អត្ថបទខ្លីៗ

អ្នក​តំណាង​សហគមន៍​បឹងកក់​ ត្រូវ​បាន​ចាប់​ខ្លួន ផ្តន្ទាទោស និង​ដាក់​ពន្ធនាគារ​ក្នុង​រយៈពេល​ត្រឹម​ ២៤​ម៉ោង

ចេញផ្សាយ ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ២០១៤
F T M

អ្នក​តំណាង​សហគមន៍​បឹង​កក់​ទាំង​ប្រាំពីរ​នាក់ ត្រូវ​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ១​ឆ្នាំ និង​ពិន័យ​ជាប្រាក់​ ២​លាន​រៀល ក្នុង​ម្នាក់ៗ បន្ទាប់​ពី​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពិ​ម្សិល​មិញ នៅ​មុខ​សាលា​រាជ​ធានី​ភ្នំពេញ។

សកម្មជន​ទាំង​ប្រាំ​ពីរ​នាក់​ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បង្ក​ឧបសគ្គ​ដល់​ចរាចរណ៍​សាធារណៈ (មាត្រា ៧៨ នៃ​ច្បាប់​ស្តី​ពី​ចរាចណ៍​ផ្លូវ​គោក) និង​ឥឡូវ​កំពុង​បញ្ជូន​ខ្លួន​ទៅ​កាន់​ពន្ធនាគារ​ ម២ នៅ​ព្រៃ​ស។

អ្នក​ទាំង​ប្រាំពីរ មាន​ អ្នក​ស្រី​ ង៉ែត​ ឃុន អ្នក​ស្រី ទេព វន្នី កញ្ញា សុង ស្រី​លាភ អ្នក​ស្រី គង់​ ចន្ថា អ្នក​ស្រី ផាន់ ឈុន​រ៉េត ដែល​ជា​អ្នក​ធ្លាប់​ត្រូវបាន​ចាប់​ខ្លួន និង​ផ្តន្ទាទោសដាក់​ពន្ធនាគារ​កាល​ពី​ឆ្នាំ​ ២០១២ ដោយ​សារ​ភាព​សកម្ម​និយម​អហិង្សា​របស់​អ្នក​ទាំង​នោះ។ អ្នក​តំណាង​សហគមន៍​ពីរ​នាក់​​ទៀតមាន កញ្ញា ប៊ូ ឆវី និង នង ស្រេង ក៏​ត្រូវ​បានផ្តន្ទាទោស​នា​ថ្ងៃ​នេះ​ផងដែរ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា