អត្ថបទខ្លីៗ

ស្ត្រី​បឹង​កក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន បាន​ចូល​ខ្លួន​ក្នុង​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ

ចេញផ្សាយ ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ២០១៤
F T M

អ្នក​តំណាង​សហគមន៍​បឹងកក់​​ទាំង​ប្រាំ​ពីរ​នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ និង​ឃុំ​ខ្លួន​កាល​​ពី​ម្សិល​មិញ បន្ទាប់​ពី​មាន​ការ​តវ៉ា​នៅ​ក្រៅ​សាលា​រាជ​ធានី​ភ្នំពេញ ត្រូវ​បាន​បញ្ជួន​ខ្លួន​ទៅ​ជួប​ព្រះ​រាជ​អាជ្ញា​ លោក សៀង សុខ នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ នា​ព្រឹក​នេះ។

ស្ត្រី​ទាំង​ប្រាំពីរ​នាក់ ត្រូវ​បាន​សាក​សួរ​នៅ​មុខ​តុលាការ បន្ទាប់​ពី​អាជ្ញាធរ​បាន​ចោទ​ប្រកាន់​អ្នក​ទាំង​នោះ​កាល​ពី​ម្សិល​មិញពី​បទ​ បង្ក​ឧបសគ្គ​ដល់​ចរាចរណ៍​សាធារណៈ (​មាត្រា ៧៨ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក) និង​បទ​ជេរ​ប្រមាធ​ដល់​មន្ត្រី​រាជ​ការ​សាធារណៈ (មាត្រា ៥០២ នៃ​ក្រម​ព្រហ្មទណ្ឌ)។ អ្នក​គាំទ្រ​ចំនួន ៥០ នាក់ បាន​ធ្វើការ​ប្រមូលផ្តុំនៅ​ក្រៅ​តុលាការ ដើម្បី​គាំទ្រ​អ្នក​ទាំង​នោះ។

នៅតំបន់​ដែល​នៅ​ក្បែរ​អតីត​បឹង​កក់ ត្រូវ​បាន​លិច​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ ដោយ​មាន​ការ​អះ​អាង​ថា​មាន​ការ​បង្ហូរ​ទឹក​ស្អុយ​ដោយ​ចេតនា​ចូល​ ដោយ​មាន​ការ​គ្រប់​គ្រង​ដោយ​អាជ្ញាធរ​សាលារាជ​ធានី​ភ្នំពេញ។

អ្នក​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​មាន អ្នក​ស្រី​ ង៉ែត​ ឃុន អ្នក​ស្រី ទេព វន្នី កញ្ញា សុង ស្រី​លាភ អ្នក​ស្រី គង់​ ចន្ថា អ្នក​ស្រី ផាន់ ឈុន​រ៉េត ដែល​ជា​អ្នក​ធ្លាប់​ត្រូវបាន​ចាប់​ខ្លួន និង​ផ្តន្ទាទោសដាក់​ពន្ធនាគារ​កាល​ពី​ឆ្នាំ​ ២០១២ ដោយ​សារ​ភាព​សកម្ម​និយម​អហិង្សា​របស់​អ្នក​ទាំង​នោះ។ អ្នក​តំណាង​សហគមន៍​ពីរ​នាក់​​ទៀតមាន កញ្ញា ប៊ូ ឆវី និង នង ស្រេង ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ផងដែរ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា