អត្ថបទខ្លីៗ

អ្នក​ដើរ​ហែ​ក្បួន​ធម្មយាត្រា​-​សិទិ្ធយាត្រា​បន្ត​ដំណើរ​នៅ​ទូទាំង​ប្រទេស​ដើម្បី​ប្រារព្ធ​ទិវា​សិទិ្ធមនុស្ស​អន្តរជាតិ​ នៅ​ថ្ងៃ​ទី​៣

ចេញផ្សាយ ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ២០១៤
F T M

នៅព្រឹក​ព្រលឹម​ថ្ងៃ​នេះ អ្នក​ដើរ​ហែក្បួន​ធម្មយាត្រា-សិទិ្ធយាត្រា​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ ១ ២ ៣ ៤ ៥ និង​៦ បាន​បន្ត​ធ្វើ​ដំណើរ​​ឆ្ពោះ​មក​កាន់​រាជ​ធានី​ភ្នំពេញ ដើម្បី​ប្រារព្ធ​ទិវា​សិទិ្ធមនុស្ស​អន្តរជាតិ​នា​ថ្ងៃ​ទី​១០ ខែ​ធ្នូ។

អ្នក​ដើរ​ហែ​ក្បួន​នៅ​ផ្លូវ​ជាតិ​លេខ ២ ជា​ថ្មី​ម្តង​ទៀត​ បាន​ជួប​ឧបសគ្គ​មួយ​ចំនួន​​ ជាពិសេស​ការ​ទទួល​បាន​ការ​អនុញ្ញាត​ចូល​ស្នាក់​នៅ​មួយ​យប់​នៅ​ក្នុង​វត្ត។ អ្នក​ដើរ​ហែ​ក្បួន​ប្រមាណ ១៣០​នាក់ រួម​មាន​ព្រះ​សង្ឃ​ ២២អង្គ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​វត្ត​ នាង​ខ្មៅ រហូត​ដល់​ម៉ោង ៧​យប់ បន្ទាប់​ពី​ចរចារ​អស់​រយៈ​ពេល​យ៉ាង​យូរ។

នៅ​តាម​ផ្លូវ​ជាតិ​លេខ ៣ ព្រះ​សង្ឃ​ចំនួន ៣៩​អង្គ និង​អ្នក​ដើរ​ហែ​ក្បួន​ប្រមាណ ២០​នាក់ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​វត្ត​ ប្រាសាទ​ស្រះ​កែវ ដោយ​ព្រះ​ចៅ​អធិការវត្ត​ឡើយ។ បន្ទាប់​ពី​ចរចា​មិន​បាន​ជោគជ័យ​ជាមួយ​ព្រះ​ចៅ​អធិការ អ្នក​ដើរ​ក្បួន​បាន​បន្ត​ដំណើរ​ទៅ​វត្ត​អង្គ​មេត្រី ប៉ុន្តែ​នៅ​តែ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល។ អ្នក​ដើរ​ហែ​ក្បួន​ចុង​ក្រោយ​បាន​ចូល​ទៅ​វត្ត​ អង្គ​រុង នៅ​ខេត្ត​តាកែវ​​ ដើម្បី​សម្រាក​មួយ​យប់។

ក្បួន​ធម្មយាត្រា-​សិទិ្ធយាត្រា​តាម​ផ្លូវ​ជាតិ​ដទៃ​ទៀត​​ បាន​បន្ត​ដំណើរ​ដូច​សព្វ​ដង​នា​ថ្ងៃ​នេះ ដោយ​មិន​មាន​បញ្ហា​អ្វី​ធំដុំ​ឡើយ។ នៅ​ផ្លូវ​ជាតិ​លេខ ៥ អ្នក​ភូមិ​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង​ បាន​ប្រគេន​​ម្ហូប​អាហារ និង​ទឹក​ ដល់ព្រះ​សង្ឃ​ដែល​ហែ​ក្បួន​​ នៅ​ខណៈ​ដែល​ផ្លូវ​ជាតិ​លេខ ១ អ្នក​ភូមិ​បាន​ធ្វើ​ម្ហូប​អាហារដល់​អ្នក​ដើរ​ហែ​ក្បួន ហើយ​អ្នក​ដើរ​ហែ​ក្បួន​ទាំង​នោះ​ក៏​ទទួល​ការ​ជួប​សួរសុខទុក្ខដោយ​សមាជិក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក រៀល ខេមរិន្ទ និង​ម្ចាស់​វិទ្យុ​ឯក​រាជ្យ​សំបុក​ឃ្មុំ លោក ម៉ម សូណង់​ដូ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា