សេចក្តីថ្លែងការណ៍

ដំណើរ​ឆ្ពោះទៅ​មុខ​នៃ​ពាក្យបណ្ដឹង​របស់​អង្គការ​មិនមែន​រដ្ឋាភិបាលប្រឆាំង​នឹង​ក្រុមហ៊ុន​ O​i​ko​credit​ ​ដែល​បាន​ដាក់​ទៅ​ស្ថាប័ន​ទទួល​ពាក្យបណ្ដឹង​ថ្នាក់​ជាតិ​ហូឡង់​ ​ស្ដីពី​គោលការណ៍​ណែនាំ​របស់​អង្គការ​ O​E​C​D​

ចេញផ្សាយ ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ២០២៣; ក្រុមសង្គមស៊ីវិល
F T M

រូបភាពនៅលើគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន Oikocredit នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ។

ស្ថាប័ន​ទទួល​ពាក្យបណ្តឹង​ថ្នាក់​ជាតិ​របស់​រដ្ឋាភិបាល​ប្រទេស​ហូឡង់​ ​សម្រាប់​ការទទួលខុសត្រូវ​សកម្មភាព​អាជីវកម្ម​ (​ស្ថាប័ន​ទទួល​ពាក្យបណ្តឹង​ថ្នាក់​ជាតិ​ហូឡង់​) ​បាន​ទទួលយក​ ​និង​ដំណើរការ​ឆ្ពោះទៅ​មុខ​នៃ​ពាក្យបណ្ដឹង​មួយ​ ​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ ​ក្រុមហ៊ុន​ O​i​ko​credit​ ​ដែល​ជា​អ្នក​វិនិយោគ​សង្គម​អន្តរជាតិ​ ​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ហូឡង់​ ​ថា​បាន​រួមចំណែក​ធ្វើ​ឱ្យ​មានផល​ប៉ះពាល់​នៃ​ការរំលោភ​សិទ្ធិមនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​វិ​ស័​យ​មីក្រូ​ហិរញ្ញវត្ថុ​ ​នៅ​កម្ពុជា​ ​។​

ពាក្យបណ្ដឹង​នេះ​ ​ធ្វើឡើង​ក្រោយ​ពី​មាន​ភស្តុតាង​ជា​សាធារណៈ​យ៉ាង​ទូលំទូលាយ​ ​ស្ដីពី​ការរំលោភ​សិទ្ធិមនុស្ស​ជាច្រើន​ ​និង​ជា​លក្ខណៈ​ប្រព័ន្ធ​ក្នុង​វិ​ស័យ​មីក្រូ​ហិរញ្ញវត្ថុ​ ​នៅ​កម្ពុជា​ ​ក្នុង​នោះ​មាន​របាយការណ៍​នៃ​ការ​រំលោភបំពាន​ ​ពាក់ព័ន្ធ​នឹង​អ្នកផ្ដល់​ក​ម្ចី​ឥណទាន​ខ្នាត​តូច​ ​ដែល​ទទួល​បាន​មូលនិធិ​ហិរញ្ញវត្ថុ​ផ្ទាល់​ពី​ក្រុមហ៊ុន​ O​i​ko​credit​ ​។​ ​បណ្ដឹង​នេះ​ ​បាន​ចោទប្រកាន់​ក្រុមហ៊ុន​ O​i​ko​credit​ ​ថា​បាន​ដឹង​ពី​របាយការណ៍​នៃ​ការ​ផ្ដល់​ក​ម្ចី​បែប​កេងប្រវ័ញ្ច​ ​ការ​អនុវត្ត​ការ​ប្រមូល​ឥណទាន​ដោយ​បង្ខិតបង្ខំ​ ​និង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ផ្សេងទៀត​ ​ក្នុង​វិ​ស័យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​យ៉ាងហោចណាស់​ចាប់តាំង​ពី​ឆ្នាំ​២​០​១​៧​មក​ ​ប៉ុន្តែ​នៅតែ​បន្ត​ ​និង​បង្កើន​ការ​វិនិយោគ​របស់​ខ្លួន​កាន់តែ​ច្រើន​ទៀត​ ​ក្នុង​ឆ្នាំ​២​០​២​២​ ​។​

​ស្ថាប័ន​ទទួល​ពាក្យបណ្តឹង​ថ្នាក់​ជាតិ​ហូឡង់​ ​បាន​សម្រេច​នៅ​ក្នុង​ការ​វាយ​តម្លៃ​ដំបូង​របស់​ខ្លួន​ ​ដែល​បាន​ចេញផ្សាយ​ ​នៅ​ថ្ងៃ​ទី​១​៥​ ​ខែកញ្ញា​ថា​ ​ពាក្យបណ្ដឹង​នេះ​គឺ​ “​សម​ហេតុផល​សម្រាប់​ការ​ត្រួតពិនិត្យ​បន្ថែម​ទៀត​” ​ក្រោយ​ពី​បាន​ពិនិត្យមើល​ការចោទប្រកាន់​នេះ​ ​ស្របតាម​លក្ខខណ្ឌ​ទទួលយក​បណ្ដឹង​របស់​ស្ថាប័ន​ទទួល​ពាក្យបណ្តឹង​ថ្នាក់​ជាតិ​ហូឡង់​ ​។​ ​លក្ខខណ្ឌ​នេះ​ ​រួម​មាន​ “​ថា​តើ​បញ្ហា​នេះ​ ​មាន​សារៈសំខាន់​ ​មាន​ភស្តុតាង​បញ្ជាក់​ ​អាច​ជឿ​ទុកចិត្ត​បាន​ ​និង​ពាក់ព័ន្ធ​យ៉ាងណា​ខ្លះ​ ​ទៅ​នឹង​ “​គោលការណ៍​ណែនាំ​សម្រាប់​សហគ្រាស​ពហុ​ជាតិ​របស់​អង្គការ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ​និង​អភិវឌ្ឍន៍​ (O​E​C​D​)” ​ហើយ​ “​ថា​តើ​វា​មើលទៅ​មាន​ទំនាក់ទំនង​នឹងគ្នា​យ៉ាងណា​រវាង​ ​សកម្មភាព​សហគ្រាស​ ​និង​បញ្ហា​ដែល​បាន​លើកឡើង​នៅ​ក្នុង​ករណី​ជាក់លាក់​នេះ​” ​។​

ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ក្នុង​វិ​ស័​យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​កើតមាន​កាន់តែ​ខ្លាំង​ឡើងៗ​អស់​រយៈពេល​ជិត​មួយ​ទសវត្សរ៍​មក​ហើយ​ ​ខណៈ​ដែល​វិនិ​យោគិន​បរទេស​តែង​មើល​រំលង​លើ​បញ្ហា​នេះ

ពាក្យបណ្ដឹង​នេះ​ ​ត្រូវ​បាន​ប្ដឹង​រួមគ្នា​ទៅកាន់​ ​ស្ថាប័ន​ទទួល​ពាក្យបណ្តឹង​ថ្នាក់​ជាតិ​ហូឡង់​ ​នៅ​ក្នុង​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​២​ ​ដោយ​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​កម្ពុជា​ចំនួន​២​ ​គឺ​អង្គការ​សមធម៌​កម្ពុជា​ (“​អង្គការ​សមធម៌​”) ​និង​អង្គការ​ស​ម្ព័ន្ធ​ខ្មែរ​ជំរឿន​ ​និង​ការពារ​សិទ្ធិមនុស្ស​ ​លី​កា​ដូ (“​អង្គការ​លី​កា​ដូ”) ​ក៏ដូចជា​អង្គការ​មួយទៀត​នៅ​ក្នុង​ប្រទេស​អា​ឡឺម៉ង់ ​គឺ​អង្គការ​ ​F​I​AN​ ​អា​ឡឺម៉ង់ ​។​ ​ស្ថាប័ន​ទទួល​ពាក្យបណ្តឹង​ថ្នាក់​ជាតិ​ហូឡង់​ ​គឺជា​យន្ត​ការ​បណ្ដឹង​តវ៉ា​គាំទ្រ​ដោយ​រាជរដ្ឋាភិបាល​ ​សម្រាប់​ពាក្យបណ្ដឹង​ប្រឆាំង​នឹង​ ​ក្រុមហ៊ុន​នៅ​ប្រទេស​ហូឡង់​ ​ពាក់ព័ន្ធ​នឹង​អនុលោម​ភាព​នៃ​គោលការណ៍​ណែនាំ​របស់​អង្គការ​ O​E​C​D​ ​និង​ការទទួលខុសត្រូវ​លើ​សកម្មភាព​អាជីវកម្ម​របស់​ពួកគេ​ ​។​

​ជំហាន​បន្ទាប់​នៃ​ដំណើរការ​ទទួល​ពាក្យបណ្តឹង​ថ្នាក់​ជាតិ​ហូឡង់​ ​គឺជា​ការ​ជួប​សន្ទនា​គ្នា​រវាង​ភាគី​ ​ដូចជា​ការ​សម្របសម្រួល​ ​ឬ​ការផ្សះផ្សា​ ​ដែល​ស្ថាប័ន​ទទួល​ពាក្យបណ្តឹង​ថ្នាក់​ជាតិ​ហូឡង់​ ​បាន​ស្នើ​ឱ្យ​មានការ​សម្របសម្រួល​ ​។​ ​ស្ថាប័ន​ទទួល​ពាក្យបណ្តឹង​ថ្នាក់​ជាតិ​ហូឡង់​ ​នឹង​ចេញផ្សាយ​ជា​សាធារណៈ​នូវ​សេចក្ដីថ្លែង​ការណ៍​ចុងក្រោយ​មួយ​លើ​ករណី​នេះ​ ​បន្ទាប់ពី​ការ​ព្យាយាម​ចរចា​ជា​លក្ខណៈ​ឯកជន​របស់​ភាគី​ ​ដើម្បី​ឈាន​ដល់​ដំណាក់កាល​ព្រមព្រៀងគ្នា​ ​។​ ​ដោយសារតែ​ពុំ​មានការ​ក​ម្រិ​ត​ពី​ចំនួន​នៃ​ការចរចា​ ​ប្រសិនបើ​ភាគី​មិន​អាច​ឈាន​ដល់​ដំណាក់កាល​ព្រមព្រៀងគ្នា​ទេ​ ​ស្ថាប័ន​ទទួល​ពាក្យបណ្តឹង​ថ្នាក់​ជាតិ​ហូឡង់​ ​នឹង​ត្រួតពិនិត្យមើល​ទៅលើ​បញ្ហា​ទាំងនេះ​ ​ព្រមទាំង​ផ្ដល់​ជា​អនុសាសន៍​ស្របតាម​គោលការណ៍​ណែនាំ​របស់​អង្គការ​ O​E​C​D​ ​មុន​ពេល​ចេញ​សេចក្ដីថ្លែង​ការណ៍​ចុងក្រោយ​របស់​ខ្លួន​ ​។​

​អ្នកនាង​ ​ណា​លី​ ​ពី​ឡូ​ក​ ​នាយិកា​ទទួលបន្ទុក​កិច្ចការ​ក្រៅ​តំបន់​នៃ​អង្គការ​លី​កា​ដូ ​បាន​មានប្រសាសន៍ថា​ “​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ក្នុង​វិ​ស័​យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​កើតមាន​កាន់តែ​ខ្លាំង​ឡើងៗ​អស់​រយៈពេល​ជិត​មួយ​ទសវត្សរ៍​មក​ហើយ​ ​ខណៈ​ដែល​វិនិ​យោគិន​បរទេស​តែង​មើល​រំលង​លើ​បញ្ហា​នេះ​” ​។​ ​អ្នកនាង​បន្ត​ថា​ “​ក្រុមហ៊ុន​ O​i​ko​credit​ ​និង​វិ​យោគិន​ផ្សេងទៀត​ ​បាន​អះអាង​ពី​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ជីវភាពរស់នៅ​របស់​សហគមន៍​ដែល​មាន​ចំណូល​ទាប​ ​។​ ​ដូច្នេះ​ ​យើង​រំពឹង​ថា​ ​ពួកគេ​នឹង​ដោះស្រាយបញ្ហា​ប្រឈម​ទាំងនេះ​ពិតប្រាកដ​ ​សម្រាប់​អ្នក​ខ្ចីប្រាក់​ ​ដែល​រងគ្រោះ​ជាច្រើន​ឆ្នាំ​មក​ហើយ​” ​។​

នេះ​ជា​ពេលវេលា​ដែល​ក្រុមហ៊ុន​ O​i​ko​credit​ ​និង​អ្នក​វិយោគ​ផ្សេងទៀត​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សង្គម​ ​បញ្ឈប់​ការ​ពន្យារពេល​ ​ហើយ​ចាប់ផ្ដើម​ចាត់វិធានការ​ជាក់លាក់​ ​ដើម្បី​ដោះស្រាយ​ផល​ប៉ះពាល់​ដែល​ពួកគេ​បាន​រួមចំណែក

ចាប់តាំង​ពី​ឆ្នាំ​២​០​១​៩​ ​អង្គការ​លី​កា​ដូ ​និង​អង្គការ​សមធម៌​ ​បាន​ចេញផ្សាយ​របាយការណ៍​ចំនួន​៥​ ​ពាក់ព័ន្ធ​នឹង​ការ​រំលោភបំពាន​ក្នុង​វិ​ស័យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​។​ ​របាយការណ៍​ស្ដីពី​ “​ហា​និ​ភ័យ​នៃ​បំណុល​” ​គឺជា​ការសិក្សា​ចុងក្រោយ​មួយ​ ​ចេញផ្សាយ​រួមគ្នា​ដោយ​អង្គការ​លី​កា​ដូ ​និង​អង្គការ​សមធម៌​ ​នៅ​ក្នុង​ខែ​សីហា​ ​ឆ្នាំ​២​០​២​៣​ ​ដែល​រៀបរាប់​លម្អិត​អំពី​ ​អ​សុវត្ថិភាព​ស្បៀងអាហារ​ ​កា​រលក់​ដី​ដោយបង្ខំ​ ​ពលកម្ម​កុមារ​ ​ចំណាកស្រុក​ ​និង​ការ​រំលោភបំពាន​ផ្សេងទៀត​ ​ទាក់ទិន​នឹង​ក​ម្រិ​ត​ច្រើនលើស​លប់​នៃ​បំណុល​មីក្រូ​ហិរញ្ញវត្ថុ​ ​។​

​កាលពី​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​២​ ​អង្គការ​លី​កា​ដូ ​និង​អង្គការ​សមធម៌​ ​ក៏បាន​ដាក់ពាក្យបណ្ដឹង​មួយ​ក្នុងនាម​ប្រជាពលរដ្ឋ​កម្ពុជា​អ្នក​ខ្ចីប្រាក់​ ​ទៅកាន់​យន្ត​ការ​គណនេយ្យ​ភាព​ឯករាជ្យ​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ (​IF​C) ​ស្ដីពី​ការ​វិនិយោគ​លើ​វិ​ស័​យ​មីក្រូ​ហិរញ្ញវត្ថុ​របស់​ស្ថាប័ន​នេះ​ ​នៅ​កម្ពុជា​ ​។​ ​បច្ចុប្បន្ន​ ​បណ្ដឹង​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​នេះ​ ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ ​ការស៊ើបអង្កេត​អំពី​អនុលោម​ភាព​ ​។​

​លោក​ ​អៀង​ ​វុទ្ធី​ ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​សមធម៌​កម្ពុជា​ ​បាន​មានប្រសាសន៍ថា​ “​យើង​រីករាយ​ក្នុង​ការ​ឃើញ​ដំណើរការ​ឆ្ពោះទៅ​មុខ​នេះ​ ​។​ ​នេះ​ជា​ពេលវេលា​ដែល​ក្រុមហ៊ុន​ O​i​ko​credit​ ​និង​អ្នក​វិយោគ​ផ្សេងទៀត​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សង្គម​ ​បញ្ឈប់​ការ​ពន្យារពេល​ ​ហើយ​ចាប់ផ្ដើម​ចាត់វិធានការ​ជាក់លាក់​ ​ដើម្បី​ដោះស្រាយ​ផល​ប៉ះពាល់​ដែល​ពួកគេ​បាន​រួមចំណែក​” ​៕​

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
 លោក អៀង វុទ្ធី នាយកប្រតិបត្តិនៃអង្គការសមធម៌កម្ពុជាតាមរយៈ Signal: (+៨៥៥) ១២ ៧៩១ ៧០០ (ភាសាខ្មែរ និងអង់គ្លេស)
 អ្នកនាង ណាលី ពីឡូក នាយិកាទទួលបន្ទុកកិច្ចការក្រៅតំបន់នៃអង្គការលីកាដូ តាមរយៈ Signal: (+៨៥៥) ១២ ២១៤ ៤៥៤ (ភាសាអង់គ្លេស)
 លោក Pfeifer Mathias មន្ត្រីកម្មវិធីនៃអង្គការ FIAN អាឡឺម៉ង់ តាមរយៈ Signal: (+៤៩) ១៧៦៥៤១១៣៩៨៨, m.pfeifer@fian.de (ភាសាអង់គ្លេស និងអាឡឺម៉ង់)

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា