អត្ថបទខ្លីៗ

បុគ្គលិក​ក្រុម​ហ៊ុន​សាំង​ កាល់​តិច បាតុ​កម្ម​ទាម​ទារ​តំឡើង​ប្រាក់​ខែ​​អប្បបរមា ១៦០ ដុល្លារ

ចេញផ្សាយ ថ្ងៃទី​១២ ខែឧសភា ឆ្នាំ២០១៤
F T M

នាព្រឹក​នេះចាប់​ផ្តើម​ពីម៉ោង ៧ ព្រឹក កម្មករប្រមាណ​ជាង ២០០ នាក់​ នៃស្ថានីយ៍​ប្រេង​ឥន្ធនៈ​ កាល់តិច ចំនួន ១៧ សាខា ទូទាំង​រាជ​ធានីភ្នំពេញ បាន​ចាប់​ផ្តើម​ធ្វើ​បាតុកម្ម​ទាម​ទារ​តំឡើង​ប្រាក់​ខែ​អប្បបរមា​ចំនួន ១៦០ ដុល្លារ ហើយ​និង​អត្ថ​ប្រយោជន៍​សម្រាប់​បុគ្គលិក​ផ្សេងៗ​ទៀត។ កម្មករ​ជាច្រើន​គ្រោងនឹង​បន្ត​ការ​ធ្វើ​បាតុកម្ម​រហូត​ដល់​ការ​ទាម​ទារ​របស់​អ្នក​ទាំង​នោះ​ទទួល​បាន​សម្រេច​លទ្ធផល។

បាតុកម្ម​នេះ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​មហា​បាតុកម្ម​កម្មករ​រោង​ចក្រ​កាត់​ដេរ​នៅ​ចុង​ឆ្នាំ ២០១៣ នៅ​ពេល​ដែល​កម្មករ​រោង​ចក្រ​កាត់​ដេរ​ ចាប់​ផ្តើម​ទាម​ទារ​ប្រាក់​ខែ​គោល​របស់​ខ្លួន​ចំនួន យ៉ាង​តិច ១៦០ ដុល្លារ​អាមេរិក ក្នុង​មួយ​ខែ។ កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៤ រាជ​រដ្ឋា​ភិបាល បាន​បង្ក្រាប​យ៉ាង​ហិង្សា​លើ​ក្រុម​បាតុករ​ជា​ច្រើន​ ដែល​បណ្តាល​ឲ្យ​យ៉ាង​តិច​មនុស្សចំនួន ៤នាក់​បាន​ស្លាប់ ៣៨​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ ហើយ​២៣ នាក់​ដែល​រួម​មាន​កម្មករ​ និង​អ្នក​ការពារ​សិទិ្ធមនុស្ស ត្រូវបាន​ចាប់ និង​ឃុំ​ខ្លួន។

ទោះ​ជា​មាន​ការ​បង្ក្រាប​ពី​អាជ្ញាធរ​រដ្ឋ​ក៏​ដោយ ក៏​កម្មករ និង​សហជីព​ជាច្រើន បាន​បន្ត​ការ​ទាម​ទារ​របស់​ខ្លួន ក្នុងការ​តំឡើង​ប្រាក់​ឈ្នួល​អប្បបរមា។ នៅ​ថ្ងៃទី៦ ខែ​កុម្ភៈ កម្មករ​ក្រុម​ហ៊ុន​ប្រមូល​សម្រាមក្នុង​រាជធានីភ្នំពេញ ស៊ីន​ទ្រី បាន​ទាម​ទារ​ការ​តំឡើង​ប្រាក់​ឈ្នួល​ដោយ​ជោគ​ជ័យ បន្ទាប់​ពីធ្វើ​បាតុកម្ម​មិន​ប្រមូល​សម្រាម​អស់​ជាច្រើន​ថ្ងៃ៖ ប្រាក់​ខែ​សម្រាប់​អ្នក​ប្រមូល​កើន​ពី ៦៥ ដុល្លារ ទៅ៩០ ដុល្លារ ហើយ​ប្រាក់​ខែអ្នក​បើក​បរ​រថយន្ត​ប្រមូល​សម្រាម​ពេល​យប់​កើន​ពី ១២០ ទៅ ១៤០ ដុល្លារ។ ដូច​គ្នា​ដែរ កាល​ពី​ថ្ងៃទី១១ ខែ​ឧសភា ឆ្នាំ២០១៤ កម្មករ​រោង​ចក្រ​ស្រាបៀរ​ អង្គរ បាន​ធ្វើ​បាតុកម្ម​រយៈពេល​ ២​ថ្ងៃ ទាម​ទារ​តំឡើង​ប្រាក់​ខែ ដោយ​ជា​លទ្ធផល​ប្រាក់​ខែ​អ្នក​ទាំង​នោះ​​ត្រូវ​បាន​តំឡើង​ពី​ ១២០ ដល់ ១៥០ ដុល្លារ ក្នុង​មួយ​ខែ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា