អត្ថបទខ្លីៗ

សាលា​​ឧទ្ធរណ៍​​​និង​​តុលាការ​​កំពូល​​ប្រកាស​​សាល​​ដីកា​​ក្នុង​​ពេល​​តែ​​មួយ​​ប្រឆាំង​​នឹង​​អនុ​ប្រធាន​​គណបក្ស​​ជំទាស់

ចេញផ្សាយ ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ២០១៦
F T M

នាព្រឹក​នេះ​ សាលា​ឧទ្ធរណ៍​បាន​សម្រេច​តម្កល់​សាល​ក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​ ដែល​បាន​ផ្ដន្ទា​ទោស​អនុ​ប្រធាន​គណបក្ស​ជំទាស់​ឯកឧត្តម​ កឹម​ សុខា​ ពាក់ព័ន្ធ​នឹង​ការ​បដិសេធ​ចូល​ខ្លួន​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី ​បន្ទាប់​ពី​ចៅក្រម​បដិសេធ​ចោល​អំណះ​អំណាង​ទាំងឡាយ​ដែល​បាន​លើក​ឡើង​ដោយ​ក្រុម​មេធាវី​ការពារ​ក្ដី។​

លោក ​សេង​ ស៊ី​វុត្ថា​ ចៅក្រម​នៃសាលា​ឧទ្ធរណ៍​ក៏បាន​សម្រេច​តម្កល់​ការ​ផ្ដន្ទាទោស​នៃសាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដែល​បានជំនុំ​ជម្រះ​កាល​ពីខែកញ្ញា​ ដោយ​បាន​ផ្ដន្ទាទោស​ឲ្យ​ឯកឧត្តម​ កឹម​ សុខា ​ជាប់​ពន្ធនាគារ​រយៈពេល​ ៥ខែ​និង​ពិន័យ​ជាប្រាក់​ចំនួន​ ៨សែន​រៀល​ (ប្រហែល​២០០​ដុល្លារ​សហរដ្ឋ​អាមេរិក​)។ ​អនុប្រធាន​គណបក្ស​ជំទាស់​នៅសល់​ឱកាស​មួយ​ទៀត​ដើម្បី​ប្ដឹង​ជំទាស់​នឹង​ការ​ផ្ដន្ទាទោស​នេះ ​ទៅ​តុលាការ​កំពូល​ ហើយ​ប្រសិន​បើការ​ផ្ដន្ទា​​ទោស​នៅ​តែ​ត្រូវ​បាន​តម្កល់​ទុក​ ការ​ផ្ដន្ទា​ទោស​របស់​ឯកឧត្តម​នឹង​ចូល​ជាធរមាន​។

​ក្នុង​ពេល​ជាមួយ​គ្នា​នៃ​សវនាការ​ព្រឹកនេះ​ តុលាការ​កំពូល​បាន​ប្រកាស​សាលដីកា​ជំទាស់​ទៅនឹង​អំណះ​អំណាង​របស់​មេធាវី​ការពារ​ ដែល​បាន​ប្ដឹង​ជំទាស់​នឹង​សេចក្ដី​សម្រេច​ដំបូង​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដែល​សម្រេច​ឲ្យនាំ​ខ្លួន​ឯកឧត្តម​ កឹម សុខា​ មកចូលរួម​សវនាការ​។ ​ការ​ប្ដឹង​ជំទាស់​នេះ​ត្រូវ​បាន​ធ្វើឡើង​ដោយ​សំអាង​ថា​ឯកឧត្តម​ កឹម ​សុខា​ នៅមាន​អភ័យ​ឯកសិទ្ធិ​សភា​នៅឡើយ​។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា