អត្ថបទខ្លីៗ

សកម្ម​ជន​សិទិ្ធ​មនុស្ស​ និង​កម្មករ​ទាំង​ ២១ នាក់ ក្នុង​ចំណោម​អ្នក​ទាំង ២៣ នាក់ ត្រូវ​បាន​បញ្ជូន​មក​ពន្ធនាគារ​ក្នុង​រាជ​ធានី​​ភ្នំពេញ ដើម្បី​ត្រៀម​បើក​សវនាការ​នា​ថ្ងៃសុក្រ

ចេញផ្សាយ ថ្ងៃទី​២៣ ខែមេសា ឆ្នាំ២០១៤
F T M

នាព្រឹកនេះ សកម្មជន​សិទិ្ធ​មនុស្ស​ និង​កម្មករ​ទាំង​ ២១នាក់ ដែល​បាន​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ ម៣ (មណ្ឌល​អប់​រំ​កែ​ប្រែ​ទី ៣) នៅ​ខេត្ត​កំពង់​ចាមចាប់​តាំង​ពី​មាន​ការ​ចាប់​ខ្លួន​អំឡុង​ពេល​បាតុកម្ម​នៅ​ក្នុង​ខែ​មករា​ ត្រូវ​បាន​បញ្ជូនមក​ឃុំ​ខ្លួនរយៈ​ពេល​ពីរ​យប់ នៅ​​​​ពន្ធនាគារ​ ម១ ឬព្រៃ​ស (មណ្ឌល​អប់​រំ​កែ​ប្រែ​ទី ១) ក្នុង​រាជធានី​ភ្នំ​ពេញ។ ការបង្ក្រាប​របស់​រាជរដ្ឋា​ភិបាល​ក្នុង​ព្រឹត្តិការណ៍ខែមករា​នោះ បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច​ណាស់ ៤ នាក់​បានស្លាប់។

អ្នក​ទាំង​ ២១ នាក់ និង​បុរស ២ នាក់ ដែល​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​កាល​ពី​ពេល​មុន នឹង​ត្រូវ​ជំនុំ​ជំរះនា​ថ្ងៃ​សុក្រ ទី២៥ ​នេះ នៅ​សាលា​ដំបូង​រាជ​ធានីភ្នំពេញ ក្នុង​សវនាការ​ចំនួន​បី ដាច់​ដោយ​ឡែក​ពី​គ្នា។ នា​ថ្ងៃ​ដដែល​នេះ សវនាការ​ទីបួន នឹង​ត្រូវ​​បាន​ធ្វើ​ចំពោះបុរស​ពីរ​នាក់​ផ្សេងទៀត ដែល​ត្រូវ​បាន​ចាប់​ខ្លួន​អំឡុង​ពេល​ការ​បង្ក្រាប​លើ​បាតុកម្ម​កម្មករ​រោង​ចក្រ​ SL កាល​ពី​ខែ​វិចិ្ឆកា​ឆ្នាំ​មុន ដែល​នៅ​ពេល​នោះ​បណ្តាល​ឲ្យ​អាជីវករ​តាម​ផ្លូវ​ម្នាក់​ ត្រូវ​បានបាញ់​​សម្លាប់។ ម្នាក់​ក្នុង​ចំណោម​នាក់​ទាំង​ពីរ បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ក្នុង​ពន្ធនាគារ ម១ រី​ឯ​ម្នាក់​ទៀត​ ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន។

លីកាដូ នឹង​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​នូវ​សវនាការ​ ទាំងបួន​​ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រនេះ ដោយ​ធ្វើ​ការ​ចាប់​ផ្តើម​នា​ពេល​រសៀល​ថ្ងៃ​ស្អែក។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា