ឃាតកម្ម ឈុត វុទ្ធី
កម្រងរូបភាព | ពលរដ្ឋបន្តអំពាវនាវរកយុត្តិធម៌ ក្រោយ១២ ឆ្នាំ លេីឃាតកម្មលោក ឈុត វុទ្ធី
ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤
នៅថ្ងៃនេះ ក្រុមយុវជនពីចលនាមាតាធម្មជាតិ និងសកម្មជនផ្សេងៗជាច្រើននាក់ បាននាំគ្នាដើរហែក្បួន ដើម្បីរំឭកខួបនៃឃាតកម្មសកម្មជនបរិស្ថាន លោក ឈុត វុទ្ធី ។ លោកត្រូវបានគេបាញ់សម្លាប់កាលពី ថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០១២ ខណៈពេលដែលលោកកំពុងល្បាតព្រៃជាមួយអ្នកសារព័ត៌មាន២នាក់ នៅក្នុងខេត្តកោះកុង ។ មន្រ្តីអាវុធហត្ថម្នាក់ឈ្មោះ អ៊ីន រតនា ក៏ត្រូវបានប្រទះឃើញថា ត្រូវបានបាញ់សម្លាប់នៅថ្ងៃតែមួយដដែលនោះ ហើយមន្ត្រីនោះត្រូវបានចោទប្រកាន់ថាជាអ្នកសម្លាប់លោក វុទ្ធី ក្រោយពីមានការស៊ើបអង្កេតមិនច្បាស់លាស់មួយ ។
សកម្មជនយុវជនប្រហែលជាង ២០ នាក់មកពីមាតាធម្មជាតិ រួមទាំង ព្រះសង្ឃ ៦ អង្គ បានជួបជុំគ្នានៅមុខ ផ្សាររាត្រីភ្នំពេញនាព្រឹកនេះ ដើម្បីចាប់ផ្តើមដើរក្បួន ។ អ្នកចូលរួមបានគូររូបជាសារនៅលើមុខរបស់ពួកគេ និងបានពាក់បូរចងក្បាលពណ៌ស ដោយមានព្រះសង្ឃបានសូត្រមន្ត សម្តែងរឿងខ្លី និងបានកាន់បដាអំពាវនាវរកយុត្តិធម៌ចំពោះការស្លាប់របស់លោក ឈុត វុទ្ធី នេះ ។ ការដង្ហែក្បួនត្រូវបានបញ្ចប់នៅសណ្ឋាគារ កាំប៊ូឌីយ៉ាណា ជាកន្លែងដែលអ្នកចូលរួមត្រូវដាក់ញត្តិស្នើសុំទៅកាន់ក្រសួងយុត្តិធម៌ ដើម្បីឱ្យមានការស៊ើបអង្កេតឯករាជ្យមួយចំពោះករណីឃាតកម្មនេះ ។
អត្ថបទខ្លីៗ | សកម្មជនអំពាវនាវរកយុត្តិធម៌នៅថ្ងៃខួប១១ឆ្នាំនៃការបាញ់សម្លាប់លោក ឈុត វុទ្ធី
ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣
នាថ្ងៃនេះ ក្រុមយុវជនមាតាធម្មជាតិ បានដឹកនាំការដង្ហែក្បួន ដើម្បីរំលឹកខួបនៃឃាតកម្មលើសកម្មជនការពារបរិស្ថានលោក ឈុត វុទ្ធី ដែលត្រូវបានបាញ់សម្លាប់ កាលពីឆ្នាំ២០១២ ខណៈពេលដែលលោកកំពុងជូនអ្នកសារព័ត៌មាន២នាក់ ល្បាតព្រៃការពារនៅក្នុងខេត្តកោះកុង ។ មន្រ្តីអាវុធហត្ថឈ្មោះ អ៊ីន រតនា ដែលត្រូវបានប្រទះឃើញថា ត្រូវបានបាញ់សម្លាប់នៅថ្ងៃតែមួយដែរនោះ ត្រូវបានចោទប្រកាន់ពីអំពើឃាតកម្មនេះក្រោយពីមានការស៊ើបអង្កេតមិនច្បាស់លាស់មួយ ។
ក្រុមយុវជន ប្រមាណ២៥នាក់ មកពីក្រុមមាតាធម្មជាតិ បណ្ដាញយុវជនកម្ពុជា និងសមាគមសម្ព័ន្ធនិស្សិតបញ្ញាវ័ន្តខ្មែរ នាព្រឹកនេះ បានជួបជុំគ្នានៅមុខវត្តបទុមវត្តី ដើម្បីហែក្បួនទៅក្រសួងយុត្តិធម៌ ។ ពួកគេបង្ហាញរូបលោក ឈុត វុទ្ធី និងពាក្យស្លោកផ្សេងៗ ក៏ដូចជាស្លៀកសំលៀកបំពាក់តំណាងឱ្យលោក ឈុត វុទ្ធី ដើម្បីជានិមិត្តរូបនៃការបន្តបេសកកម្មរបស់លោក ក្នុងកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ ។
តំណាងក្រុមយុវជនបានសម្ដែងមតិអំពីផលប៉ះពាល់ដែលកំពុងបន្តកើតមានទៅលើព្រៃឈើនៅកម្ពុជា និងអំពាវនាវឱ្យក្រសួងយុត្តិធម៌ ផ្ដល់យុត្តិធម៌ឱ្យលោក ឈុត វុទ្ធី ។ ពួកគេបានប្រគល់ញត្តិឱ្យនគរបាល ដើម្បីយកទៅឱ្យក្រសួងយុត្តិធម៌ ។ ក្រុមយុវជន ត្រូវបានឃ្លាំមើលយ៉ាងដិតដល់ពីសំណាក់ក្រុមសន្តិសុខខណ្ឌដូនពេញ និងអាជ្ញាធរស្លៀកពាក់ស៊ីវិលប្រមាណជា ១៥នាក់ ។
ឯកសារ | លិខិតចំហរួម ស្ដីពីខួបគម្រប់ ១០ឆ្នាំ នៃការបាញ់សម្លាប់លោក ឈុត វុទ្ធី សកម្មជនការពារព្រៃឈើ និងធនធានធម្មជាតិដ៏ល្បីឈ្មោះក្នុងប្រទេសកម្ពុជា
ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២
នៅក្នុងឱកាសគម្រប់ខួប១០ឆ្នាំ នៃការបាញ់សម្លាប់នេះ យើងទាំងអស់គ្នាដែលជា សមាគម អង្គការសង្គមស៊ីវិល សកម្មជន និងសហគមន៍មូលដ្ឋាន សូមធ្វើការស្នើសុំយ៉ាងទទូចដល់រាជរដ្ឋាភិបាលជារួម និងដោយឡែកសូមជំរុញឱ្យក្រសួងពាក់ព័ន្ធរួមមាន ក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងអាជ្ញាធរខេត្តកោះកុង ធ្វើការស៊ើបអង្កេតដែលគួរឱ្យជឿជាក់ និងហ្មត់ចត់ ដើម្បីយកអ្នកដែលពាក់ព័ន្ធទាំងអស់មកទទួលខុសត្រូវចំពោះការបាញ់សម្លាប់លោក ឈុត វុទ្ធី ។
អត្ថបទ | អង្គការសហប្រជាជាតិ នឹងពិនិត្យឡើងវិញទៅលើស្ថានភាពសិទិ្ធមនុស្សនៅកម្ពុជា
ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩
របាយការណ៍ស្តីពីស្ថានភាពសិទិ្ធមនុស្សនៅកម្ពុជា ត្រូវបានដាក់ចូលទៅក្រុមប្រឹក្សាសិទិ្ធមនុស្សនៃអង្គការសហប្រជាជាតិនាថ្ងៃនេះ ដើម្បីធ្វើការត្រួតពិនិត្យ ដែលនេះជាផ្នែកមួយនៃនីតិវិធីនៃការត្រួតពិនិត្យ ជាសាកល និងជាទៀងទាត់ (UPR)។
អង្គការ លីកាដូ បានចូលរួមចំណែក នៅក្នុងរបាយការណ៍រួមចំនួនពីរ ដែលរៀបរៀងឡើងដោយអង្គការសហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ (FIDH) និង វេទិកាអាស៊ានសម្រាប់សិទិ្ធមនុស្ស និងការអភិវឌ្ឍន៍ (FORUM-ASIA)ដោយបានបង្ហាញនូវការបង្ក្រាបរបស់អាជ្ញាធររដ្ឋមកលើអ្នកការពារសិទិ្ធមនុស្ស សារព័ត៌មាន និងក្រុមសង្គមស៊ីវិល ហើយនិងផលវិបាកនៃការរំលោភសិទិ្ធដីធ្លី។
សេចក្តីថ្លែងការណ៍ | សង្គមស៊ីវិលសូមអំពាវនាវឱ្យបញ្ឈប់និទណ្ឌភាពនៅកម្ពុជាក្នុងឱកាសទិវាបញ្ឈប់និទណ្ឌភាពអន្តរជាតិចំពោះបទល្មើសប្រឆាំងទៅលើអ្នកសារព័ត៌មាន
ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥
ដើម្បីប្រារព្ធទិវាបញ្ឈប់និទណ្ឌភាពអន្តរជាតិចំពោះបទល្មើសប្រឆំាងអ្នកសារព័ត៌មានលើកទីពីររបស់អង្គការសហប្រជាជាតិ យើងខ្ញុំជាអង្គការសង្គមស៊ីវិលដែលមានរាយនាមដូចខាងក្រោមសូមអំពាវនាវឱ្យរាជរដ្ឋាភិបាលកម្ពុជាបញ្ឈប់វប្បធម៌និទណ្ឌភាពជាដដែលៗនៅកម្ពុជា និងត្រូវធានាថាជនប្រព្រឹត្តរំលោភសិទ្ធិមនុស្សត្រូវបាននាំខ្លួនមកផ្តន្ទាទោស។
អត្ថបទខ្លីៗ | ការប្រារព្ធពិធីដើម្បីរំលឹកខួប ពីរឆ្នាំនៃការស្លាប់របស់លោក ឈុត វុទ្ធី
ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៤
នៅថ្ងៃនេះ ក្រុមប្រជាពលរដ្ឋមកពីខេត្តកោះកុង និងរាជធានីភ្នំពេញ បានប្រារព្ធពិធីរំលឹកខួបនៃការស្លាប់របស់សកម្មជនបរិស្ថាន លោក ឈុត វុទ្ធី។ ថ្ងៃនេះ គឺគំរប់ខួប ២ឆ្នាំ ចាប់តាំងពីលោក ត្រូវបានគេបាញ់សម្លាប់ នៅខណៈដែលអមដំណើរជាមួយអ្នកកាសែត The Cambodia Daily ពីរនាក់ទៅស៊ើបអង្កេតករណីកាប់ឈើខុសច្បាប់នៅក្នុងតំបន់ព្រៃការពារ នៅជួរភ្នំក្រវាញ ខេត្តកោះកុង។
យុវជន និងព្រះសង្ឃច្រើនជាង ២០ នាក់ បានប្រមូលផ្តុំគ្នានៅមុខព្រះអង្គដងកើ រាជធានីភ្នំពេញ ដើម្បីបួងសួង និងឧទ្ទិសទៅដល់លោក ឈុត វុទ្ធី និងអំពាវនាវដល់រាជរដ្ឋាភិបាល ឲ្យបញ្ឈប់ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ និងស្វែងរកយុត្តិធម៌ជូនចំពោះលោកវុទ្ធី។ កងសន្តិសុខ ត្រូវបានដាក់ពង្រាយ ទោះបីជាគ្មានអំពើហិង្សាកើតឡើងក៏ដោយ។ នៅខេត្តកោះកុង ដែលជាកន្លែងលោក វុទ្ធី ត្រូវបានសម្លាប់ ដោយរួមទាំងព្រះតេជគុណ លួន សូវាត បានប្រមូលផ្តុំគ្នាជាមួយសមាជិកសហគមន៍នៅតាមជនបទ យុវជន និងព្រះសង្ឍដទៃទៀត ប្រមាណ ៩៥ នាក់ ក៏បានប្រារព្ធពិធីរំលឹកខួបនៃការស្លាប់របស់លោក វុទ្ធីផងដែរ។
កងរាជអាវុធហត្ថ អិន រតនា ដែលត្រូវបានគេបាញ់ស្លាប់នៅថ្ងៃជាមួយលោក ឈុត វុទ្ធីនោះដែរ ត្រូវបានចោទថាជាអ្នកបាញ់លោក វុទ្ធី បន្ទាប់ពីមានការស៊ើបអង្កេតដែលពោពេញដោយភាពឆ្គាំឆ្គងជាច្រើនលើសលុប។
សេចក្តីថ្លែងការណ៍ | ទិវាពិភពលោកស្តីពីការបញ្ចប់និទណ្ឌភាព អង្គការលីកាដូចេញផ្សាយ នូវទិន្នន័យនៃការបាញ់ប្រហារ ទាំង១០ ដោយកងកម្លាំងនគរបាល និងយោធាកម្ពុជា
ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៣
កាលពីថ្ងៃទី១២ ខែវិចិ្ឆកា ឆ្នាំ២០១៣ អាជីវករលក់តាមចិញ្ចើមផ្លូវម្នាក់ឈ្មោះ អេង សុខុម ត្រូវបានសម្លាប់ និង៩រូបផ្សេងទៀតបានរងរបួស ដោយសារការបាញ់ប្រហារពីសំណាក់នគរបាលអំឡុងពេលដែល ក្រុមកម្មកររោងចក្រធ្វើកូដកម្មក្នុងរាជធានីភ្នំពេញ។ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៣ លោក ម៉ៅ សុខចាន់ បានត្រូវគេបាញ់ សម្លាប់ត្រង់ក្បាល នៅខណៈពេលដែលលោកបានព្យាយាមធ្វើដំណើរទៅផ្ទះរបស់លោក នៅពេលនោះ មានអំពើហិង្សាកើត ឡើងនៅកន្លែងដែលបិទផ្លូវកាលពីថ្ងៃតវ៉ាក្រោយពេលបោះឆ្នោត។ នាពេលបច្ចុប្បន្ននូវពុំទាន់មានការស៊ើបអង្កេតឲ្យបាន ត្រឹមត្រូវ ហើយក៏គ្មាននរណាចេញមុខទទួលខុសត្រូវរឿងនោះនៅឡើយ។ តាមការស៊ើបអង្កេតរបស់អង្គការលីកាដូ បាន បង្ហាញថាសោដនាដកម្មនេះ មិនមែនជាករណីលើកលែងនោះទេ ហើយជាការពិតសោដនាដកម្មនេះ បង្ហាញពីការប្រើ ប្រាស់កម្លាំងហួសកម្រិតដោយខុសច្បាប់ ដែលបន្ថែមដោយការបរាជ័យក្នុងការស៊ើបអង្កេត ឬដាក់ទណ្ឌកម្ម។
សេចក្តីថ្លែងការណ៍ | ការបញ្ចប់ករណីទាំងពីរដែលទាក់ទងទៅនឹងអំពើឃាតកម្ម លោកឈុត វុទ្ធី បានបន្សល់ទុកនូវសំណួរច្រើនជាងចំលើយ
ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២
បុគ្គលិកក្រុមហ៊ុន Timber Green លោក រ៉ាន់ បូរ័ត្ន ត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ពីរឆ្នាំ នៅថ្ងៃនេះពីបទបាញ់សម្លាប់មន្ត្រីយោធា ដែលរដ្ឋាភិបាលបានអះអាងថាបានសម្លាប់សកម្មជនបរិស្ថានលោកឈុត វុទ្ធី។
ទោះជាយ៉ាងនេះក្តី មួយភាគបីនៃទោស ត្រូវបានព្យួរ ហើយលោករ៉ាន់ បូរ័ត្ន នឹងត្រូវបានដោះលែងនៅរយៈពេល ពីរសប្តាហ៍ក្រោយ។
សេចក្តីថ្លែងការណ៍ | ត្រូវតែបញ្ឈប់វប្បធម៌និទណ្ឌភាព និងអំពើហិង្សា
ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១២
យើងខ្ញុំជាអង្គការសង្គមស៊ីវិល ជាតិ និងអន្តរជាតិ ដែលមានឈ្មោះនៅក្នុងសេចក្តីថ្លែងការណ៍នេះ សូមថ្កោលទោស
ចំពោះការប្រើ កម្លាំងប្រដាប់អាវុធ និងការកើនឡើងនូវអំពើហិង្សាប្រឆាំងនឹងប្រជាពលរដ្ឋដែលទាមទារ ការការពារ សិទ្ធិរបស់ពួកគាត់លើសិទ្ធិដីធ្លី សិទ្ធិធនធានធម្មជាតិ និងសិទ្ធិការងារ។