អត្ថបទខ្លីៗ

សាលាឧទ្ធរណ៍​ព្រះ​សី​ហ​នុ ​តម្កល់​ការ​ផ្តន្ទាទោស​បទ​ ​បរិ​ហារ​កេរ្តិ៍​ ​លើ​សកម្មជន​ដីធ្លី​ខេត្តកោះ​កុង​ ​

ចេញផ្សាយ ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ២០២៣
F T M
អ្នកស្រី​ ​ផាវ​ ញើ​ង​ ​កូនប្រុស​តូច​របស់​អ្នកស្រី​ ​និង​អ្នកស្រី​ ​សេង​ ​លីន​ ​នៅ​ក្រៅ​ពន្ធ​នាគា​រ​ខេត្ត​ ​ក្រោយពេល​អ្នក​ទាំង​បី​ ​ត្រូវ​បាន​តុលាការ​ដោះលែង​ចេញពី​ពន្ធ​នាគា​រ​ ​កាលពី​ថ្ងៃ​ទី​៦​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​៣​ ​។​

នា​ព្រឹកនេះ​សាលាឧទ្ធរណ៍​ព្រះ​សី​ហ​នុ ​បាន​សម្រេច​តម្កល់​ការ​ផ្តន្ទាទោស​បទ​បរិហារ​កេរិ៍្ត ​លើ​សកម្មជន​ដីធ្លី​ខេត្ត​កោះ​កុង​ចំនួន​ពីរ​រូប​ ​គឺ​អ្នកស្រី​ ​ផាវ​ ញើ​ង​ ​និង​អ្នកស្រី​ ​សេង​ ​លីន​ ​​តាមបញ្ញត្តិ​មាត្រា​ ​៣​០​៥​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​។​ ​តុលាការ​ ​ក៏បាន​សម្រេចឱ្យរួចផុតពី​បទ​ចោទ​ ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ ​ជាអាទិ៍​ ​​តាម​មាត្រា​ ​៤​៩​៤​ ​និង​៤​៩​៥​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​ពី​អ្នក​ទាំងពីរ​ផង​ដែរ​ ​។​ ​នេះជា​ការ​សម្រេច​ឱ្យរួចផុតពី​បទ​ចោទ​មួយ​ ​និង​តម្កល់​បទ​ចោទ​មួយ​ដែល​បទ​ចោទ​ទាំងពីរ​ត្រូវ​បាន​ដាក់​ដោយ​សាលាដំបូង​ខេត្ត​កោះ​កុង​ ​កាលពី​ខែ​សីហា​ ​កន្លងទៅ​ ។

​អ្នកស្រី​ ញើ​ង​ ​និង​អ្នកស្រី​ ​លីន​ ​គឺជា​អ្នក​ដែល​រង​ការចោទប្រកាន់​ពី​អ្នកស្រី​ ​ឆាយ​ ​វី​ ​ដែល​ជា​អតីត​អ្នកតំណាង​សហគមន៍​មួយ​រូប​ ​ដែល​ត្រូវ​បាន​អ្នក​ទាំងពីរ​បាន​ចោទប្រកាន់​ថា​បាន​រំលោភ​យក​ដីធ្លី​ ​កាលពី​ឆ្នាំ​២​០​១​៩​ ​។​ ​សកម្មជន​ដីធ្លី​ទាំង​ពីរ​ ​ត្រូវ​បាន​តុលាការ​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់​ ​៤​ ​លាន​រៀល​ (​ប្រហែល​ ​១​.​០​០​០​ ​ដុល្លារ​) ​និង​បង្គាប់​ឱ្យ​សងជំងឺចិត្ត​អ្នកស្រី​ ​ឆាយ​ ​វី​ ​ចំនួន​ ​៤​០​ ​លាន​រៀល​ (​ប្រហែល​ ​១​០​.​០​០​០​ ​ដុល្លារ​) ​។​

​ទាំង​អ្នកស្រី​ ញើ​ង​ ​និង​អ្នកស្រី​ ​លីន​ ​ត្រូវ​បាន​តុលាការ​ចាប់​ដាក់​ពន្ធ​នាគា​រ​​ឃុំ​ខ្លួន​បណ្តោះអាសន្ន​រង់ចាំ​សវនាការ​ ​ពី​ថ្ងៃ​ទី​៣​០​ ​ខែ​មិថុនា​ ​ដល់​ថ្ងៃ​ទី​៦​ ​ខែ​តុលា​ ​នា​ឆ្នាំនេះ​ ​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ ​។​ ​អំឡុង​ពេល​ឃុំ​ខ្លួន​បណ្តោះអាសន្ន​ ​អ្នកស្រី​ ​ផាវ​ ញើ​ង​ ​ជាប់ឃុំ​ក្នុង​ពន្ធ​នាគា​រ​ខេត្ត​ជាមួយនឹង​កូនប្រុស​តូច​របស់​អ្នកស្រី​ដែល​ជា​ទារក​នៅឡើយ​នា​ពេល​នោះ​ ​។​

​ព្រះរាជអាជ្ញា​ ​បាន​គាំទ្រ​ឱ្យ​ទម្លាក់​បទ​ចោទ​ ​នូវ​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ ​អំឡុង​ពេល​សវនាការ​ ​ដែល​នេះ​ជា​សញ្ញា​វិជ្ជមាន​ ​ថា​នឹង​មិន​មានការ​ប្តឹងសាទុក្ខទៅនឹង​សាល​ដីកា​សាលាឧទ្ធរណ៍​ ​ទៅ​តុលាការ​កំពូល​នោះ​ទេ​ ​៕

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា