អត្ថបទខ្លីៗ

សហជីពអំពាវ​នាវ​​ឲ្យ​ដោះ​លែង​សមាជិក​សហជីព​ពីរ​នាក់​ដែល​ជាប់​ឃុំ

ចេញផ្សាយ ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ២០១៦
F T M

នាព្រឹកនេះ សកម្មជនសហជីពជាង ២០០​នាក់ បាន​ប្រមូល​ផ្តុំគ្នា​នៅមុខ​ពន្ធនាគារ ម១ ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​អំពាវនាវ​សុំឲ្យ​មានការ​ដោះលែង​បុរស​ពីរនាក់ គឺលោក ណន វណ្ណា ជាអ្នក​បើកបរ​រថយន្ត​ក្រុង​ក្រុមហ៊ុន​កាពីតូល​និង​ជា​សមាជិក​សហព័ន្ធ​សហជីព​កម្មករ​វិស័យ​ដឹក​ជញ្ជូន​កម្ពុជា (CTWF) និង​​លោក រស់ ស៊ីផៃ ជា​បុគ្គលិក​នៃ​សមាគម​សេដ្ឋកិច្​ក្រៅ​ប្រព័ន្ធ​កម្ពុជា (CIWA)។ អ្នក​ទាំងពីរ​កំពុង​ជាប់ឃុំឃាំង​តាំងពី​ថ្ងៃទី៦ ខែកុម្ភៈ និង​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទហិង្សា​ដោយ​ចេតនា​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស រារាំង​មន្ត្រីរាជការ​សាធារណៈ និង​រារាំង​ចរាចរណ៍​សាធារណៈ។

លោក អាត ធន់ អ្នកដឹកនាំ​សហជីព ក៏បាន​ចូលរួម​ជាមួយ​អ្នក​គាំទ្រ​ដទៃ​ទៀត​នាថ្ងៃ​នេះ​ផង​ដែរ។ លោក អាត ធន់ រួមជាមួយ​នឹងអ្នក​ដឹកនាំ​សហជីព​បីនាក់​ផ្សេង​ទៀត រួមមាន លោក គង់ អាទិត្យ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា (C.CAWDU) លោក អៀង គីមហុង សហភាព​ការងារ​កម្ពុជា (CLC) និង​លោក សុខ ឈុនអឿង សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា (CIWA) ក៏ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទល្មើស​ដូចគ្នា​នេះ​ផង​ដែរ ប៉ុន្តែ​មិនទាន់​មាន​ការចាប់​ខ្លួន​នោះទេ។

លោក វណ្ណា និងស៊ីផៃ ត្រូវបានចាប់ខ្លួន​ដោយ​នគរបាល​បង្ក្រាប​បាតុកម្ម កាលពី​ថ្ងៃទី៦ ខែកុម្ភៈ អំឡុង​ពេល​មាន​អំពើ​ហិង្សា​លើអតីត​អ្នកបើកបរ​រថយន្ត​ក្រុង​កាពីតូល នៅពេល​ដែល​អ្នកទាំង​នោះតវ៉ាជាមួយ​នឹង​សមាជិក​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធកម្ពុជា (CIWA)។ អ្នក​ទាំងពីរ ដែល​ត្រូវបាន​គេឃុំខ្លួន បាន​រងរបួស​អំឡុង​ពេល​តវ៉ា។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា