អត្ថបទ

អង្គការសហប្រជាជាតិ នឹង​ពិនិត្យ​ឡើង​វិញ​ទៅ​លើ​ស្ថានភាព​សិទិ្ធ​មនុស្ស​នៅ​កម្ពុជា

ចេញផ្សាយ ថ្ងៃទី​៣០ ខែមករា ឆ្នាំ២០១៩
F T M

របាយការណ៍ស្តីពីស្ថានភាព​សិទិ្ធ​មនុស្ស​នៅ​កម្ពុជា ត្រូវ​បាន​ដាក់​ចូល​ទៅ​ក្រុម​ប្រឹក្សា​សិទិ្ធ​មនុស្ស​នៃ​អង្គការ​សហ​ប្រជា​ជាតិ​នា​ថ្ងៃ​នេះ ដើម្បី​ធ្វើការ​ត្រួត​ពិនិត្យ ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​នីតិវិធី​នៃ​ការ​ត្រួត​ពិនិត្យ ជា​សាកល និង​ជា​ទៀង​ទាត់ (UPR)។

អង្គការ លីកាដូ បាន​ចូល​រួម​ចំណែក​ នៅ​ក្នុង​របាយ​ការណ៍​រួម​ចំនួន​ពីរ ដែល​រៀប​រៀង​ឡើង​ដោយ​អង្គការ​សហព័ន្ធ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ (FIDH) និង វេទិកា​អាស៊ាន​សម្រាប់​សិទិ្ធ​មនុស្ស និង​ការ​អភិវឌ្ឍន៍ (FORUM-ASIA)ដោយ​បាន​បង្ហាញ​នូវ​ការ​បង្ក្រាប​របស់​អាជ្ញាធរ​រដ្ឋ​មក​លើ​អ្នក​ការពារ​​សិទិ្ធ​មនុស្ស​ សារព័ត៌​មាន​ និង​ក្រុម​សង្គម​​ស៊ីវិល​ ហើយ​​និង​ផល​​វិបាក​​នៃ​​ការ​​រំលោភ​​សិទិ្ធ​​ដី​​ធ្លី​។

របាយការណ៍​ដែល​ត្រូវ​បាន​ដាក់​ទាំង​ពីរ អាច​ទាញ​យក​បាន​ជា​ភាសា​​អង់​គ្លេស​នៅ​ទីនេះ៖

របាយការណ៍រួម ដែល​ត្រូវ​បាន​រៀប​រៀង​ឡើង​ដោយ អង្គការ​សហព័ន្ធ​សិទ្ធិ​មនុស្ស​អន្តរជាតិ (FIDH) និង អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទិ្ធ​មនុស្ស លីកាដូ និង​ត្រូវ​បាន​ផ្ញើ​ទៅ​កាន់​កិច្ច​ប្រជុំ​លើក​ទី​៣២ នៃ​ក្រុម​ការងារ​ស្តីពី​ការ​ត្រួត​ពិនិត្យ​ជា​សាកល និង​ជា​ទៀងទាត់ (UPR) គឺ​និយាយ​អំពី​លំហ​នៃ​ការ​អនុវត្ត​សិទិ្ធ​របស់​ក្រុម​សង្គម​ស៊ីវិល និង​អ្នក​ការពារ​សិទិ្ធ​មនុស្ស។

របាយការណ៍រួមមួយ​ទៀត ដែល​ត្រូវ​បាន​រៀប​រៀង​ឡើង​ដោយ អង្គការ​សហព័ន្ធ​សិទ្ធិ​មនុស្ស​អន្តរជាតិ (FIDH) អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទិ្ធ​មនុស្ស លីកាដូ និង វេទិកា​អាស៊ាន​សម្រាប់​សិទិ្ធ​មនុស្ស និង​ការ​អភិវឌ្ឍន៍ (FORUM-ASIA) និយាយ​អំពី​ការ​រំលោភ​យក​ដីធ្លី និង​ការ​រំលោភ​សិទិ្ធ​ដែល​ពាក់ព័ន្ធ​នឹង​ដី​ធ្លី។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា