អត្ថបទខ្លីៗ

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទី​ ៩ ត្រូវ​បាន​ចាប់​ខ្លួន​ អំឡុង​ពេល​ចរចា​វិសោធន​កម្ម​រដ្ឋ​ធម្មនុញ្ញ

ចេញផ្សាយ ថ្ងៃទី​២ ខែសីហា ឆ្នាំ២០១៤
F T M

នៅ​វេលា​ម៉ោង ៧ កន្លះ ព្រឹក​នេះ លោក ឃីម ជំរឿន ប្រធានយុវជន​គណបក្ស​សង្គ្រោះ​ជាតិ​រាជ​ធានី​ភ្នំ​ពេញ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ភោជ​នីយ​ដ្ឋាន​មួយ​ក្នុង​ទីក្រុង​តាខ្មៅ​ ខេត្ត​កណ្តាល​ ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ ហើយ​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​ស្នង​ការ​ដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ។ លោក ជំរឿន ត្រូវបាន​ចោទ​ប្រកាន់​ជាមួយ​នឹង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ ៨​នាក់​ផ្សេង​ទៀត ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​អស់​មួយ​សប្តាហ៍​នៅ​ពន្ធនាគារ​ព្រៃ​ស ម១ និង​ម២ ពាក់​ព័ន្ធ​នឹង​អំពើ​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ​ទី១៥ ខែ​កក្កដា។

ការ​ចាប់​ខ្លួន​លោក ជំរឿន នៅ​ក្នុង​ពេល​វេលា​ដ៏​តាន​តឹង​នេះ នៅ​ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​ចរចា​លើ​ការធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ លើស​ពិ​នេះ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ៨​នាក់ ដែល​ទើប​តែ​ត្រូវ​បាន​ដោះ​លែង​បណ្តោះ​អាសន្ន​ ជា​ផ្នែក​មួយ​នៃ​ការ​ចរចា​នយោបាយ​កាល​ពី​ថ្ងៃទី​២២ ខែ​កក្កដា កំពុង​ប្រឈម​មុខ​នឹង​បទ​ចោទ​ប្រកាន់ និង​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​នៅ​ថ្ងៃ​ខាង​មុខ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា