T M
​សមាជិក​សហជីព​ជាច្រើន​នាក់​ ​បាន​ប្រមូលផ្តុំ​គ្នា​នៅមុខ​សាលាឧទ្ធរណ៍​ភ្នំពេញ​ ​ដើម្បី​គាំទ្រ​សកម្មជន​សហជីព​របស់​អ្នក​ទាំងនោះ​ ​នៅ​ថ្ងៃ​ទី​១​៩​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​៣​ ​។

​នា​ថ្ងៃនេះ​ ​សាលា​ឧ​ទ្ធណ៍​ភ្នំពេញ​ ​បាន​សម្រេច​តម្កល់​សេចក្តី​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​ដោយ​ផ្តន្ទាទោស​អតីត​ ​និង​បច្ចុប្បន្ន​ជា​ថ្នាក់​ដឹកនាំ​ ​និង​សមាជិក​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​ ​បុគ្គលិក​ ​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ ​។​

​សកម្មជន​សហជីព​ចំនួន​ ​៩​នាក់​ ​ដែល​រួម​មាន​ ​កញ្ញា​ ​ឈឹម​ ​ស៊ី​ថ​រ​ ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្តន្ទាទោស​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទិ៍​ ​យោង​តាម​មាត្រា​ ​៤​៩​៤​ ​និង​ ​៤​៩​៥​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​កាលពី​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៣​ ​។​ ​ក្នុង​នោះ​ ​សកម្មជន​សហជីព​ចំនួន​ ​៨​ ​នាក់​ ​បាន​ដាក់ពាក្យបណ្តឹង​ឧទ្ធរណ៍​ជំទាស់​នឹង​សេចក្តី​សម្រេច​ខាងលើ​ ​។​ ​អ្នក​ទាំង​ ​៨​ ​នាក់​ ​រួម​មាន​ ​កញ្ញា​ ​ឈឹម​ ​ស៊ី​ថ​រ​ ​ដែល​ត្រូវ​បាន​សាលាដំបូង​ផ្តន្ទាទោស​ពន្ធ​នាគា​រ​អតិបរមា​ ​២​ ​ឆ្នាំ​ ​អ្នកស្រី​ ​ឈឹម​ ​សុខន​ ​អ្នកស្រី​ ​ហៃ​ ​សុភាព​ ​អ្នកស្រី​ ​ឃ្លាំង​ សុបិន្ត ​កញ្ញា​ ​ស៊ុន​ ​ស្រី​ពេជ្រ​ ​និង​អ្នកនាង​ ​ទូច​ ​សិរី​មាស​ ​ដែល​អ្នក​ទាំងនោះ​ត្រូវ​បាន​សាលាដំបូង​ផ្តន្ទាទោស​ពន្ធ​នាគា​រ​ចំនួន​ ​១​៨​ ​ខែ​ ​លោក​ ​សុខ​ ​ណា​រិទ្ធ​ ​និង​អ្នកស្រី​ ​រី​ ​សុវណ្ណ​ឌី​ ​ដែល​អ្នក​ទាំងពីរ​ត្រូវ​បាន​សាលាដំបូង​ផ្តន្ទាទោស​ចំនួន​ ​១​ ​ឆ្នាំ​ ​ប៉ុន្តែ​ព្យួរ​ ​។​

​សវនាការ​សាលាឧទ្ធរណ៍​បាន​ចាប់ផ្តើម​កាល​ពីព្រឹកមិញ​នេះ​ ​។​ ​តុលាការ​បាន​សម្រេច​ប្រកាស​សាលដីកា​ ​នា​ល្ងាច​ថ្ងៃ​ដដែល​ ​ដោយ​សម្រេច​តម្កល់​សេចក្តី​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ទាំងស្រុង​ ​ក្រោយពេល​ចូលក្នុង​បន្ទប់​ពិចារណា​អស់​រយៈពេល​ជាង​ ​៣​០​ ​នាទី​ ​។​ ​លោក​ ​សុខ​ ​គង្គា​ ​ដែល​ជា​អតីត​សមាជិក​សហជីព​មួយ​រូប​ ​ហើយ​ត្រូវ​សាលាដំបូង​ផ្តន្ទាទោស​ពន្ធ​នាគា​រ​ចំនួន​ ​១​ ​ឆ្នាំ​ ​ប៉ុន្តែ​ព្យួរ​ ​មិនបាន​ដាក់ពាក្យបណ្តឹង​ឧទ្ធរណ៍​ជំទាស់​នឹង​សាលក្រម​នោះ​ទេ​ ​។​

​សមាជិក​សហជីព​ណា​ហ្គាវើ​ល​ដ៍ ​បាន​ធ្វើ​កូដកម្ម​ចាប់តាំង​ពី​ខែ​ធ្នូ​ ​ឆ្នាំ​ ​២​០​២​១​ ​បន្ទាប់ពី​ក្រុមហ៊ុន​កា​ស៊ី​ណូ ​ណា​ហ្គាវើ​ល​ដ៍ ​បាន​បញ្ឈប់​បុគ្គលិក​ ​ដែល​ភាគច្រើន​សុទ្ធតែ​ជា​សមាជិក​ ​និង​ថ្នាក់​ដឹកនាំ​សហជីព​ណា​ហ្គាវើ​ល​ដ៍ ​។​ ​សកម្មជន​សហជីព​មួយ​ចំនួន​ ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ខែ​ធ្នូ​ ​ឆ្នាំ​ ​២​០​២​១​ ​និង​ខែ​មករា​ ​ឆ្នាំ​ ​២​០​២​២​ ​ហើយ​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្តោះអាសន្ន​រង់ចាំ​សវនាការ​រហូតដល់​ខែ​មីនា​ ​ឆ្នាំ​ ​២​០​២​២​ ​។​ ​ស៊ី​ថ​រ​ ​ត្រូវ​បាន​ចាប់ខ្លួន​ម្តងទៀត​នៅ​ក្នុង​ខែវិច្ឆិកា​ ​ឆ្នាំ​ ​២​០​២​២​ ​ដោយ​អាជ្ញាធរ​បាន​លើកឡើង​ថា​ ​កញ្ញា​ ​បាន​លើ្ម​ស​នឹង​វិធានការ​ក្នុង​ការ​ត្រួតពិនិត្យ​របស់​តុលាការ​ ​។​ ​តាំងពី​ពេល​នោះ​មក​ ​ស៊ី​ថ​រ​ ​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធ​នាគា​រ​ ​ម​២​ ​នៅ​ព្រៃ​ស​ ​។​ ​សកម្មជន​សហជីព​ដទៃទៀត​ ​នៅ​បន្ត​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ​រហូតដល់​សាលក្រម​ចូល​ជាស្ថាពរ​ ​។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា