សេចក្តីថ្លែងការណ៍

“យើងទាំងអស់គ្នាត្រូវការសិទិ្ធទទួលបាន ព័ត៌មាន និងសិទិ្ធក្នុងការជ្រើសរើស”សង្គមស៊ីវិល សូមសំណូម ពរដល់រាជរដ្ឋាភិបាល សូមមេត្តារក្សាសេរីភាពសារព័ត៌មាន

ចេញផ្សាយ ថ្ងៃទី​១ ខែកក្កដា ឆ្នាំ២០១៣; ក្រុមសង្គមស៊ីវិល
F T M

យើងខ្ញុំ ជាអង្គការសង្គមស៊ីវិលមានរាយនាម
ដូចខាងក្រោម សូមស្វាគមន៍ដល់សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការលុប
ចោលនូវវិធានការណ៍ដ៏មានការភ្ញាក់ផ្អើល ដែលបានចេញកាលពីសប្តាហ៍មុន ក្នុង
ការត្រួតពិនិត្យចាប់ពិរុទ្ធប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុកនៅក្នុងប្រទេសកម្ពុជា
នៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣
ហើយយើងខ្ញុំ ក៏សូមមិនទទួលយកនូវសេចក្តីសម្រេច ក្នុងការអនុវត្តវិធានការត្រួត
ពិនិត្យចាប់ពិរុទ្ធបែបនេះ កាលពីពេលមុន។ ក៏ប៉ុន្តែយើងខ្ញុំនៅតែមានការព្រួយ
បារម្ភយ៉ាងខ្លាំងពីការរឹតត្បិត ដែលនៅតែមាន ដោយហាមឃាត់ទៅលើការរាយ
ការណ៍ព័ត៌មានតាមវិទ្យុបរទេសមួយចំនួនអំពីការបោះឆ្នោតក្នុងរយៈពេល ៥ថ្ងៃ មុនថ្ងៃបោះឆ្នោត។

យើងខ្ញុំសូមមិនទទួលយកបម្រាមនេះ ហើយសំណូមពរដល់រាជរដ្ឋាភិបាលសូមលោកមេត្តាលុបចោលនូវការរឹតត្បិត
លើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងអស់ក្នុងអំឡុងពេលមុនការបោះឆ្នោតដ៏សំខាន់នេះ។ យើងខ្ញុំ ក៏សូមអំពាវនាវផង
ដែរដល់រាជរដ្ឋាភិបាល សូមលោកមេត្តាធានាថា នឹងមិនមានការរឹតត្បិតដោយការត្រួតពិនិត្យចាប់ពិរុទ្ធតាមប្រព័ន្ធ
រលកធាតុអាកាស ឬប្រព័ន្ធផ្សព្វផ្សាយព័ត៌មានណាមួយដដែលផ្សេងទៀតទេ រួមទាំងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសង្គម
តាមប្រព័ន្ធអ៊ិនធើណេតផង។

បទបញ្ជាដោយឡែកពីគ្នាចំនួន ២ ដែលមានវិសាលភាពខ្លាំងក្លា ត្រូវបានចេញដោយក្រសួងព័ត៌មានកាលពី ២សប្តាហ៍
មុន ដោយធ្វើការហាមឃាត់ស្ថានីយ៍វិទ្យុ FM ក្នុងការមិនឲ្យផ្សាយបន្តពីកម្មវិធីវិទ្យុបរទេសជាខេមរភាសា និងរាយ
ការណ៍ពីជនបរទេសដែលចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត។ ពីដំបូងបម្រាមនេះ ត្រូវបានដាក់ឲ្យអនុវត្តរហូត
ដល់ថ្ងៃបោះឆ្នោត ប៉ុន្តែក្រោយមកត្រូវបានលុបចោលវិញនៅថ្ងៃទី២៩ ខែមិថុនា។

បទបញ្ជាដំបូងដែលត្រូវបានចេញនៅថ្ងៃទី២១ ខែមិថុនា បានហាមឃាត់គ្រប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងអស់
ក្នុងការមិនឲ្យផ្សាយបន្តពីវិទ្យុបរទេស ទាក់ទងនឹងការរាយការណ៍អំពីការស្ទាបស្ទង់មតិ ស្រាវជ្រាវ និងលទ្ធផល
នៃការបោះឆ្នោត ក្នុងអំឡុងពេល ៥ថ្ងៃ មុនថ្ងៃបោះឆ្នោត។ បម្រាមនេះ នៅតែត្រូវអនុវត្ត និងចូលជាធរមានចាប់
ពីថ្ងៃទី២៣ ខែកក្កដា។

លោក ប៉ា ងួនទៀង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឯករាជ្យបានមាន
ប្រសាសន៍ថា៖ “បម្រាមដែលចុះហត្ថលេខាថ្ងៃទី២១ ដែលផ្តោតទៅលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបរទេស បង្ហាញនូវបំណងពិតប្រាកដក្នុងការកំណត់ដែនកំនត់ក្នុងការទទួលបានព័ត៌មានពីប្រភពព័ត៌មានឯករាជ្យរបស់
ប្រជាពលរដ្ឋកម្ពុជា ដែលប្រភពទាំងនោះអាចនឹងរំខានដល់គណបក្សកាន់អំណាច។

ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានខ្មែរក្នុងស្រុកមួយចំនួនមិនសូវមានសេរីភាពក្នុងការរាយការណ៍ព័ត៌មានដែលងាយប៉ះ
ពាល់ដូចដែលប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបរទេសរាយការណ៍នោះទេ ដោយសារភាពងាយរងគ្រោះរបស់អ្នកទាំង
នោះ ពីការគម្រាមកំហែងដោយប្រព័ន្ធតុលាការនៅក្នុង ស្រុក។ ដែលនេះអាចធ្វើឲ្យមានការត្រួតពិនិត្យចាប់ពិរុទ្ធ
ដោយខ្លួនឯង។ ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុកមួយចំនួន ត្រូវបានគ្រប់គ្រងដោយគណបក្សកាន់អំណាច
ហើយបណ្តាញទូរទស្សន៍ ត្រូវបានគ្រប់គ្រងដោយគណបក្សកាន់អំណាច។

លោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានមានប្រសាសន៍ថា៖ “នេះគឺ
ជាទម្រង់នៃការត្រួតពិនិត្យចាប់ពិរុទ្ធរបស់អាជ្ញាធររដ្ឋដែលមិនប្រក្រតី និងផ្ទុយនឹងលទ្ធិប្រជាធិបតេយ្យ”។ លោក
បានបន្តថា៖ “បម្រាមនេះកើតចំពេលដែលប្រជាពលរដ្ឋកម្ពុជា កំពុងត្រូវការព័ត៌មានបំផុតពីប្រព័ន្ធផ្សព្វផ្សាយ
ព័ត៌មានឯករាជ្យ។ ផ្ទុយមកវិញ អ្នកទាំងនោះអាចត្រឹមតែបានទទួលបានព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដែល
គាំទ្រអាជ្ញាធរតែប៉ុណ្ណោះ”។

លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធានអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស លីកាដូ បានមាន
ប្រសាសន៍ថា៖ “ប្រជាពលរដ្ឋមួយចំនួន ស្ថិតក្នុងភាពមិនច្បាស់លាស់ថាតើការបោះឆ្នោតខាងមុខ នឹងប្រព្រឹត្ត
ទៅដោយសេរី និងយុត្តិធម៌ឬទេ (មានបញ្ហាជាច្រើន រាប់ចាប់ពីកំហុសក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត ដល់វិធី
ក្នុងការបំភិតបំភ័យ ហើយរហូតដល់វិធីក្នុងការវាយប្រហារផ្ទាល់ខ្លួនមួយចំនួនមកលើគណបក្សប្រឆាំង”។ លោក
ស្រីបានមានប្រសាសន៍បន្តទៀតថា៖ “ប៉ុន្តែការព្យាយាមទាំងនេះ ក្នុងការត្រួតពិនិត្យចាប់ពិរុទ្ធលើប្រព័ន្ធផ្សព្វផ្សាយ
ព័ត៌មានបរទេសឯករាជ្យ អាចបង្ហាញថាអាជ្ញាធររដ្ឋមិនសូវបានយកចិត្តទុកដាក់ អំពីគោលការណ៍យុត្តិធម៌ និងការ
ធ្វើឲ្យមានភាពស្មើគ្នានោះទេ”។

យើងខ្ញុំ ជាអង្គការសង្គមស៊ីវិលមានរាយនាមដូចខាងក្រោម សូមអំពាវនាវដល់រាជរដ្ឋាភិបាល សូមលោកមេត្តា ចាត់
វិធានការជាក់លាក់ក្នុងការធានាឲ្យមានប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដោយសេរី និងយុត្តិធម៌នៅក្នុងរយៈពេលមុនការបោះ
ឆ្នោតនាថ្ងៃទី២៨ ខែកក្កដាខាងមុខនេះ។ ជាពិសេស យើងខ្ញុំ សូមអំពាវនាវដល់រាជរដ្ឋាភិបាល សូមលោកមេត្តា៖

១. លុបចោលនូវបទបញ្ជាថ្ងៃទី២១ ដែលហាមឃាត់ការរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបរទេស ដែលទាក់ទងនឹង ការស្ទាបស្ទង់មតិ ការស្រាវជ្រាវ និងលទ្ធផលនៃការស្ទាបស្ទង់មតិអំពីការបោះឆ្នោត ក្នុងរយៈពេល ៥ថ្ងៃ មុនថ្ងៃបោះឆ្នោត

២. បញ្ឈប់ការត្រួតពិនិត្យចាប់ពិរុទ្ធលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ឬ/និង បិទប្រព័ន្ធផ្សព្ធផ្សាយព័ត៌មាន នៅមុន និងក្នុងថ្ងៃបោះឆ្នោត តទៅទៀត

៣. បញ្ឈប់ការចេញបទបញ្ជាត្រួតពិនិត្យចាប់ពិរុទ្ធដោយផ្ទាល់ ឬប្រយោល ទៅលើប្រព័ន្ធអ៊ិនធើណេត រួមទាំងការ
បិទ ដោយផ្នែកដែលត្រូវបានធ្វើឡើងដើម្បីកម្រិតការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសង្គម និង/ឬ គេហទំព័រ
ដែលមានសេចក្តីរាយការណ៍ព័ត៌មានរបស់បរទេស ឬសេចក្តីរាយការណ៍ព័ត៌មានទូទៅដែលអាចប៉ះពាល់ដល់
គណបក្សកាន់អំណាច

៤. អនុញ្ញាតឲ្យបើក និងធានាឲ្យមានរយៈពេលផ្សាយតាមបណ្តាញទូរទស្សន៍ស្មើគ្នា សម្រាប់គ្រប់គណបក្សទាំងអស់។

អង្គការសង្គមស៊ីវិល ដែលគាំទ្រសេចក្តីថ្លែងការណ៍នេះ មានរាយនាមដូចខាងក្រោមនេះ៖

- សហគមន៍បឹងកក់ (BKL)
- សហគមន៍បុរីកីឡា (BK)
- មជ្ឈមណ្ឌលកម្ពុជាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឯករាជ្យ (CCIM)
- សហភាពសហជីពកម្ពុជា (CCU)
- សហព័ន្ធសហជីពកម្មករចំនីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
- សមាគមមន្ត្រីរាជការកម្ពុជា (CICA)
- សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
- មណ្ឌលអភិវឌ្ឍន៍កម្មករកម្ពុជា (CWCD)
- បណ្តាញយុវជនកម្ពុជា (CYN)
- សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
- មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
- បណ្តាញកសាងសន្តិភាពសហគមន៍ (CPN)
- សមធម៌កម្ពុជា (EC)
- សមាគមអភិវឌ្ឍន៍កសិករ (FDA)
- សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
- លីកាដូ កាណាដា (LC)
- គណៈកម្មាធិការអព្យាក្រិត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា (NICFEC)
- សកម្មភាពប្រជាជនដើម្បីការផ្លាស់ប្តូរ (PAC)
- សមាគមធាងត្នោត (STT)
- គណៈកម្មធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញាលុបបំបាត់រាល់ទំរង់នៃការរើស អើងលើស្រ្តីភេទ (NGO-CEDAW)
- សហព័ន្ធសហជីពវិស័យទេសចរណ៍សេវាកម្មកម្ពុជា (CTSWF)
- សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)
- វិទ្យាស្ថានជាតិប្រជាធិបតេយ្យសំរាប់កិច្ចការអន្តរជាតិ (NDI)
- សហគមន៍ថ្មគោល

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. Boeung Kak Lake Community (BKL)
២. Borei Keila Community (BK)
៣. Cambodian Center for Independent Media (CCIM)
៤. Cambodian Confederation Unions (CCU)
៥. Cambodian Food and Service Worker Federation (CFSWF)
៦. Cambodia's Independent Civil-Servants Association (CICA)
៧. Cambodian League for the Promotion and Defense of Human Rights (LICADHO)
៨. Cambodian Worker Center for Development (CWCD)
៩. Cambodian Youth Network (CYN)
១០. Coalition of Cambodian Farmer Community (CCFC)
១១. Community Legal Education Centre (CLEC)
១២. Community Peace-Building Network (CPN)
១៣. Equitable Cambodia (EC)
១៤. Farmer Development Association (FDA)
១៥. Independent Democracy of Informal Economy Association (IDEA)
១៦. LICADHO Canada (LC)
១៧. Neutral and Impartial Committee for Free and Fair Election in Cambodia (NICFEC)
១៨. People’s Action for Change (PAC)
១៩. Sahmakum Teang Tnaut (STT)
២០. The Cambodian NGO Committee on CEDAW (NGO-CEDAW)
២១. The Cambodian Tourism and Service Workers Federation (CTSWF)
២២. The Building and Wood Workers Trade Union Federation of Cambodia (BWTUC)
២៣. The National Democratic Institute (NDI)
២៤. Thmor Kol Community

PDF៖ ទាញយកសេចក្តីថ្លែងការណ៍
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា