អត្ថបទខ្លីៗ

ការ​បាញ់​ប្រហារ​នៅ​មហាវិថី​វេ​ង​ស្រេង​ ​កន្លងទៅ​១​០​ឆ្នាំ​ដោយ​គ្មាន​យុត្តិធម៌​

ចេញផ្សាយ ថ្ងៃទី​៣ ខែមករា ឆ្នាំ២០២៤
F T M
មនុស្ស​ប្រមាណ​ជា ​១០០នាក់​ បានជួបជុំគ្នា​នៅថ្ងៃទី០៣​ ខែមករា​ ឆ្នាំ២០២៤នេះ ​ដើម្បី​រំលឹក​ការចងចាំ​ជនរងគ្រោះ​នៃការបាញ់ប្រហារ​នៅផ្លូវ វេង ស្រេង ។

​នា​រសៀល​នេះ​ ​មនុស្ស​ប្រមាណ​១​០​០​នាក់​ ​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ការិយាល័យ​ផ្ទះ​សាមគ្គី​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​ដើម្បី​រំលឹក​ខួប​១​០​ឆ្នាំ​ ​នៃ​អំពើ​ហិង្សា​ដ៏​ព្រៃផ្សៃ​ ​ដែល​បាន​កើតឡើង​ ​នៅ​លើ​មហាវិថី​វេ​ង​ស្រេង​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​នៅពេលដែល​កងកម្លាំង​ចម្រុះ​របស់​រាជរដ្ឋាភិបាល​ ​បាន​បើក​ការ​បាញ់​ប្រហារ​ទៅលើ​កម្មករ​-​កម្មការិនី​ដែល​កំពុង​ធ្វើ​កូដកម្ម​ ​ដោយ​បាន​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​យ៉ាងតិច​៤​នាក់​ ​និង​រង​របួស​ ​៣​៨​នាក់​ផ្សេងទៀត​ ​។​ ​លើស​ពី​នេះ​ ​កុមារ​ ខឹ​ម​ ​សុផាត​ ​ដែល​ជា​អនីតិជន​នា​ពេល​នោះ​ ​ក៏បាន​ត្រូវ​គ្រាប់កាំភ្លើង​ ​និង​បន្ត​បាត់ខ្លួន​មកដល់​បច្ចុប្បន្ននេះ​ ​។​

​ការ​ប្រារព្ធ​ពិធី​ចងចាំ​នេះ​ ​ត្រូវ​បាន​ចូលរួម​ដោយ​សហជីព​ ​សមាគម​ ​ក៏ដូចជា​ថ្នាក់​ដឹកនាំ​ ​និង​សមាជិក​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​ដោយ​បាន​ចាប់ផ្ដើម​ដោយ​ការសូត្រ​មន្ត​ដោយ​ព្រះសង្ឃ​ ​។​ ​លោក​ ​វ​ន់ ​ពៅ​ ​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ​ដែល​ត្រូវ​បាន​វាយដំ​ ​និង​ចាប់ខ្លួន​ ​ក្នុង​ឆ្នាំ​២​០​១​៤​ ​អំឡុង​ពេល​ដែល​ ​ឃ្លាំមើល​កូដកម្ម​មួយ​ ​នៅ​ខាងមុខ​រោងចក្រ​ ​យ៉ាក​ ​ជីង​ ​មុន​ពេល​បាញ់​ប្រហារ​មួយថ្ងៃ​ ​បាន​ថ្លែង​នៅ​ក្នុង​ការ​ប្រារព្ធ​ពិធី​នេះ​ផង​ដែរ​ ​។​

​លោក​ ​វ​ន់ ​ពៅ​ ​បាន​មានប្រសាសន៍ថា​ “​ថ្ងៃ​ទី​០​២​ ​មករា​ ​គឺ​ថ្ងៃ​សោកនាដកម្ម​ ​។​ ​មុន​ពេល​ចាប់ខ្លួន​ ​គេ​មិនបាន​ប្រាប់​យើង​ពី​បទ​ចោទ​ទេ​ ​ហើយ​យើង​ក៏​មិនបាន​ជួប​មេធាវី​ដែរ​ ​។​ ​យើង​គ្រាន់តែ​តវ៉ា​ឱ្យ​មានការ​ដំ​ឡើងប្រាក់ខែ​សម្រាប់​កម្មករ​ប៉ុណ្ណោះ​” ​។​

​សេចក្ដីថ្លែង​ការណ៍​រួម​មួយ​ ​ដែល​គាំទ្រ​ដោយ​អង្គការសង្គម​ស៊ីវិល​ ​សហជីព​ ​និង​សមាគម​ ​ក៏​ត្រូវ​បាន​អាន​ ​ដោយ​អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល​គោរព​សិទ្ធិ​កម្មករ​ ​និង​ផ្ដល់​សំណង​ជំងឺចិត្ត​ ​ដល់​ជនរងគ្រោះ​នៃ​អំពើ​បាញ់​ប្រហារ​នោះ​ ​និង​ក្រុម​គ្រួសារ​របស់​ពួកគេ​ ​ក្នុង​នោះ​រួម​មាន​អ្នក​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​មិន​ត្រឹមត្រូវ​ផង​ដែរ​ ​។​

​ការ​បង្ក្រាប​យ៉ាង​ហិង្សា​នៅ​លើ​មហាវិថី​វេ​ង​ស្រេង​ ​គឺជា​ការ​ឆ្លើយតប​ដ៏​ឃោរឃៅ​ ​និង​មិន​សមស្រប​ ​ចំពោះ​កូដកម្ម​ដោយ​សន្តិវិធី​ ​របស់​កម្មករ​រោងចក្រ​កាត់​ដេរ​ ​ដែល​ទាមទារ​ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​ ​។​ ​ការស៊ើបអង្កេត​ដ៏​ខ្លី​មួយ​ ​បាន​ខកខាន​ក្នុង​ការ​ដាក់ទោស​ទៅលើ​អាជ្ញាធរ​ ​ដែល​ទទួលខុសត្រូវ​ ​ចំពោះ​ការ​បាញ់​ប្រហារ​ ​និង​ការ​ស្លាប់​របស់​លោក​ ​គឹម​ ​ផា​លាភ​ ​លោក​ ​សា​ម​ ​រ៉ាវី​ ​លោក​ ​យាន​ រឹទ្ធី ​លោក​ ​ផេង​ ​កុសល​ ​និង​អ្នក​រង​របួស​ ​ក៏ដូចជា​ការ​បាត់ខ្លួន​របស់​កុមារា​ ខឹ​ម​ ​សុផាត​ ​ដែល​មាន​អាយុ​ ​១​៥​ឆ្នាំ​ ​នា​ពេល​នោះ​ ​។​

​ផ្ទុយទៅវិញ​ ​កម្មករ​ ​និង​អ្នកការពារ​សិទ្ធិមនុស្ស​ ​ចំនួន​ ​២​៣​នាក់​ ​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ហ្នឹង​កន្លែង​ ​ហើយ​ក្រោយមក​ ​ត្រូវ​បាន​ផ្ដន្ទាទោស​ពី​បទ​ចោទ​ព្រហ្មទណ្ឌ​ជាច្រើន​ដែល​គ្មាន​មូលដ្ឋាន​ ​។​ ​ការ​ផ្ដន្ទាទោស​ទាំងនោះ​ ​ត្រូវ​បាន​តម្កល់​ ​ដោយ​សាលាឧទ្ធរណ៍​ភ្នំពេញ​ ​កាលពីដើម​ឆ្នាំនេះ​ ​៕​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា