អត្ថបទខ្លីៗ

សាលក្រម​​​អ្នក​ទាំង​ ២៣​នាក់ រួម​ទាំង​អ្នក​ចាប់​ខ្លួន​ករណី​ស្ទឹង​មានជ័យ៖ អ្នកទាំង​អស់​ត្រូវ​បាន​ផ្តន្ទា​ទោស​ជាប់​ពន្ធនាគារ ប៉ុន្តែ​ទោស​នៅ​សល់​ត្រូវ​បាន​ព្យួរ

ចេញផ្សាយ ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ២០១៤
F T M

នាព្រឹក​នេះ អ្នក​ទាំង​ ២៥​នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃទី២ និង​ទី៣ ខែ​មករា​ ឆ្នាំ​២០១៤ និងថ្ងៃទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ត្រូវ​បាន​ផ្តន្ទាទោស​លើបទ​ល្មើស​ខុស​ៗគ្នា​ និង​រយៈពេល​ជាប់​ពន្ធនាគារ​ខុសៗ​គ្នា ប៉ុន្តែ​ទោស​ទាំង​​អស់​ត្រូវ​បាន​ព្យួរ។ លោក វន់ ពៅ (ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ) ត្រូវ​បាន​ផ្តន្ទាទោសឲ្យ​​ជាប់​ពន្ធនាគារចំនួន ៤ ឆ្នាំ​កន្លះ លោក​ ថេង សាវឿន (អ្នកសម្រប​សម្រួល​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា) ត្រូវ​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ៤​ឆ្នាំ លោក ច័ន្ទ ពុទ្ធិ​ស័ក្ត (អ្នកដឹក​នាំ​សហគមន៍​បឹងកក់) ត្រូវ​បាន​ផ្តន្ទាទោសចំនួន ៤ឆ្នាំកន្លះ និង​លោក សុគន្ធ សម្បត្តិ​ពិសិដ្ឋ (បុគ្គលិកមណ្ឌលសម្រាប់សិទិ្ធកម្មករកម្ពុជា) ត្រូវ​បាន​ផ្តន្ទាទោសឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ៤ឆ្នាំកន្លះ។ មេធាវី កំពុងធ្វើការ​ដើម្បី​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ទាំង​នោះ​ឲ្យ​បាន​កាន់​តែ​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

សវនាការ​នៅ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ ដែល​បាន​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃទី​២៥ ខែ​មេសា ហើយ​បន្តរយៈ​ពេល​៥​ថ្ងៃ​ដាច់​ៗ​ពី​គ្នា ហើយដែល​រួម​មាន​​ករណី​សំណុំ​រឿង​មនុស្ស ១០​នាក់ ដែល​បាន​ចាប់​ខ្លួន​នៅ​រោង​ចក្រ​យ៉ាក់ ជីង បាន​មក​ដល់​ទី​បញ្ចប់​នៅ​ម៉ោង​ប្រហែល ៨​ព្រឹក ថ្ងៃ​ទី​២២ ខែ​ឧសភា។ នៅ​គ្រប់​ថ្ងៃ​នៃ​សវនាការ អ្នក​គាំ​ទ្រ​អ្នក​ទាំង ២៥​នាក់​ ត្រូវ​បាន​រារាំង​ពី​ការ​ចូល​ទៅ​ប្រមូល​ផ្តុំ​នៅ​មុខ​តុលាការ ដោយ​មាន​ការ​បិទ​ផ្លូវ និង​វត្ត​មាន​នគរបាល​ជា​ច្រើន។

អ្នក​ទាំង​ ២៥​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​​អំឡុង​មាន​ការ​បង្ក្រាបយ៉ាង​ហិង្សា​មក​លើ​កម្មករ​ដែល​តវ៉ា​ ពី​សំណាក់​អាជ្ញាធរ​ជាច្រើន។ រហូត​មក​ដល់​ថ្ងៃ​នេះ មិន​ទាន់​មាន​នគរបាល ឬ​កង​កម្លាំង​ប្រដាប់​អាវុធ​ណាម្នាក់​ ត្រូវ​បាន​ចាប់​ខ្លួន និង​ផ្តន្ទា​ទោស​ពី​ការ​ប្រើ​ប្រាស់​អាវុធ​ពិត​មក​លើ​ប្រជា​ពលរដ្ឋ​ស៊ីវិល​ដែល​គ្មាន​អាវុធ​​នោះ​ទេ ដែល​អំពើ​នោះ​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច ៤​នាក់​បាន​ស្លាប់ និង​រង​របួស​ចំនួន ៣៨​នាក់ កាល​ពី​ថ្ងៃ​ទី​២ និង​ទី​៣ ខែ​មករា​ ឆ្នាំ​២០១៤ ហើយ​ម្នាក់​បាន​ស្លាប់​ និង​រង​របួស​ចំនួន​ ៩​នាក់​ កាល​ពី​ថ្ងៃទី១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា