អត្ថបទខ្លីៗ

ការជួបជុំ​នៅតែ​បន្ត​ដើម្បី​ស្វែង​រក​យុត្តិធម៌ និង​ស្នើរ​ដោះលែង​អ្នក​ទាំង​២១នាក់

ចេញផ្សាយ ថ្ងៃទី​៣ ខែមីនា ឆ្នាំ២០១៤
F T M

ព្រឹកនេះ ក្រុមអង្គការ​សង្គមស៊ីវិល​បានជួបជុំ​គ្នា​ជាថ្មី​ម្តង​ទៀត ដើម្បី​អំពាវនាវ​សុំឲ្យ​មាន​ការ​ដោះលែង​អ្នក​ទាំង​២១នាក់ ដែល​រួមមាន​ទាំង​កម្មករ​រោងចក្រ និង​សកម្មជន​សិទ្ធិ​មនុស្ស​ដែល​បាន​ចាប់​ខ្លួន​កាលពី​ដើមខែ​មករា​កន្លង​មក។

ក្រុមសង្គមស៊ីវិល ដែលរួមមាន​សហគម​ដីធ្លី ព្រះសង្ឃ បណ្តាញ​យុវជន សហជីព និង​អង្គការ​មិនមែន​រដ្ឋាភិបាល បាន​នាំគ្នា​បួងសួង វាយស្គរ និង​ច្រៀង​នៅខាង​ក្រៅ​បរិវេណ​វត្តឧណ្ណាលោម​អស់​រយៈពេល​ប្រហែល​មួយ​ម៉ោង​ចាប់ផ្តើម​ពី​ម៉ោង៨​ព្រឹកទៅ។ ការជួបជុំ​នោះ​ត្រូវបាន​រំខាន​បន្ទាប់ពី​អាជ្ញាធរ​បាន​ដកហូត​យកស្គ និង​មេក្រូ​របស់​ពួកគេ។ ក្រុម​អ្នកតវ៉ា​ដ៏តូច​មួយ​ដែល​មាន​អ្នក​ចូលរួម​ប្រមាណ​ជា​២០០នាក់ ភាគច្រើន​ជា​សហគម​ដីធ្លី​បាន​ធ្វើដំណើរ​ឆ្ពោះ​ទៅ​កាន់​សាលា​ខ័ណ្ឌ​ដូនពេញ ដើម្បី​ស្នើរសុំ​យក​ឧបករណ៍​របស់​ពួកគេ​ត្រលប់​មកវិញ។ ពួកគេ​បាន​ប្រឈម​មុខ​ជាមួយ​នឹង​សន្តិសុខ​ដែល​ខាងក្រៅ​សាលាខ័ណ្ឌ បាន​បង្កើត​ឲ្យមាន​ការប៉ះទង្គិច​តូច​មួយ​បណ្តាល​ឲ្យស្រ្តី​ពីរនាក់​បាន​រងរបួស។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា