អត្ថបទខ្លីៗ

ថ្ងៃនេះ សមាជិក​យុវជន​គណបក្ស​សង្រ្គោះជាតិ​ចំនួនបីនាក់​ត្រូវបាន​គេចាប់​ខ្លួនក្នុង​រាជធានីភ្នំពេញ

ចេញផ្សាយ ថ្ងៃទី​២ ខែសីហា ឆ្នាំ២០១៤
F T M

ថ្មីៗនេះបន្ទាប់ពីវេលា​ថ្ងៃត្រង់ នាថ្ងៃនេះ នគរបាល​បាន​ចាប់ខ្លួន​យុវជន​របស់​គណបក្ស​សង្គ្រោះជាតិ​ចំនួនពីរ​នាក់​បន្ថែម​ទៀត៖ អ្នកទាំងនេះគឺ តំណាង​យុវជន​ខណ្ខ​ទួលគោក សាន គីមហេង និង​សមាជិក​យុវជន ខណ្ឌ​ច្បារអំពៅ នាង សុឃុន។ នាព្រឹក​ថ្ងៃនេះ មានការ​ចាប់ខ្លួន​តំណាងយុវជន​ក្រុងភ្នំពេញ​របស់​គណបក្ស​សង្រ្គោះ​ជាតិ ឃិន ជំរឿន។ ជំរឿន ត្រូវបាន​គេបញ្ជូន​ដោយ​ផ្ទាល់ពី​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ទៅកាន់​ពន្ធនាគារ ម១ ព្រៃសរ នៅវេលា​ម៉ោង ១២ និង ១០នាទី​រសៀល។

ការចាប់ខ្លួនអ្នកទាំងនេះបាន​កើតឡើងនៅ​ពេល​ដែល​កំពុងតែ​មានការ​ចរចារគ្នារវាងគណបក្ស​ប្រជាជន​កម្ពុជា (CPP) និង​គណបក្ស​សង្រ្គោះ​ជាតិ (CNRP) លើការ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ។ ការចរចារ​គ្នានេះ​ធ្វើឡើង​ដោយផ្អែក​ទៅលើ​កិច្ចព្រម​ព្រៀងគ្នា​រវាង​គណបក្ស​ទាំងពីរ​កាលពី​ថ្ងៃទី​២២ ខែ​កក្កដា ដែលបាន​ធានាឲ្យ​មានការ​ដោះលែង​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ទាំង ៨នាក់ ដែល​ត្រូវបាន​គេឃុំ​ខ្លួន និង​មាន​គោល​បំណង​ដើម្បី​បញ្ចប់ភាព​ជាប់​គាំង​នយោបាយ​រយៈពេល​មួយ​ឆ្នាំ​រវាង​គណបក្ស​ទាំងពីរ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា