អត្ថបទខ្លីៗ

ក្នុងរយៈពេលពីរថ្ងៃ សមាជិកទីពីររបស់គណបក្សសង្រ្គោះជាតិត្រូវបានចាប់ខ្លួន

ចេញផ្សាយ ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ២០១៤
F T M

ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅព្រឹកនេះ សមាជិកយុវជនរបស់គណបក្សសង្គ្រោះជាតិ ទេព ណារិន ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរក្នុងស្រុក បន្ទាប់ពីមិនមានការរាយការណ៍ទៅកាន់ប៉ុស្តិ៍នគរបាលរាជធានីភ្នំពេញ។ ជារាងរាល់ពីរសប្តារហ៍ម្តង ណារិន តម្រូវឲ្យបង្ហាញវត្តមាននៅប៉ុស្តិ៍នគរបាល ខណៈពេលដែលលោកត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ។

ណារិន ត្រូវបានចោទប្រកាន់ដោយព្រះរាជអាជ្ញា លោក កែវ សុជាតិ ក្នុងការចូលរួមចំណែកប្រើប្រាស់អំពើហិង្សាដែលបានកើតឡើងនៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។

បច្ចុប្បន្ននេះ លោកត្រូវបានគេឃុំខ្លួននៅប៉ុស្តិ៍នគរបាលរាជធានីភ្នំពេញ។

ណារិន ជាសមាជិកទីពីររបស់គណបក្សសង្រ្គោះជាតិដែលត្រូវបានគេចាប់ខ្លួនកាលពីពេលពីរថ្ងៃមុន ក្រោយពីមានការចាប់ខ្លួន និងឃុំខ្លួនបេក្ខជនគណបក្សសង្គ្រោះជាតិខេត្តបន្ទាយមានជ័យ លោក មាជ សុវណ្ណារ៉ា កាលពីថ្ងៃអង្គារ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤។ ជាសរុប មន្រ្តីរបស់គណបក្សសង្គ្រោះជាតិ និងសកម្មជនចំនួន ១៥នាក់បច្ចុប្បន្នត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីអំពើហិង្សាដែលបានកើតឡើងនៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា