អត្ថបទខ្លីៗ

យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ៣​នាក់​ ត្រូវ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន

ចេញផ្សាយ ថ្ងៃទី​២២ ខែសីហា ឆ្នាំ២០១៤
F T M

នៅម៉ោង ៩ និង ៣០នាទី ព្រឹកនេះ មេដឹកនាំ​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង បី​នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន និង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ ម១ កាល​ពី​ថ្ងៃ​ទី​២ ខែ​សីហា នឹង​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​រង់​ចាំ​សវនាការ​ ដោយ​ត្រូវ​ដាក់​ប្រាក់​ធានា​រួម​គ្នា​សរុប​ ១០០០ ដុល្លារ​សហ​រដ្ឋ​អាមេរិក។ លោក ឃិន ជំរឿន សាន គីមហេង និង​នាង​ សុខុន នឹង​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន និង​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​ពី​តុលាការ។ មេធាវី​ កំពុង​ធ្វើ​ការ​ដើម្បី​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ទាំង​នោះ​នៅ​ល្ងាច​នេះ។

ជំរឿន មាន​ឈ្មោះ​នៅ​ក្នុង​ឯក​សារ​របស់​តុលាការ​ ដោយ​ការ​ប្តឹង​របស់​ព្រះ​រាជអាជ្ញា កែវ សុជាតិ កាល​ពី​ថ្ងៃទី១៦ ខែកក្កដា ដោយ​ត្រូ​វបាន​ចោទ​ប្រកាន់​ដូច​​គ្នា​ជាមួយ​មន្ត្រីគណបក្ស​សង្គ្រោះជាតិ​ ៨ រូប​ផ្សេងទៀត ពីបទ​ញុះ​ញង់ឲ្យ​មាន​អំពើ​ហិង្សា និង​ដឹក​នាំ​ចលនា​កុបកម្ម។ គីម ហេង និង​សុខុន ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បង្ក​ហិង្សា​ និង​រារាំង​មន្ត្រី​សាធារណៈ និង​ចូល​រួម​ក្នុង​ចលនា​កុបកម្ម។

ដីកាកោះ​ហៅ​ជាច្រើន​ទៀត កំពុង​រង់​ចាំ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ ៥​នាក់​ផ្សេងទៀត ដែល​អ្នក​ទាំង​នោះ​នឹង​ត្រូវ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺនៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​នៅ​សប្តាហ៍​ក្រោយ។

គណបក្ស​ប្រជា​ជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ត្រូវ​ធ្វើ​ការ​បោះឆ្នោត​ជ្រើស​រើស​តំណែង​សំខាន់​ៗ​ និង​គណកម្មាធិការនៅ​ក្នុង​រដ្ឋសភា​ នៅ​ថ្ងៃទី​២៦ ខែ​សីហា ក្រោយ​ពី​មាន​ដំណោះ​ស្រាយ​នយោបាយ​មួយកាល​ពី​ថ្ងៃទី​២២ ខែ​កក្កដា។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា