សេចក្តីថ្លែងការណ៍

របាយការណ៍អង្គការលីកាដូៈ សិទិ្ធមនុស្សនៅកម្ពុជាទទួលរង “ការអន់ថយយ៉ាងខ្លាំងក្លា” នៅឆ្នាំ២០១២

ចេញផ្សាយ ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ២០១៣
F T M

ស្ថានភាពសិទិ្ធមនុស្សនៅកម្ពុជានាដើមឆ្នាំ២០១២
ចាប់ផ្តើមមានភាពអាប់អួ ហើយនៅចុងឆ្នាំស្ថានភាពរឹតតែធ្ងន់ធ្ងរយ៉ាងខ្លាំងដោយ
យោងតាមរបាយការណ៍ថ្មីចេញដោយអង្គការលីកាដូ។

ឆ្នាំមុន គឺជាឆ្នាំដែលមានអំពើហិង្សាខ្លាំងបំផុត ក្នុងចំណោមឆ្នាំដែលបានកត់ត្រា
លើករណីនៃការប្រើ ប្រាស់កម្លាំងអាវុធខ្លាំងក្លារបស់អាជ្ញាធរមកលើសកម្មជន
នានា ដោយយោងតាមរបាយការណ៍ស្តីពី “សិទិ្ធមនុស្ស ឆ្នាំ២០១២៖ ឆ្នាំស្ថិត
ក្នុងការពិនិត្យឡើងវិញ”។ នៅឆ្នាំដដែល ក៏ឃើញមានការស្លាប់ចំនួន ៤នាក់ ដែលទាក់ទងនឹងជម្លោះទៅលើធនធានធម្មជាតិ ការកើនឡើងនូវស្ថានភាព
ភ័យខ្លាចនិងការបំភិតបំភ័យ ហើយ នឹងការចាប់ខ្លួនសកម្មជនមួយចំនួន។

ម្ចាស់ស្ថានីយ៍វិទ្យុឯករាជ្យ លោក ម៉ម សូណង់ដូ ត្រូវបានកាត់ទោស
ឲ្យជាប់​ពន្ធនាគាររយៈពេល ២០ឆ្នាំ ទៅលើបទចោទ ដែលមានលក្ខណៈនយោបាយ។ សកម្មជនបរិស្ថានដ៏ល្បីឈ្មោះ
ត្រូវបានគេបាញ់សម្លាប់នៅ ក្នុងព្រៃ នៅខណៈដែលកំពុងធ្វើការស៊ើបអង្កេតករណីកាប់ឈើខុសច្បាប់។ អ្នកកាសែត
ដែលធ្វើការទាក់ទងនឹងបញ្ហាកាប់ឈើខុសច្បាប់ម្នាក់ ត្រូវបានគេធ្វើឃាតនៅខេត្តរតនគីរី។ អភិបាលក្រុងម្នាក់បាន
បាញ់រះទៅលើក្រុមបាតុកររោងចក្រកាត់ដេរ ហើយមិនទាន់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារនៅឡើយទេ។
ហើយអ្នកដឹកនាំ ១៧នាក់ មកពីសហគមន៍កំពុងប្រឈមមុខនឹងការបណ្តេញចេញនៅរាជធានីភ្នំពេញ បានជាប់
ក្នុងពន្ធនាគារ។

គ្រាន់តែក្នុងអំឡុងពេលមួយខែប៉ុណ្ណោះទេ ក្នុងខែមេសា និងឧសភា យើងឃើញមានអ្នកការពារសិទិ្ធ មនុស្ស ១៥នាក់ ត្រូវបានជាប់ពន្ធនាគារ ព្រះសង្ឃមួយអង្គជាសកម្មជន ត្រូវបានឃាត់ព្រះកាយ និងទទួលការ គម្រាមកំហែង ហើយ
មនុស្ស ៣នាក់ ត្រូវបានបាញ់សម្លាប់ដោយកងកម្លាំងរបស់រដ្ឋ។ នៅឆ្នាំនោះដែរ រយៈពេលបីថ្ងៃ ក្នុងខែធ្នូ យើងឃើញ
មានបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាលម្នាក់ ត្រូវបានតុលាការកោះ ហៅដើម្បីធ្វើការសាកសួរពីបទចោទ ដែលទាក់
ទងនឹងការងាររបស់គាត់ សកម្មជនដីធ្លី ២នាក់ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ។ បុរសពីរនាក់ទៀតដែលគ្មាននរ
ណាម្នាក់នឹងស្មានដល់ថា ត្រូវជាប់ពន្ធនាគារម្តង ទៀតទាល់តែសោះ (ព្រោះគេដឹងជាទូទៅថា ជាឃាតករសប្បនិម្មិត
និងត្រូវបានដោះលែងឲ្យមានសេរីភាពម្តង រួចហើយ ដោយតុលាការកំពូល) ពីបទចោទថា ធ្វើឃាត
លើមេដឹកនាំសហជីព លោក ជា វិជ្ជា កាលពី ឆ្នាំ២០០៤។

អ្នកនាង ណាលី ពីឡូក នាយិកាអង្គការសិទិ្ធមនុស្ស លីកាដូ បានមានប្រសាសន៍ថា៖ “ការកើនឡើងនៃភាពតក់ស្លុត បានធ្វើឲ្យមានការលំបាក ដោយមិនដឹងថា ចាប់ផ្តើមសរសេររបាយការណ៍សង្ខេបឆ្នាំ២០១២ពីកន្លែងណានោះទេ”។
អ្នកនាងបានបន្តទៀតថា “ស្ថានភាពនេះ ធ្វើឲ្យមានភាពតានតឹងមួយឆ្នាំទៀតនៅ ឆ្នាំ២០១៣ ដែលការបោះឆ្នោត
ជ្រើសរើសតំណាងរាស្ត្រ នឹងមកដល់នៅខែកក្កដាខាងមុខ”។

របាយការណ៍បានផ្តល់នូវការពិនិត្យឡើងវិញបែបពិពណ៌នា និងរូបភាព នូវព្រឹត្តិការណ៍សិទិ្ធមនុស្សសំខាន់ៗ
នាឆ្នាំ២០១២ ដូចជាការបណ្តេញពលរដ្ឋបុរីកីឡា កាលពីខែមករា សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ ក្នុង
ការផ្តន្ទាទោសដាក់ពន្ធនាគារឡើងវិញលើ លោកប៊ន សំណាង និងសុក សំអឿន កាលពីថ្ងៃទី២៦ ខែធ្នូ។
របាយការណ៍ក៏ផ្តល់ផងដែរ នូវទិដ្ឋភាពទូទៅនៃសកម្មភាពរបស់អង្គការ លីកាដូ នាឆ្នាំមុន រាប់ចាប់ពីសកម្មភាព
ជំនួយមនុស្សធម៌ ជំនួយរបស់អង្គការលីកាដូទៅលើស្ត្រី និងកុមារ និងដល់ការងារទាក់ទាញមតិគាំទ្ររបស់អង្គការ។

លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធានអង្គការសិទិ្ធមនុស្ស លីកាដូ បានមានប្រសាសន៍ថា៖ “អង្គការ លីកាដូ
ថ្មីៗនេះ បានប្រារព្ធខួបលើកទី២០ របស់អង្គការ”។ លោកស្រីបានបន្តទៀតថា៖ “នេះគឺជាឱកាសដ៏រីករាយក្រៃលែង
មួយ ប៉ុន្តែឱកាសនេះ ធ្វើឲ្យមានការខកចិត្តទៅវិញ៖ នៅក្នុងអំឡុងពេល ២០ឆ្នាំ ចុងក្រោយនេះ ការងារដែលអង្គការ
សង្គមស៊ីវិលខិតខំធ្វើ បែរជាមិនសម្រេចជោគជ័យ។ នេះជាការច្បាស់ ណាស់ថា ប្រទេសកម្ពុជានៅមានតម្រូវការ
ខ្លាំងឲ្យមានអង្គការ ដូចជាអង្គការ លីកាដូ។ ជាការពិត ការងាររបស់យើងបច្ចុប្បន្ន ប្រហែលជាកាន់តែមានសារៈ
សំខាន់ខ្លាំងឡើងជាងសព្វដង”។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 Dr. Pung Chhiv Kek, President of LICADHO Tel: (+855) 012-802-506 [English, French, Khmer]
 Mr. Am Sam Ath, Technical Supervisor Tel: (+855) 012-327-770 [Khmer]
 Ms. Naly Pilorge, Director of LICADHO Tel: (+855) 012-803-650 [English, French]

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា