អត្ថបទខ្លីៗ

សវនាការ​លើ​សកម្មជន​បីនាក់ និង​ព្រះ​សង្ឃ​មួយ​អង្គ​ កំពុង​ប្រព្រឹត្ត​ទៅ

ចេញផ្សាយ ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ២០១៤
F T M

សវនាការ​សកម្មជន​ទាំង​បីនាក់ និង​ព្រះ​សង្ឃ​មួយ​អង្គ​​ (ដែល​ត្រូវ​បាន​ចាប់​ផ្សឹកបន្ទាប់​ពី​ត្រូវ​បាន​ចាប់​ខ្លួន) កំពុង​តែ​ប្រព្រឹត្ត​ទៅ​នា​ពេលនេះ។ អ្នក​ទាំង​ ៤​នាក់ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ព្រឹកម្សិល​មិញ នៅពេល​ដែល​អ្នក​គាំទ្រ​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​មុខ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ដើម្បី​តវ៉ា​លើ​ការ​ចាប់​ខ្លួន​តំ​ណាង​សហគមន៍​បឹង​កទាំង​ ៧​នាក់​​។ នគរបាល​បង្ក្រាបបាតុកម្ម និង​កង​សន្តិសុខ​ប្រមាណ ១០០​នាក់ បាន​បំបែកដោយ​ហិង្សា​លើ​ការ​តវ៉ា​ដោយ​អហិង្សានោះ។

សកម្មជន​ទាំង​បី​នាក់​មាន អ្នក​ស្រី ហេង ពេជ្យ (បឹងកក់) អ្នក​ស្រី អ៊ឹម ស្រីទូច (អតីតបឹងកក់) ភួង សុភាព(ថ្មគោល) និង​ព្រះ​សង្ឃ ព្រះនាម សឿង ហាយ បច្ចុប្បន្នកំពុង​នៅ​ក្នុង​សវនាការ លើ​ករណី​ដាច់​ដោយ​ឡែក​ពីគ្នា​ចំនួន​ពីរ នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ។

សវនាការ បាន​ប្រព្រឹត្តិ​ទៅ​ បន្ទាប់ពី​ព្រះសង្ឃ​ពីរ​អង្គ​ត្រូវ​បាន​ចាប់​ និង​ឃាត់​ព្រះ​កាយ​នា​ព្រឹក​ព្រលឹម​ថ្ងៃ​នេះ នៅពេល​ដែល​អ្នក​ទាំងពីរ​ធ្វើ​ដំណើរ​ទៅ​គាំទ្រ​សហគមន៍​ដី​ធ្លីមក​ពី​ខេត្ត​ព្រះ​វិហារ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា