សេចក្តីថ្លែងការណ៍

ការ​ស្នើ​ទម្លាក់​ចោល​បទ​ចោទ​លើ​សកម្មជន​ដីធ្លី​ខេត្ត​កោះ​កុង​ទាំង​ ១០​នាក់​ ​និង​ដោះលែង​ពួកគេ​ដោយ​ឥត​លក្ខខណ្ឌ​

ចេញផ្សាយ ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ២០២៣; ក្រុមសង្គមស៊ីវិល
F T M

ស្វាមី ​និង​កូនៗ​អ្នកស្រី​ ផាវ ​ញ៉ើង ​កាន់បដា​ទាមទារ​ឱ្យមានការ​ទម្លាក់​ចោល​បទចោទ​ និង​ដោះលែង​អ្នកស្រី ​និង​សកម្មជន​ដីធ្លី​ផ្សេងទៀត​ឱ្យ​បាន​ឆាប់ (រូបភាព​ពី​សហគមន៍)​ ។​

​យើងខ្ញុំ​ ​ជា​អង្គការសង្គម​ស៊ីវិល​ ​សហគមន៍​មូលដ្ឋាន​ ​និង​សហជីព​ ​ដែល​មានរាយ​ឈ្មោះ​ដូច​ខាងក្រោម​ ​សូម​ស្នើសុំ​ឱ្យ​ទម្លាក់​ចោល​ឱ្យ​បាន​ឆាប់​នូវ​ការចោទប្រកាន់​ពី​ ​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជាអាទិ៍​ ​ដែល​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ ​ទៅលើ​សកម្មជន​ដីធ្លី​ចំនួន​ ១០​នាក់​ ​មកពី​សហគមន៍​ចំនួន​ ៣ ​នៅ​ក្នុង​ខេត្ត​កោះ​កុង​ ​និង​ដោះលែង​ពួកគេ​ដោយ​ឥត​លក្ខខណ្ឌ​ ​។​ ​សកម្មជន​ដីធ្លី​ទាំងនេះ​មិនបាន​ប្រព្រឹត្ត​កំហុស​អ្វី​នោះ​ទេ​ ​ប៉ុន្តែ​ពួកគេ​គ្រាន់តែ​លើកឡើង​ពី​ទុក្ខ​កង្វល់​ ​និង​សម្ដែង​មតិ​ដោយ​អហិង្សា​ ​ដើម្បី​ការពារ​ដីធ្លី​ ​និង​ក្រុម​សមាជិក​សហគមន៍​របស់​ពួកគេ​ ​។​ ​ប៉ុន្តែ​ពួកគេ​ ​ត្រូវ​បាន​ធ្វើទុក្ខបុកម្នេញ​ ​និង​ចាប់​ដាក់​ពន្ធ​នាគា​រ​ចំពោះ​សកម្មភាព​ទាំងនោះ​ទៅវិញ​ ​។​

​សកម្មជន​ដីធ្លី​ចំនួន​ ​១​០​នាក់​ ​ត្រូវ​បាន​ចា ប់​ខ្លួន​ ​និង​ចោទប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ ​តាម​បញ្ញត្តិ​មាត្រា​ ​៤​៩​៤​ ​និង​ ​៤​៩​៥​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​នៅ​ថ្ងៃ​ទី​២៩ ​ខែ​មិថុនា​ ​ឆ្នាំ​២០២៣ ​។​ ​ពួកគេ​៩​នាក់​ក្នុងចំណោម​នោះ​ ​បច្ចុប្បន្ន​កំពុង​ស្ថិតនៅ​ក្នុង​ការ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​រង់ចាំ​សវនាការ​ ​នៅ​ក្នុង​ពន្ធ​នាគា​រ​ខេត្ត​កោះ​កុង​ ​ដោយ​សកម្មជន​ម្នាក់ទៀត​ ​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ ​ជាមួយនឹង​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​ ​។​ ​ការចោទប្រកាន់​នេះ​ធ្វើឡើង​បន្ទាប់ពី​សកម្មជន​ដីធ្លី​ទាំងនោះ​ព្យាយាម​ធ្វើដំណើរ​ទៅ​រាជធានី​ភ្នំពេញ​ ​ដើម្បី​ដាក់​ញត្តិ​ទៅកាន់​ក្រសួងយុត្តិធម៌​ ​។​ ​ប្រសិនបើ​ត្រូវ​បាន​ផ្ដន្ទាទោស​ ​សកម្មជន​ដីធ្លី​ម្នាក់ៗ​នឹង​ប្រឈម​នូវ​ការ​ជាប់ពន្ធនាគារ​រហូតដល់​ ២​ឆ្នាំ​ ​និង​ ​ពិន័យ​ជា​ប្រាក់​ ​រហូតដល់​ ៤ ​លាន​រៀល​ (​ប្រហែល​ ១.០០០ ​ដុល្លារ​) ។​

​សកម្មជន​ដីធ្លី​ទាំង​១​០​នាក់​ ​រួម​មាន​ ​អ្នកស្រី​ ​ផាវ​ ញ៉ើ​ង​ ​អ្នកស្រី​ ដេ​ត​ ហ៊ួ ​អ្នកស្រី​ ​យី​ ​គន្ធា​ ​លោក​ ​សុខ​ ​ជ័យ​ ​លោក​ ​ហេង​ ​ជ័យ​ ​អ្នកស្រី​ ​ទិន​ ​តាំង​ ​លោក​ ​ឡាំង​ ​ជៀវ​ ​អ្នកស្រី​ ​សេង​ ​លីន​ ​អ្នកស្រី​ ​យឿន​ ​ខ្មៅ​ ​និង​អ្នកស្រី​ ​សួង​ ថេ​ង​ ​។​ ​អ្នកស្រី​ ​សួង​ ថេ​ង​ ​គឺ​ជាសកម្ម​ជន​តែម្នាក់​គត់​ ​ដែល​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ជាមួយនឹង​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​ ​។​ ​សកម្មជន​ ​៩​នាក់​ ​ទៀត​ (​ជាមួយនឹង​កូន​អ្នកស្រី​ ​ផាវ​ ញ៉ើ​ង​ ​ដែល​មាន​អាយុ​ ​១​៨​ខែ​) ​គឺ​នៅ​ជាប់ឃុំ​ក្នុ្ង​ង​ពន្ធ​នាគា​រ​ខេត្ត​កោះ​កុង​នៅឡើយ​ ​។​ ​ពន្ធ​នាគា​រ​នេះ​មាន​សភាព​ចង្អៀត​ណែន​យ៉ាង​ខ្លាំង​ ​ដែល​បាន​ផ្ទុ​កមនុស្ស​ជិត​ ​៣​០​០​ភាគរយ​នៃ​បរិមាណ​ដែល​អាច​ផ្ទុក​បាន​ ​កាលពី​ខែមុន​ ​។​ ​លើស​ពី​នេះ​ ​សកម្មជន​ដីធ្លី​ទាំងនោះ​ ​ទើប​តែ​ទទួល​បានការ​ការពារ​ផ្នែក​ច្បាប់​ ​នៅ​ថ្ងៃ​ទី​៣​ ​ខែ​កក្កដា​ ​ប៉ុណ្ណោះ​ ​បន្ទាប់ពី​បាន​ចំណាយ​ពេល​បី​ថ្ងៃ​ក្នុង​ការ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​ ​។​

​សកម្មជន​ទាំងនោះ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ ​បន្ទាប់ពី​អាជ្ញាធរ​បាន​រារាំង​រថយន្ដ​របស់​សមាជិក​សហគមន៍​នៅ​ក្នុងស្រុក​ស្រែអំបិល​ ​និង​បាន​ហាមឃាត់​មិន​ឱ្យ​ពួកគេ​ធ្វើដំណើរ​មក​ដាក់​ញត្តិ​នៅ​រាជធានី​ភ្នំពេញ​ ​កាលពី​ថ្ងៃ​ទី​២​៩​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៣​ ​។​ ​ខ្លឹមសារ​ញត្ដិ​នោះ​ ​ស្នើសុំ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ ​លោក​ ​កើត​ ​រិទ្ធ​ ឱ្យ​ជួយ​អន្តរាគមន៍​ទម្លាក់​ចោល​បទ​ចោទ​ ​លើ​សកម្មជន​ដីធ្លី​ចំនួន​ ​៣​០​នាក់​ ​មកពី​សហគមន៍​ចំនួន​ប្រាំ​ ​។​

​មន្ត្រី​នគរបាល​បាន​គំរាម​ចាប់ខ្លួន​សមាជិក​សហគមន៍​ចំនួន​ ​២​០​នាក់​ ​នៅពេលដែល​ពួកគេ​បាន​ប្រមូលផ្ដុំ​នៅ​ខាងមុខ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ​ដើម្បី​គាំទ្រ​តំណាង​របស់​ពួកគេ​ ​កាលពី​ថ្ងៃ​ទី​៣​០​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៣​ ​។​ ​ស្រដៀងគ្នា​នេះ​ដែរ​ ​សមាជិក​សហគមន៍​ ​ត្រូវ​បាន​អាជ្ញាធរ​រារាំង​ពី​ការ​ប្រមូលផ្តុំ​គ្នា​នៅ​បរិវេណ​ខាងក្រៅ​សាលាដំបូង​ខេត្ត​កោះ​កុង​ ​។​

​ក្រុមសកម្ម​ជន​បាន​តស៊ូ​នឹង​ជម្លោះ​ដីធ្លី​នេះ​ជាច្រើន​ចាប់តាំង​ពី​ឆ្នាំ​២​០​០​៦​ ​បន្ទាប់ពី​ក្រុមហ៊ុន​ដែល​មាន​ទំនាក់ទំនង​ជាមួយ​ឧកញ៉ា​ ​លី​ យ៉ុ​ង​ផាត់​ ​និង​លោក​ ​ហេង​ ​ហ៊ុយ​ ​បាន​វិនិយោគ​ដំណាំ​ស្ករអំពៅ​លើ​ដី​សហគមន៍​ ​។​ ​ទោះបីជា​យ៉ាងណាក៏ដោយ​ ​ការ​ខិតខំ​ប្រឹងប្រែង​របស់​សកម្មជន​ ​ក្នុង​ការ​ការពារ​ដីធ្លី​របស់​ពួកគេ​ ​តែង​ត្រូវ​បាន​ជួប​ប្រឈម​ជាបន្តបន្ទាប់​ជាមួយនឹង​ការ​ធ្វើទុក្ខបុកម្នេញ​ពីសំណាក់​អាជ្ញាធរ​ ​។​

​យើងខ្ញុំ​ ​ស្នើសុំ​ឱ្យ​បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​ទៅលើ​ប្រជាពលរដ្ឋ​ខ្មែរ​ជាសកម្ម​ជន​ដីធ្លី​ ​ដោយ​ទម្លាក់​ចោល​ការចោទប្រកាន់​ពី​បទ​ញុះញង់​ប្រឆាំង​នឹង​ពួកគេ​ ​និង​ដោះលែង​ពួកគេ​ជាបន្ទាន់​ដោយ​ឥត​លក្ខខណ្ឌ​ពី​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នេះ​ ​៕​

សេចក្ដីថ្លែង​ការណ៍​នេះ​ ​គាំទ្រ​ដោយ​៖​
១. សហគមន៍ដីធ្លី ១៩៧ (កោះកុង)
២. សហគមន៍ដីធ្លីភូមិព្រលាន ២៤៣ (កោះកុង)
៣. សហគមន៍អមលាំង (កំពង់ស្ពឺ)
៤. សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
៥. សហគមន៍បុស្សស្នោរ (ត្បូងឃ្មុំ)
៦. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
៧. មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
៨. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
៩. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក)
១០. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
១១. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
១២. បណ្តាញយុវជនកម្ពុជា (CYN)
១៣. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
១៤. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
១៥. សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
១៦. សហគមន៍ដក់ពរ (កំពង់ស្ពឺ)
១៧. អង្គការសមធម៌កម្ពុជា (EC)
១៨. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
១៩. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
២០. សហគមន៍កំប្រើស (ត្បូងឃ្មុំ)
២១. សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
២២. សហគមន៍ជនជាតិភាគតិចកួយ (ព្រះវិហារ)
២៣. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ (L.R.S.U)
២៤. សហគមន៍ឡពាង (កំពង់ឆ្នាំង)
២៥. សហគមន៍មានជ័យ (ស្វាយរៀង)
២៦. មាតាធម្មជាតិកម្ពុជា (MNC)
២៧. សហគមន៍អូរវល្លិ៍ព្រេង (បាត់ដំបង)
២៨. សហគមន៍ដីធ្លីប៉ៃលិន
២៩. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP)
៣០. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
៣១. សហគមន៍ព្រៃឈើពេជ្រចង្វារល្អឆើត (កំពង់ឆ្នាំង)
៣២. សហគមន៍ព្រៃឡង់ (កំពង់ធំ)
៣៣. សហគមន៍ដីធ្លីព្រៃពាយ (កំពត)
៣៤. សហគមន៍ព្រៃឈើរតនៈរុក្ខា (ឧត្តរមានជ័យ)
៣៥. សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
៣៦. សហគមន៍សាមគ្គីរមាសហែក (ស្វាយរៀង)
៣៧. អង្គការសមាគមធាងត្នោត (STT)
៣៨. សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ)
៣៩. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
៤០. សហគមន៍ដីធ្លីតានី (សៀមរាប)
៤១. សហគមន៍ស្គន់ (សៀមរាប)
៤២. អង្គការសកម្មភាពសង្គមដើម្បីសហគមន៍ និងការអភិវឌ្ឍន៍ (SACD)
៤៣. សហគមន៍តាពេន (សៀមរាប)
៤៤. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញលុបបំបាត់រាល់ទំរង់នៃការរើសអើងលើស្រ្តីភេទ (NGO-CEDAW)
៤៥. សមាគមក្រុមតន្ត្រីយុវវ័យនាំសារ (MB)
៤៦. សហគមន៍ទន្លូង (ត្បូងឃ្មុំ)
៤៧. អង្គការតម្លាភាពកម្ពុជា (TIC)
៤៨. សហគមន៍ព្រៃឈើត្រពាំងចាន់ (កំពង់ឆ្នាំង)
៤៩. សហគមន៍ត្រពាំងជោ (កំពង់ស្ពឺ)
៥០. សហគមន៍ត្រពាំងព្រីង (ត្បូងឃ្មុំ)
៥១. កម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP)

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. 197 Land Community (Koh Kong)
២. 243 Families of Pro Lean Land Community (Koh Kong)
៣. Am Leang Community (Kampong Speu)
៤. Andong Trabek Land Community (Svay Rieng)
៥. Bos Snaor Community (Tbong Khmum)
៦. Cambodian Center for Human Rights (CCHR)
៧. Cambodian Center for Independent Media (CCIM)
៨. Cambodian Food and Service Workers’ Federation (CFSWF)
៩. Cambodian Human Rights and Development Association (ADHOC)
១០. Cambodian League for the Promotion and Defense of Human Rights (LICADHO)
១១. Cambodian Tourism Workers Union Federation (CTWUF)
១២. Cambodian Youth Network (CYN)
១៣. Center for Alliance of Labor and Human Rights (CENTRAL)
១៤. Committee for Free and Fair Elections in Cambodia (COMFREL)
១៥. Community to Protect Nature (Pursat)
១៦. Dak Por Community (Kampong Speu)
១៧. Equitable Cambodia (EC)
១៨. Gender and Development for Cambodia (GADC)
១៩. Independent Democracy of Informal Economy Association (IDEA)
២០. Kamprers Community (Tboung Khmum)
២១. Kleang Tuek 78 Community (Siem Reap)
២២. Kuy Indigenous Community (Preah Vihear)
២៣. Labour Right Supported Union Khmer Employee of Nagaworld (L.R.S.U)
២៤. Lor Peang Community (Kampong Chhnang)
២៥. Mean Chey Land Community (Svay Rieng)
២៦. Mother Nature Cambodia (MNC)
២៧. Ou Vor Preng Community (Battambang)
២៨. Pailin Land Community
២៩. People Center for Development and Peace (PDP)
៣០. Phum Sela Khmer Land Community (Banteay Meanchey)
៣១. Prey Chher Pech Changvar Laor Chhert Community (Kampong Chhnang)
៣២. Prey Lang Community (Kampong Thom)
៣៣. Prey Peay Land Community (Kampot)
៣៤. Rattanak Rokha Forestry Community (Oddar Meanchey)
៣៥. Reaksmei Sameakki Community (Kampong Speu)
៣៦. Samaki Romeas Haek Community (Svay Rieng)
៣៧. Sahmakum Teang Tnaut (STT)
៣៨. Social Action for Community and Development (SACD)
៣៩. Srae Prang Community (Tboung Khmum)
៤០. Steung Khsach Sor Forestry Resource (Kampong Chhnang)
៤១. Skun Community (Siem Reap)
៤២. Ta Ni Land Community (Siem Reap)
៤៣. Ta Pen Community (Siem Reap)
៤៤. The Cambodian NGO Committee on CEDAW (NGO-CEDAW)
៤៥. The Messenger Band Cambodia (MB)
៤៦. Tonlung Community (Tboung Khmum)
៤៧. Transparency International Cambodia (TIC)
៤៨. Trapeang Chan Forestry Community (Kampong Chhnang)
៤៩. Trapeang Chour Community (Kampong Speu)
៥០. Trapeang Pring Community (Tboung Khmum)
៥១. Youth Resources Development Program (YRDP)

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា