អត្ថបទខ្លីៗ

មនុស្ស២០០ នាក់ ជួបជុំគ្នានៅមុខវិមានរដ្ឋសភា រាជធានីភ្នំពេញ ដើម្បីតវ៉ាពីការចាប់ខ្លួនមនុស្សជាច្រើននាក់

ចេញផ្សាយ ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ២០១៤
F T M

នៅព្រឹកនេះ មនុស្សប្រមាណ ២០០ នាក់ រួមមាន ព្រះសង្ឃ តំណាងសហគមន៍ អ្នក​សារ​ព័ត៌មាន​​និង​បុគ្គលិក​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជា​ច្រើន​នាក់​បាន​ជួប​ជុំ​គ្នា​នៅ​មុខ​វិ​មាន​រដ្ឋសភា​ដើម្បី​អំពាវ​នាវ​ស្នើ​សុំ​ឲ្យ​ដោះ​លែង​សកម្មជន​​ដែល​បាន​ចាប់​ខ្លួន​នា​ពេល​ថ្មីៗ​នេះ ។

តាំង​​ពី​​ពេល​​ព្រលឹម​មក អ្នកតវ៉ាចំនួនពីររ៉ឺម៉កកង់បីត្រូវ​បាន​រារាំង​ជា​បណ្តោះ​អាសន្ន​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កន្លែង​ជួប​ជុំ​គ្នា។

ចាប់​តាំង​ពីថ្ងៃច័ន្ទមក មានមនុស្សចំនួន ១៥ នាក់ រួមទាំង ព្រះសង្ឃ ៣ អង្គ ដែលត្រូវបានគេចាប់ផ្សឹកថ្មីៗនេះ និង​សមា​ជិក​គណ​បក្ស​សង្រ្គោះ​ជាតិ​ចំនួន ២ នាក់ ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅពន្ធនាគារ​ដោយ​សារ​អ្នក​ទាំង​នោះ​ប្រើ​ប្រាស់​សិទ្ធិ​ក្នុង​ការ​តវ៉ា​ដោយ​សន្តិវិធី។

មនុស្ស ១១ នាក់ ក្នុងចំណោមអ្នកទាំងនោះ ត្រូវបានគេជំនុំជម្រះយ៉ាងតក់ក្រហល់ និង​សម្រេច​ផ្តន្ទា​ទោស​ដាក់​ពន្ធនា​គារ​រយៈ​ពេល​ ១​ ឆ្នាំ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា