អត្ថបទខ្លីៗ

សវនាការ​ឧទ្ធរណ៍​លើ​សំណុំ​រឿង​របស់​អ្នក​ទាំង ១១ បាន​ចាប់​ផ្តើម

ចេញផ្សាយ ថ្ងៃទី​១៧ ខែមីនា ឆ្នាំ២០១៦
F T M

នាព្រឹកនេះ សាលាឧទ្ធរណ៍ បានចាប់ផ្តើមសវនាការ​លើ​សំណុំ​រឿង​នៃការ​ផ្តន្ទាទោស​អ្នក​គាំទ្រ និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ១១នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន​កាល​ពីចុង​ឆ្នាំ ២០១៤ ដោយសារ​ការ​ចូលរួម​របស់​អ្នក​ទាំង​នោះ​នៅ​ក្នុង​ការ​តវ៉ា​របស់​គណបក្ស​សង្គ្រោះជាតិ​កាលពី​ខែ​កក្កដា ឆ្នាំ​២០១៤ ដែល​ក្រោយ​មក​បាន​ប្រែក្លាយ​ជា​មាន​អំពើ​ហិង្សា។

អ្នកទាំង ១១ នាក់ ត្រូវបាន​ផ្តន្ទាទោស​ពី​បទ​ល្មើស​ពាក់ព័ន្​នឹង​ការ​ធ្វើ​កុបកម្ម កាលពី​ខែ​កក្កដា ឆ្នាំ​២០១៥ ក្រោយពី​មានការ​បើក​សវនាការ​មិនត្រឹម​ត្រូវ​មួយ ហើយ​អ្នក​ទាំង​នោះ​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពី ៧ឆ្នាំ ទៅ ២០ឆ្នាំ។ នៅ​ថ្ងៃនេះ សវនាការ​ឧទ្ធរណ៍​​ គឺជា​សវនាការ​អំពី​នីតិវិធីតែ​ប៉ុណ្ណោះ​ ចំណែក​ឯ​សវនាការ​លើ​អង្គ​សេចក្តី​ ​សាលា​ឧទ្ធរណ៍​បាន​សម្រេច​ពន្យា​ពេល​ទៅ​លើក​ក្រោយវិញ។ ចៅក្រម ក៏បាន​បដិសេធ​សំណើរ​សុំរបស់​លោក មាជ សុវណ្ណារ៉ា ដែល​ជាជន​ជាប់​ចោទ​ម្នាក់ ក្នុង​ចំណោម​ជន​ជាប់​ចោទ​ទាំង ១១នាក់ ដោយ​មិន​អនុញ្ញាត​ឲ្យ​លោក​ចេញ​ទៅ​ព្យាបាល​នៅ​ក្រៅ​ប្រទេស​នោះទេ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា