អត្ថបទខ្លីៗ

សកម្មជន​បរិស្ថាន លោក​ អាឡិច ត្រូវ​បាន​បណ្តេញ​ចេញ​ពីកម្ពុជា​ហើយ

ចេញផ្សាយ ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ២០១៥
F T M

សកម្មជន​បរិស្ថាន លោក Alejandro Gonzalez-Davidson (អាឡិច) មកពី​អង្គការមិន​មែន​រដ្ឋា​ភិបាល​​ការ​ពារ​បរិស្ថានក្នុង​ស្រុក​មួយ​ឈ្មោះ មាតា​ធម្មជាតិ ត្រូវបាន​បណ្តេញ​ចេញ​ពី​ប្រទេស​កម្ពុជា តាមរយៈ​ជើង​ហោះ​ហើរ Thai Airways លេខ TG585 ដែលនឹង​ត្រូវ​ចាក​ចេញហើយទៅដល់ទី​ក្រុង​បាងកក​ ប្រទេស​ថៃ នៅ​ម៉ោង ៨៖៣៥ ល្ងាចនេះ។ លោក អាឡិច នឹង​ត្រូវ​បន្ត​ហោះ​ហើរតាម​រយៈ​ជើង​ហោះ​ហើរ Thai Airways លេខ TG948 នៅ​ម៉ោង ១២៖១០ ពាក់កណ្តាល​អាធ្រាតយប់​នេះ ទៅ​ទី​ក្រុង​ ម៉ាទ្រីត ប្រទេសអេស្ប៉ាញ។

សកម្មជន​បរិស្ថាន ដែល​បាន​ធ្វើ​ការ​នៅ​តំបន់​អារ៉ែង ខេត្ត​កោះ​កុង ត្រូ​វបាន​ចាប់​ខ្លួន និង​បង្ខំ​ឲ្យ​ចូល​រថយន្ត​នៅ​ក្បែរ​ផ្សារ​រាត្រី​នៅ​រាជ​ធានី​ភ្នំពេញ ដោយ​អាជ្ញាធរ​រដ្ឋា​ភិបាល គឺ​ត្រឹម​តែ​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​​បន្ទាប់​ពី​ការថ្លែង​​​សុន្ទរកថាសាធារណៈ​​របស់​សម្តេច​នាយក​រដ្ឋ​មន្ត្រី​។ អ្នក​គាំទ្រ​ប្រមាណ​ ១០០​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្រៅ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍ ជា​កន្លែង​ដែល​គាត់​ស្ថិត​នៅ​ចុង​ក្រោយ​ចាប់​តាំង​ពីម៉ោង ២៖៣០ នាទីរសៀល​នេះ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា