អត្ថបទខ្លីៗ

សាលា​ឧទ្ធរណ៍​បើក​សវនាការ​លើ​សកម្មជន​ដីធ្លី​ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​​ កាលពី​ឆ្នាំ២០១១​

ចេញផ្សាយ ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ២០១៧
F T M

នា​ព្រឹកនេះ តំណាង​សហគមន៍​បឹងកក់​ អ្នក​ស្រី ទេព វន្នី​ អ្នកស្រី​ បូ ឆវី អ្នកស្រី​ គង់ ចន្ថា ​និងអ្នកស្រី ​ហេង មុំ​ បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​សវនាការ​ឧទ្ធរណ៍ ដើម្បី​ប្ដឹង​ជំទាស់ទៅនឹង​សាលក្រម​សាលា​ដំបូងរាជធានី​ភ្នំពេញ​កាល​ពី​ខែកញ្ញា ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​មួយ​ក្នុង​ឆ្នាំ២០១១។​ ចៅក្រម​សាលា​ឧទ្ធរណ៍ ​លោក ញូង​ ថុល ​នឹង​ប្រកាស​សាល​ដីកា​នេះ ​នៅថ្ងៃទី​២៧​ ខែកុម្ភៈ​។ ដើម​ចោទ​ក្នុង​សំណុំរឿង​នេះមិន​បាន​បង្ហាញ​វត្តមាន​នៅ​ក្នុង​សវនាការ​នោះទេ​ ដែល​ជាហេតុ​នាំ​ឲ្យ​មេធាវី​ការពារ​ជន​ជាប់​ចោទ​មិន​អាច​សួរ​ដេញដោល​បាន ដោយសារ​ភ័ស្ដុតាង​ដាក់​បន្ទុក​លើ​ជនជាប់ចោទ​មិន​គ្រប់គ្រាន់​។

នៅក្នុង​សវនាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ស្ត្រី​ទាំង៤នាក់​នេះ​ ត្រូវបាន​រកឃើញ​ថា​មាន​ពិរុទ្ធ ​ពាក់ព័ន្ធ​ទៅនឹង​ការ​ចោទ​ប្រកាន់​ពី បទ​រា​រាំង​មន្រ្តី​រាជ​ការ​សាធារណៈ​និង​ប​ទប្រមាថ​មន្រ្តី​រាជការ​សាធារណៈ​ដែល​មាន​ស្ថាន​ទម្ងន់​ទោស​ និងត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល​៦ខែ។​ បច្ចុប្បន្ន​នេះ ​អ្នកស្រី ​ទេព វន្នី​ កំពុង​ស្ថិត​ក្នុងការ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅក្នុង​មណ្ឌលអប់រំ​កែប្រែទី២ (​ជាកន្លែង​ដែល​អ្នក​ស្រី​ត្រូវ​បាន​ឃុំខ្លួន​អស់​រយៈពេល៦ខែ​មកហើយ)​ ដែល​ទាក់ទិន​នឹង​បទ​ចោទ​ផ្សេងៗ​ទៀត​ពាក់ព័ន្ធ​ទៅនឹង​ការតវ៉ា​របស់​សហគមន៍​បឹងកក់​កាលពី​ឆ្នាំ២០១៣​ នៅ​មុខ​គេហដ្ឋាន​សម្តេច​នាយករដ្ឋមន្ត្រី​ហ៊ុន សែន។​ អ្នកស្រី ​បូ ឆវី ​អ្នកស្រី ​គង់ ចន្ថា​ និង​អ្នកស្រី ​ហេង មុំ ​មិនត្រូវ​បាន​ចាប់ខ្លួន​នោះទេ ​ដោយសារ​ការផ្ដន្ទាទោស​មិនទាន់​អាច​អនុវត្ត​បាន​ លុះត្រាតែ​សាលដីកា​សាលា​ឧទ្ធរណ៍​និង​តុលាការ​កំពូល​ចូល​ជាធរមាន​។ ​នៅក្នុង​សវនាការ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​និង​សាលាឧទ្ធរណ៍​ មិន​មាន​ការ​បង្ហាញ​ភ័ស្តុតាង​គ្រប់គ្រាន់​ដែល​អាច​បញ្ជាក់​ពី​កំហុស​របស់​ស្ត្រី​ទាំង​៤នាក់​នោះ​ទេ។

អំឡុង​ពេល​សវនាការ​ថ្ងៃនេះ​ ប្រជាសហគមន៍​និង​អ្នក​គាំទ្រ​ប្រមាណជា​៤០នាក់​ មកពី​សហគមន៍​ដីធ្លី​និងសង្គម​ស៊ីវិល​ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​ក្រៅ​តុលាការ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា