អត្ថបទខ្លីៗ

ការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ១ ឆ្នាំ បន្ថែមទៀត ចំពោះសកម្មជនដីធ្លី ៣ នាក់ និងព្រះសង្ឃដែលទើបត្រូវបានផ្សឹកចំនួន ១ អង្គ នៅក្រុងភ្នំពេញ

ចេញផ្សាយ ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ២០១៤
F T M

នាល្ងាចនេះ តុលាការក្រុងភ្នំពេញ បានផ្តន្ទាទោសសកម្មជនដីធ្លី ៣ នាក់ និងព្រះសង្ឃដែលទើបត្រូវ បានផ្សឹក ១ អង្គ បន្ថែមទៀត ឲ្យជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៥០០ ដុល្លារ បន្ទាប់ពីផ្តន្ទាទោសពួកគាត់ពីបទប្រឆាំងនឹងអ្នករាជការសាធារណៈ មានស្ថានទម្ងន់ទោស (មាត្រា ៥០៤ នៃក្រមព្រហ្មទណ្ឌ)។

អ្នកទាំង ៤ នាក់ ត្រូវបានចាប់ខ្លួនកាលពីម្សិលមិញ ពេលដែលពួកគាត់ចូលរួមប្រមូលផ្តុំគ្នា ដោយសន្តិវិធី នៅខាងមុខតុលាការ ដើម្បីអំពាវនាវឲ្យដោះលែងសកម្មជនដីធ្លីមកពីសហគមន៍ បឹងកក់ទាំង ៧ នាក់។ ស្ត្រីអ្នកសហគមន៍បឹងកក់ទាំង ៧ នាក់ ត្រូវបានឃុំខ្លួនកាលពីថ្ងៃច័ន្ទ ហើយត្រូវបានផ្តន្ទាទោស ឲ្យជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំផងដែរ ពីបទរារាំងចរាចរណ៍ សាធារណៈ ក្នុងរយៈពេលត្រឹមតែជាង ២៤ ម៉ោងប៉ុណ្ណោះ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា