អត្ថបទខ្លីៗ

សាលាឧទ្ធរណ៍​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​របស់​សកម្ម​ជន​អង្គការ​មាតា​ធម្ម​ជាតិ​ទាំង​បី​នាក់

ចេញផ្សាយ ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ២០១៥
F T M

នៅព្រឹកនេះ សកម្មជន​បីនាក់​នៃអង្គការ មាតា​ធម្មជាតិ ត្រូវបាន​តុលាការ​បដិសេធ​សំណើ​សុំនៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​រង់ចាំ​សវនាការ​ជាថ្មី​ម្តងទៀត បន្ទាប់ពី​បាន​បើក​សវនាការ​លើ​សំណើ​នេះ​នៅ​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ។

អ្នកទាំងបីរួមមាន៖ លោក ទ្រី សុវិគា អាយុ ២៣ឆ្នាំ លោក សាន់ ម៉ាឡា អាយុ ២៣ឆ្នាំ និង​លោក ស៊ីម សំណាង អាយុ ២៨ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី១៧ ខែ​សីហា នៅ​អំឡុង​ពេល​មាន​យុទ្ធនាការ​ជាបន្តបន្ទាប់​ដើម្បី​បញ្ឈប់​ការបូម​ខ្សាច់​ដែល​ត្រូវ​បាន​អះអាង​ថា​បូម​ដោយ​ខុស​ច្បាប់​នៅក្នុង​ខេត្ត​កោះកុង។ អ្នក​ទាំងនោះ ត្រូវបាន​ចោទ​ប្រកាន់​តាម​មាត្រា ៤២៤ នៃ​ក្រម​ព្រហ្មទណ្ឌ ពី​បទល្មើស​គម្រាម​កំហែង ថានឹង​ធ្វើឲ្យ​ខូចខាត​ដោយ​ភ្ជាប់នឹង​បញ្ជា​អ្វីមួយ ហើយ​បច្ចុប្បន្ន​នេះ អ្នក​ទាំង​នោះ​កំពុងត្រូវ​បាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​កោះកុង។

សេចក្តី​សម្រេច​បដិសេធ​សំណើ​នៅក្រៅ​ឃុំនេះ ត្រូវបាន​ធ្វើឡើង​ក្រោយ​ពេល​មាន​ការ​តវ៉ា​ជាបន្ត​បន្ទាប់​ក្នុង​រយៈពេល​ជាងមួយ​ខែនេះ នៅមុខ​តុលាការ​ខេត្ត​កោះកុង ដោយ​អំពាវនាវ​សុំឲ្យ​ដោះលែង​អ្នក​ទាំងនោះ ក៏ដូចជា​សុំឲ្យ​មាន​ដំណោះស្រាយ​ចំពោះ​ជម្លោះ​ដីធ្លីផ្សេង​ទៀត​នៅខេត្ត​កោះកុង​ផងដែរ។ សកម្មជន​ទាំងបី​នាក់ ត្រូវបាន​តុលាការ​ខេត្ត​កោះកុង​បដិសេធ​សំណើ​នៅក្រៅ​ឃុំ​ម្តង​ហើយ កាល​ពីថ្ងៃទី​៣១ ខែ​សីហា។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា