អត្ថបទខ្លីៗ

​ក្រុមសកម្ម​ជន​ត្រូវ​បាន​សាកសួរ​ជុំវិញ​យុទ្ធនាការ​កោះ​កុង​ក្រៅ

ចេញផ្សាយ ថ្ងៃទី​៧ ខែមករា ឆ្នាំ២០២៤
F T M
សកម្មជនយុវជនជាច្រើននាក់ កាន់បដានៅសួនច្បារមាត់ទន្លេក្នុងរាជធានីភ្នំពេញ មុនពេលអ្នកទាំងនោះត្រូវបានអាជ្ញាធរឃាត់ខ្លួន និងសាកសួរនៅខណ្ឌដូនពេញ ។

​យុវជន​និង​សកម្មជន​បរិស្ថាន​ចំនួន​ ​១​២ ​​រូប​ ​ហើយនិង​ជនបរទេស​មួយ​រូប​ ​ត្រូវ​បាន​ឃាត់ខ្លួន​យកទៅ​សាកសួរ​អស់​រយៈពេល​ជាច្រើន​ម៉ោង​ដោយ​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ ​និង​នគរបាល​អន្តោប្រវេសន៍​ ​បន្ទាប់ពី​ពួកគេ​ធ្វើសកម្មភាព​តស៊ូ​មតិ​ដោយ​អហិង្សា​ ​ដើម្បី​ស្នើសុំ​ឲ្យ​អាជ្ញាធរ​អភិ​រក្ស​កោះ​នៅ​ក្នុង​ខេត្ត​កោះ​កុង​ ​។​

​ខណៈ​ដែល​សកម្មជន​ទាំងនោះ​ ​កំពុងតែ​កាន់​បដា​ ​ធ្វើ​លំ​ហាត់ប្រាណ​ ​និង​ថតរូប​នៅ​ឯ​តាម​ប​ណោ្ត​យ​មាត់ទន្លេ​នា​ព្រឹកនេះ​ ​ពួកគេ​ត្រូវ​បាន​ឃ្លាំមើល​ពីសំណាក់​ក្រុម​សន្តិសុខ​ស្លៀកពាក់​ស៊ីវិល​ ​។​ ​ក្រោយមក​ ​ពេល​ដែល​ពួកគេ​រៀប​ចាកចេញ​ទៅ​ ​ស្រាប់តែ​ក្រុម​សន្តិសុខ​ខណ្ឌ​ដូនពេញ​បាន​បង្ខំ​ឱ្យ​ពួកគេ​ឡើង​លើ​ឡាន​ ​និង​បាន​ដឹក​ពួកគេ​ទៅកាន់​សាលា​ខណ្ឌ​ដូនពេញ​តែម្តង​ ​ដើម្បី​សាកសួរ​ ​។​

​អាជ្ញាធរ​នាំ​ពួកគេ​ទៅ​ ​ដោយ​លើក​មូលហេតុ​ថា​ពួកគេ​កាន់​បដា​ដែល​មាន​សរសេរ​ថា​ “​ថ្ងៃអាទិត្យ​សម្រាប់​កោះ​កុង​ក្រៅ​” ​ហើយ​យុវជន​ ​ទាំង​ ​១​៣​ ​នាក់​នោះ​ក៍​ត្រូវ​ឃាត់ខ្លួន​ ​ហើយ​បន្ត​សាកសួរ​រហូតដល់​ថ្ងៃរសៀល​ ​និង​ត្រូវ​បាន​ដោះលែង​វិញ​នៅវេលាម៉ោង​ ​៦​ ​ល្ងាច​នេះ​ ​។​

​ក្រុម​យុវជន​ ​និង​សកម្មជន​បរិស្ថាន​នៅតែ​បន្ត​សកម្មភាព​តស៊ូ​មតិ​ដើម្បី​ឱ្យ​រាជរដ្ឋាភិបាល​ដាក់បញ្ចូល​កោះ​កុង​ក្រៅ​ជា​តំបន់​ការពារ​ក្នុង​ខេត្ត​កោះ​កុង​ ​។​ ​បណ្តា​កោះ​ទាំងនោះ​គ្រោង​នឹង​ត្រូវ​អភិវឌ្ឍ​ (​រួម​ទាំង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​ត្រូវ​បាន​អភិវឌ្ឍ​) ​ដោយ​ ​លោក​ ​លី​ ​យ៉ុង​ផាត់​ ​សមាជិក​ព្រឹទ្ធសភា​មកពីគណបក្ស​កាន់អំណាច​ ​។​

​ក្រុមសកម្ម​ជន​បរិស្ថាន​​ត្រូវ​បាន​ធ្វើ​ទុក្ខ​បុកម្នេញ​ ​ដោយ​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ជិះកង់​ពី​ខេត្ត​កោះ​កុង​មកកាន់​រាជធានី​ភ្នំពេញ​កាលពី​ឆ្នាំ​២​០​២​០​ ​ដែល​សកម្មភាព​ជិះកង់​នេះ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ “​ស​ង្រ្គោះ​កោះ​កុង​ក្រៅ​” ​៕

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា