អត្ថបទខ្លីៗ

អ្នក​ភូមិ​ ២៥០​នាក់​​ដើ​រក្បួនដាក់​ញត្តិ​សុំ​អន្តរាគមន៍​លើ​ជ​ម្លោះ​ដី​ធ្លី​រ៉ាំ​រ៉ៃ​ជាមួយ​ក្រុម​ហ៊ុន​ស្ករ​ស Koh Kong Sugar

ចេញផ្សាយ ថ្ងៃទី​៩ ខែតុលា ឆ្នាំ២០១៤
F T M

នាព្រឹក​នេះ ប្រជាពលរដ្ឋ​ ២៥០​នាក់ ដែលមក​ពី​ភូមិ​ចំនួន​ ៣​គឺ ភូមិត្រពាំង​កណ្តុរ ភូមិ​ជី​ខ និង​ភូមិ​ឈូក បាន​ដើរ​ហែក្បួន​ដើម្បី​ដាក់​ញត្តិទៅ​សាលា​ឃុំ​ជី​ខលើ និង​សាលា​ស្រុក​ស្រែ​អំបិល ស្នើ​សុំ​អន្តាគមន៍​ពី​អាជ្ញាធរ​លើ​បញ្ហា​ជម្លោះ​ដី​ធ្លី​ដ៏​រ៉ាំ​រ៉ៃដែល​ពាក់​ព័ន្ធ​នឹង​​សម្បទាន​ដី​សេដ្ឋកិច្ច ហើយ​ដែល​ដីធ្លីនោះមាន​ពាក់​ព័ន្ធ​នឹង​លោក​ឧកញ៉ា លី យ៉ុងផាត់ និង​ធ្លាប់​ត្រូវបាន​ប្រើ​ប្រាស់​ជា​ដី​សម្រាប់​ដាំ​អំពៅ​របស់​ក្រុមហ៊ុន​ស្ករ​ស​ថៃ ខុន ខេន (KSL)។

អភិបាល​ស្រុក និង​មេឃុំ​ជីខលើ បាន​ទទួល​ញ្ញត្តិរបស់អ្នក​ទាំង​នោះ ហើយ​បន្ទាប់​មក​អ្នក​ទាំង​នោះ​បាន​ដើរ​ហែក្បួន​ទៅ​ក្រុម​ហ៊ុន​ Koh Kong Sugar។ តំណាង​ក្រុម​ហ៊ុន​ក៏បាន​ចេ​ញ​មក​ទទួល​ញត្តិផង​ដែរ។

ក្រុម​អ្នក​ភូមិ​គ្រោង​ដាក់​ញត្តិ​មួយ​ទៀត​ទៅ​សាលា​ខេត្ត​ ប្រសិន​បើ​មិន​មាន​ដំណោះ​ស្រាយ​រវាង​អាជ្ញាធរ​ស្រុក​ និង​ក្រុម​ហ៊ុន​ Koh Kong Sugar។​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា