អត្ថបទខ្លីៗ

សហគមន៍អំពាវនាវឲ្យមានការដោះលែងសកម្មជនដែលជាប់ឃុំឃាំងនៅពន្ធនាគារព្រៃសរ

ចេញផ្សាយ ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ២០១៤
F T M

នាព្រឹកនេះ ព្រះសង្ស តំណាងអង្គការ និងសកម្មជនដីធ្លីមកពីសហគមន៍ បឹងកក់ ថ្មគោល បុរីកីឡា និងឡពាង បានជូបជុំគ្នានៅខាងក្រៅមណ្ឌលអប់រំកែប្រែទី១ និងទីពីរ (ព្រៃសរ) ដើម្បីអំពាវនាវឲ្យដោះលែងសកម្មជនទាំង ១៧ អង្គ និងនាក់ ដែលកំពុងជាប់ឃុំឃំាង។ ក្រុមអ្នកតវ៉ា ដោយរួមទាំង គ្រួសាររបស់អ្នកជាប់ឃុំឃាំងផងនោះ បានថ្លែងសុន្ទរកថា និងបង្ហោះប៉ោងៗ មុនពេលដើរក្បួនទៅក្បែរពន្ធនាគារទាំងពីរនោះ។

កាលពីសប្តាហ៍មុន សកម្មជនដីធ្លីចំនួន ១០ នាក់ ព្រះសង្ឃដែលទើបចាប់ផ្សឹកចំនួន ៣ អង្គ និង សមាជិកគណបក្សសង្គ្រោះជាតិចំនួន ២ នាក់ ត្រូវបានចាប់ខ្លួន និងបញ្ជួនទៅឃុំឃាំងនៅ ពន្ធនាគារ ដោយសារពួកគាត់អនុវត្តសិទ្ធិតវ៉ាដោយអហិង្សារបស់អ្នកទាំងនោះ។ ១១ នាក់ ក្នុងចំណោមអ្នកទាំងនោះ ត្រូវបានកាត់ទោស និងផ្តន្ទាទោសភ្លាមៗ ឲ្យជាប់ពន្ធនាគាររយៈពេល ១ ឆ្នាំ។ សមាជិក ២ រូប ផ្សេងទៀត របស់គណបក្សសង្គ្រោះជាតិបានជាប់ពន្ធនាគារតាំងពីរខែមុនមកម្ល៉េះ។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា