បណ្ណាល័យ

អត្ថបទ

អត្ថបទ | “​ហេតុអ្វី​ក៏​អាជ្ញាធរ​មិន​ការពារ​?”

ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ២០២៣

ការ​គាំទ្រ​របស់​រាជរដ្ឋាភិបាល​ ​ចំពោះ​ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ ​ក្នុង​សំណុំរឿង​ ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ​ដោយ​មិន​មាន​ការធានា​ពី​មធ្យោបាយ​តាមផ្លូវ​តុលាការ​ ​និង​សេវាកម្ម​គាំទ្រ​ ​គឺ​ធ្វើ​ឱ្យ​ជីវិត​ស្តី្រ​និង​កុមារ​ស្ថិត​ក្នុង​ហា​និ​ភ័យ​ ​។​ ​ទោះបីជា​យ៉ាងនេះ​ក្ដី​ ​បច្ចុប្បន្ន​រាជរដ្ឋាភិបាល​បាន​បង្កើត​វិធីសាស្ត្រ​នេះ​បន្ថែម​ទៀត​ ​ក្នុង​ព្រះរាជក្រឹត្យ​ថ្មី​មួយ​ ​។​

អ្នកស្រី​ ​បុប្ផា​ ​និង​អ្នកស្រី​ ​សុធី​* ​ដែល​ជា​អ្នក​ចែករំលែក​រឿងរ៉ាវ​ខាងលើ​ ​គឺជា​ស្រី្ត​ដែល​ស្ថិត​ក្នុងចំណោម​ស្រ្តី​រងគ្រោះ​ទាំងនោះ​ ​។​ ​សម្រាប់​យុទ្ធនាការ​១​៦​ថ្ងៃ​នៃ​ភាព​សកម្ម​និយម​ប្រឆាំង​នឹង​អំពើ​ហិង្សា​ផ្អែកលើ​យេ​ន​ឌ័​រ​ក្នុងឆ្នាំនេះ​ ​អង្គការ​លី​កា​ដូ ​នឹងឈរ​ជាមួយ​​ពួកគេ​ក្នុង​ការ​ទាមទារ​ឱ្យមាន​ភាព​យុត្តិធម៌​ ​និង​សុវត្ថិភាព​សម្រាប់​អ្នក​ទាំងនោះ​ ​។​

អត្ថបទ | ការចាប់អារម្មណ៍​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស

ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ២០២៣

ជា​រៀងរាល់ថ្ងៃ​ ​ប្រជាពលរដ្ឋ​ជាច្រើន​ ​កំពុង​ធ្វើការ​ដោយ​មិន​ខ្លាច​នឿយហត់​ ​ក្នុង​ការ​ការពារ​សិទ្ធិ​ ​និង​សេរីភាព​​របស់​​មនុស្ស​​គ្រប់រូប​ ​។​​ ​ពួកគេ​ប្រឈម​នឹង​ការ​ធ្វើទុក្ខបុកម្នេញ​ឥតឈប់ឈរ​ ​ដែល​ជារឿយៗ​កើតឡើង​​ពី​សំណាក់​​អាជ្ញាធរ​ ​។

​អ្នកការពារ​សិទ្ធិមនុស្ស​ទាំងនេះ​ ​រួម​មាន​កសិករ​ ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​ ​និង​យុវជន​ ​ដែលរួមចំណែក​តស៊ូ​សម្រាប់​សហគមន៍​របស់​ពួកគេ​ ​។​ ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​ ​មិនសូវ​ទទួល​បានការ​ទទួលស្គាល់​ដែល​ពួកគេ​គួរតែ​ទទួល​បាន​នោះ​ទេ​ ​ប៉ុន្តែ​មាន​តម្លៃខ្ពស់​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៅ​ថ្ងៃ​អនាគត​ ​។​

អំឡុង​ពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២​០​២​៣​ ​អង្គការ​លី​កា​ដូ ​បាន​សម្ភាស​អ្នកការពារ​សិទ្ធិមនុស្ស​ចំនួន​៦​រូប​ ​។​ ​អ្នក​ទាំងនេះ​ ​នៅតែ​បន្ត​ការ​តស៊ូ​ដើម្បី​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​គ្រប់រូប​ ​ទោះបីជា​ជួប​ប្រឈម​នូវ​បញ្ហា​លំបាក​ខ្លាំង​យ៉ាងណា​ ​។​ ​បទពិសោធន៍​របស់​ពួកគេ​ត្រូវ​បាន​ចែករំលែក​នៅ​ខាងក្រោម​នេះ​ ​។​ ​

អត្ថបទ |  ការ​ចាប់អារម្មណ៍​លើ​អ្នកការពារ​សិទ្ធិមនុស្ស៖ ខេម សុឃី

ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ២០២៣audio available

ព្រៃ​ឡង់​ ​គឺជា​តំបន់​ទំនាប​ព្រៃ​បៃតង​ធំ​ជាងគេ​ ​នៅ​អាស៊ី​អាគ្នេយ៍​ ​និង​ជា​ព្រៃ​ដែល​មាន​ជីវៈ​ចម្រុះ​ច្រើនជាង​គេ​ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​រួម​មាន​ ​សត្វ​ ​និង​រុក្ខជាតិ​ក​ម្រ ​ព្រមទាំង​ជា​ប្រភព​ទឹក​ដ៏​សំខាន់​ ​សម្រាប់​ទន្លេ​ ​។​ ​វា​មាន​តំបន់​អភិ​រក្ស​ព្រៃ​ឡង់​ ​ដែល​ត្រូវ​បាន​ប៉ាន់ប្រមាណ​ថា​ ​គ្របដណ្ដប់​លើ​ផ្ទៃដី​ប្រមាណ​ជា​ ​៥​០​ម៉ឺន​ ​ហិកតា​ ​។​ ​ព្រៃ​ឡង់​គឺជា​ជម្រក​របស់​មនុស្សជា​ច្រើន​នាក់​ ​ក្នុង​នោះ​មាន​ជនជាតិ​ដើម​ភាគតិច​កួយ​ ​ផង​ដែរ​ ​។​

​ព្រៃ​ឡង់​ ​បាន​ដើរតួ​យ៉ាងសំខាន់​សម្រាប់​ជីវិត​រស់នៅ​ ​និង​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច​កួយ​ ​ជាច្រើន​ជំនាន់​ ​។​ ​ឈ្មោះ​ពិតប្រាកដ​នៃ​ “​ព្រៃ​ឡង់​” ​ជា​ភាសា​កួយ​គឺ​មានន័យ​ថា​ “​ព្រៃ​របស់យើង​” ​។​ ​ប៉ុន្តែ​ព្រៃ​នេះ​ ​កំពុង​រង​ការខូចខាត​ដោយ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​ ​ហើយ​ព្រៃ​ដែល​នៅសល់​កំពុង​រង​ការ​គំរាមកំហែង​ ​។​ ​ការ​បំផ្លិចបំផ្លាញ​ព្រៃឈើ​ ​បាន​ធ្វើ​ឱ្យ​ទំហំ​ព្រៃ​ឡង់​រួម​តូច​ទៅ​ៗ​កាន់តែ​ខ្លាំង​ ​។​ ​ពុំ​មាន​ទិន្នន័យ​ជាក់លាក់​ពិតប្រាកដ​ទេ​ ​ប៉ុន្តែ​ទំហំ​ព្រៃ​ឡង់​សព្វថ្ងៃ​គឺ​នៅសល់​ត្រឹម​ចន្លោះ​ពី​ ​១​៣​ម៉ឺន​ ​ទៅ​៣​៥​ម៉ឺន​ ​ហិកតា​ប៉ុណ្ណោះ​ ​។​

លោក​ ខេ​ម​ សុឃី ​គឺ​ជាសកម្ម​ជន​ការពារ​បរិស្ថាន​ ​និង​ជា​សមាជិក​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ ​ដែល​តែងតែ​ល្បាត​ព្រៃ​ឡង់​ ​។​ ​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ ​គឺជា​ក្រុម​សមាជិក​សហគមន៍​មូលដ្ឋាន​មួយ​ ​ដែល​ការពារ​ព្រៃ​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់​ ​និង​ក​សិ​ឧស្សាហកម្ម​ដែល​ប៉ះពាល់​ដល់​ព្រៃឈើ​ ​។​ ​ក្នុងរយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នៃ​ការ​បំផ្លិចបំផ្លាញ​ព្រៃឈើ​យ៉ាង​ទូលំទូលាយ​នៅ​កម្ពុជា​ ​ព្រៃ​ឡង់​ត្រូវ​បាន​កំណត់​ជាគោល​ដៅ​យ៉ាង​ជាក់លាក់​ ​ដោយសារ​តម្រូវ​ការ​នៃ​ឈើ​ប្រណិត​ ​ដែល​មាន​តម្លៃ​ថ្លៃ​នៅ​ក្នុង​ឧស្សាហកម្ម​គ្រឿង​សង្ហា​រឹម​ ​។​

អត្ថបទ |  ការ​ចាប់អារម្មណ៍​លើ​អ្នកការពារ​សិទ្ធិមនុស្ស៖ ព្រុំ ចាន់ថា

ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ២០២៣audio available

ខណៈដែលការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្រ្ត ត្រូវធ្វើឡើង ​នៅ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​ ​ខាងមុខនេះ​ ​ការ​គំរាមកំហែង​ ​និង​វិធីសាស្ត្រ​បំភិតបំភ័យ​ ​នៅតែ​បន្ត​ត្រូវ​បាន​ប្រើប្រាស់​ ​ដើម្បី​រារាំង​អ្នក​តស៊ូ​មតិ​ដែល​នៅ​សេសសល់​សម្រាប់​សេរីភាព​ ​និង​ប្រជាធិបតេយ្យ​ ​នៅ​កម្ពុជា​ ​។​ ​ការបៀតបៀន​ផ្លូវ​ភេទ​ ​និង​អំពើ​ហិង្សា​លើ​រូបរាងកាយ​ ​គឺជា​មធ្យោបាយ​តាម​អំពើ​ចិត្ត​ក្នុង​ការគាបសង្កត់​នេះ​ ​។​ ​គ្រួសារ​សកម្មជន​ ​រងគ្រោះ​ពី​ការវាយប្រហារ​ដោយ​កា​រដាក់​គោលដៅ​ ​ហើយ​មនុស្ស​មួយ​ចំនួន​បាន​ដក​ការ​គាំទ្រ​សម្រាប់​ពួកគេ​ ​ដោយសារតែ​ការ​ភ័យខ្លាច​នៃ​ប្រតិកម្ម​ពីសំណាក់​អាជ្ញាធរ​ ​។​

អ្នកស្រី​ ព្រុំ ​ចាន់​ថា​ ​និង​គ្រួសារ​ ​គឺ​ស្ថិត​ក្នុងចំណោម​សកម្មជន​ជាច្រើន​នាក់​ ​ដែល​កំពុង​ទាមទារ​ឱ្យ​មាន​យុត្តិធម៌​ខាងនយោបាយ​ ​នៅ​កម្ពុជា​ ​។​ ​អ្នកស្រី​ ​គឺជា​សមាជិក​លេចធ្លោ​មួយ​រូប​នៃ​ “​ក្រុម​ស្រ្តី​ថ្ងៃសុក្រ​” ​ដែល​ជាសកម្ម​ជន​ស្ត្រី​ ​ដោយ​ត្រូវ​បាន​ស្គាល់​ពី​ការ​តវ៉ា​ ​ដើម្បី​ទាមទារ​ឱ្យ​មានការ​ដោះលែង​ស្វាមី​របស់​ពួកគេ​ ​ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ដាក់​ពន្ធ​នាគា​រយ៉ា​ង​អយុត្តិធម៌​ ​ពាក់ព័ន្ធ​នឹង​សកម្មភាព​នយោបាយ​របស់​ពួកគេ​ ​។​ ​នៅមុន​ការបោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ខែ​កក្កដា​ ​ខាងមុខនេះ​ ​ការងារ​របស់​ពួកគេ​ ​គឺ​រឹត​តែ​សំខាន់​ជាង​មុន​ទៀត​ ​ក្នុង​ការ​ជួយ​ឱ្យ​មាន​តម្លា​ភាព​ចំពោះ​អ្នក​ដែល​រំលោភ​តួនាទី​អំណាច​របស់​ពួកគេ​ ​។​

អត្ថបទ |  ការ​ចាប់អារម្មណ៍​លើ​អ្នកការពារ​សិទ្ធិមនុស្ស៖ សែម សាង

ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ២០២៣audio available

ការរំលោភ​យក​ដីធ្លី​ ​ការ​ផ្ដល់​ដី​ ​និង​ការ​បណ្ដេញ​ចេញ​ដោយបង្ខំ​ ​នៅតែ​បន្ត​កើតមានឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​។​ ​ដីសម្បទាន​សេដ្ឋកិច្ច​ទំហំ​ធំ​ជាច្រើន​ ​ត្រូវ​បាន​ផ្ដល់​ឱ្យ​ទៅ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ក​សិ-​ឧស្សាហកម្ម​ ​ដែល​ជា​ដើមហេតុ​ចម្បង​មួយ​នៃ​បញ្ហា​ដីធ្លី​ ​រួម​មានការ​បណ្ដេញ​ចេញ​ដោយបង្ខំ​ ​និង​ការរំលោភ​យក​ដីធ្លី​ ​ចាប់តាំង​ពី​អំឡុង​ឆ្នាំ​២​០​០​៥​មក​ ​ដោយ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​រាប់​សែន​នាក់​ ​។​ ​គ្រួសារ​ជាច្រើន​ត្រូវ​បាន​បណ្ដេញ​ចេញ​ដោយបង្ខំ​ ​ហើយ​សហគមន៍​ទាំងមូល​ ​ត្រូវ​បាន​បាត់បង់​ផ្ទះសម្បែង​ ​ប្រវត្តិ​សា​ស្រ្ត ​និង​ជីវភាពរស់នៅ​របស់​ពួកគេ​ ​។​ ​សកម្មជន​ដីធ្លី​ ​និង​អ្នកការពារ​បរិស្ថាន​ ​ប្រឈម​នឹង​ការ​ធ្វើទុក្ខបុកម្នេញ​ធ្ងន់ធ្ងរ​ ​ដោយសារតែ​ការ​សម្ដែង​មតិ​របស់​ពួកគេ​ប្រឆាំង​នឹង​ការ​ផ្ដល់​ដី​ ​និង​ការរំលោភ​យក​ដីធ្លី​ ​ទាំងនេះ​ ​។​ ​លោក​ ​សែម​ ​សាង​ ​គឺជា​មនុស្សម្នាក់​ក្នុងចំណោម​ពួកគេ​ទាំងនោះ​ ​។​

​លោក​ ​សែម​ ​សាង​ ​បាន​និយាយ​ថា​ “​ខ្ញុំ​ជា​កសិករ​នៅ​ភូមិ​ស្រែប្រាំង​ផ្ទាល់​តែម្ដង​ ​ហើយ​ជា​ស្រុកកំណើត​របស់​ខ្ញុំ​តែម្ដង​” ​។​ ​គ្រួសារ​របស់​លោក​ ​និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ ​៦​០​០​គ្រួសារ​ផ្សេងទៀត​ ​នៅ​ក្នុង​សហគមន៍​ជាច្រើន​ ​ក្នុងស្រុក​តំ​បែរ​ ​ខេត្ត​ត្បូងឃ្មុំ​ ​ត្រូវ​បាន​រងគ្រោះ​ដោយ​ទំនាស់​ដីធ្លី​ជាច្រើន​ឆ្នាំ​ជាមួយ​ក្រុមហ៊ុន​ចំការកៅស៊ូ​ចិន​ ​ហា​ម៉ឹ​នី​ ​វី​ន​ អ៊ិ​ន​វេ​ស​មេន​ ​។​ ​ការ​កាន់កាប់​របស់​ក្រុមហ៊ុន​ ​ទៅលើ​ដីធ្លី​នេះ​ ​ត្រូវ​បាន​គាំទ្រ​ ​និង​អនុវត្ត​ដោយ​រដ្ឋ​ ​ហើយ​ក្រុមហ៊ុន​នេះ​ ​បាន​ទាមទារ​យក​ដី​ព្រៃ​ ​និង​ដី​ស្រែចំការ​របស់​សហគមន៍​ ​។​ ​ការ​មើលឃើញ​ពី​ការ​រំលោភបំពាន​ទាំងនេះ​ ​បាន​លើកទឹកចិត្ត​លោក​ ​សែម​ ​សាង​ ​ដើម្បី​ឱ្យ​ធ្វើការ​ឆ្លើយតប​ ​។​

អត្ថបទ |  ការ​ចាប់អារម្មណ៍​លើ​អ្នកការពារ​សិទ្ធិមនុស្ស៖ ស៊ុត សាវន

ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ២០២៣audio available

កួយ​គឺជា​ជនជាតិ​ដើម​ភាគតិច​មួយ​ក្រុម​ ​ក្នុងចំណោម​ជនជាតិ​ដើម​ភាគតិច​ប្រមាណ​ជា​ ​២​៤​ក្រុម​ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​។​ ​សិទ្ធិ​របស់​ជនជាតិ​ដើម​ភាគតិច​កួយ​ ​ត្រូវ​បាន​ផ្ដល់​ឱ្យ​នូវ​ការ​ការពារ​ពិសេស​ ​តាមច្បាប់​ជាតិ​ ​និង​ច្បាប់អន្តរជាតិ​ ​ដោយសារតែ​ភាព​ងាយ​រងគ្រោះ​របស់​ពួកគេ​ ​ពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លី​ ​ផ្អែកលើ​វប្បធម៌​ ​ជីវភាពរស់នៅ​ ​និង​ជំនឿ​ ​ដែល​មាន​ជាប់​ពាក់ព័ន្ធ​យ៉ាង​ជ្រៅ​ជាមួយ​ធនធាន​ ​និង​ដីធ្លី​ដូនតា​របស់​ពួកគេ​ ​។​ ​បន្ទាប់ពី​បានឃើញ​ការ​រំលោភបំពាន​សិទ្ធិ​ដីធ្លី​ជាច្រើនលើក​នៅ​សហគមន៍​កួយ​ក្នុង​ឃុំ​ប្រមេ​រុ ​លោក​ ​ស៊ុត​ ​សាវ​ន​ ​បាន​ចាប់ផ្ដើម​ចូលរួម​សកម្មភាព​ការពារ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ ​។​

​សហគមន៍​របស់​លោក​ ​សាវ​ន​ ​បាន​ជួប​បញ្ហា​ប្រឈម​ជាច្រើន​ឆ្នាំ​ ​ជាមួយ​ក្រុមហ៊ុន​ ​ដែល​បាន​ទទួល​ដីសម្បទាន​សេដ្ឋកិច្ច​ពី​រាជរដ្ឋាភិបាល​ ​។​ ​ដូចគ្នា​ទៅ​នឹង​ទម្រង់​ផ្សេងទៀត​នៃ​ការ​គ្រប់គ្រង​ដី​ដែល​ផ្ដល់​ដោយ​រដ្ឋ​ផង​ដែរ​ ​ដីសម្បទាន​ទាំងនេះ​បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ ​អភិវឌ្ឍ​ដីធ្លី​ទាំងនោះ​ទៅជា​ឧស្សាហកម្ម​ពាណិជ្ជកម្ម​ ​ដែល​ប៉ះពាល់​ដល់​ក្រុម​ជនជាតិ​ដើម​ភាគតិច​ដែល​រស់នៅ​ទីនោះ​ ​។​ ​ក្រុមហ៊ុន​ដូចជា​ ​ឡាន​ ​ហ្វេ​ង​ (ខេ​ម​បូ​ឌា) អ៊ិ​ន​ធើ​ណេ​សិន​ណ​ល​ ​ខម​ភេ​នី​ ​លី​មី​ធី​ត​ ​និង​ក្រុមហ៊ុន​ស្ករអំពៅ​ ​ហេង​ហ្វូ ​បាន​ទន្ទ្រាន​ ​ភ្ជួរ​ ​និង​ឈូស​ឆាយ​ ​ដី​សហគមន៍​ ​អស់​ជាច្រើន​ឆ្នាំ​ ​។​ ​ការរំលោភ​យក​ដីធ្លី​នេះ​ ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ ​ដល់​ផ្ទះសម្បែង​ ​ជីវភាពរស់នៅ​ ​និង​វប្បធម៌​របស់​ពួកគេ​ ​។

អត្ថបទ |  ការ​ចាប់អារម្មណ៍​លើ​អ្នកការពារ​សិទ្ធិមនុស្ស៖ ឈឹម សុខន

ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ២០២៣audio available

កូដកម្ម​ដែល​អូស​បន្លាយពេល​យូរ​ជាងគេ​ ​នៅ​ក្នុង​ប្រវត្តិ​សា​ស្រ្ត​កម្ពុជា​ ​បាន​ចាប់ផ្ដើម​កើតមាន​ ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​ចាប់តាំង​ពី​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​១​ ​មកដល់​បច្ចុប្បន្ន​ ​។​ ​កូដកម្ម​នេះ​ ​ធ្វើឡើង​ដោយ​សហជីព​មួយ​ដែល​មាន​ថ្នាក់​ដឹកនាំ​ជា​ស្ត្រី​ ​គឺ​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ (​សហជីព​ណា​ហ្គាវើ​ល​ដ៍) ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការបញ្ឈប់​បុគ្គលិក​ទ្រង់ទ្រាយ​ធំ​ ​នៅ​កា​ស៊ី​ណូ​ប្រណិត​ ​ណា​ហ្គាវើ​ល​ដ៍ ​កាលពី​ខែ​មេសា​ ​ឆ្នាំ​២​០​២​១​ ​។​ ​ប្រធាន​សហជីព​នេះ​ ​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ដាក់​ពន្ធ​នាគា​រ​ ​តាំងពី​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​២​ ​ដែល​ត្រូវ​បាន​ជំនុំ​ជម្រះ​នៅ​ក្នុង​សវនាការ​ ​ជាមួយ​សមាជិក​ ​និង​អ្នកគាំទ្រ​សហជីព​ណា​ហ្គាវើ​ល​ដ៍ ​ចំនួន​៨​នាក់​ផ្សេងទៀត​ ​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ពី​បទ​ញុះញង់​ ​។​ ​កញ្ញា​ ​ឈឹម​ ​សុខន​ ​គឺជា​សមាជិក​ម្នាក់​ក្នុងចំណោម​សមាជិក​ស្រ្តី​ទាំង​៩​នាក់​ ​នៃ​សហជីព​ណា​ហ្គាវើ​ល​ដ៍ ​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុងករណីនេះ​ ​។​ ​

ទោះបីជា​ទទួលរង​សម្ពាធ​ពី​ការទទួលខុសត្រូវ​ច្រើន​ពី​ដំបូង​ ​កញ្ញា​ ​សុខន​ ​ត្រូវ​បាន​លើកទឹកចិត្ត​ដោយ​ស្មារតី​សាមគ្គី​នៅ​ក្នុង​សហជីព​៖​ “​នៅ​ពេល​នាងខ្ញុំ​ទៅ​ចូលរួម​ប្រជុំ​រហូត​ចឹ​ង​ ​គេ​ក៏​សំឡឹងឃើញ​ខ្ញុំ​ចាប់អារម្មណ៍​ការងារ​សហជីព​អ៊ីចឹង​ ​គេ​ក៏​ធ្វើ​ការបោះឆ្នោត​ដោយ​ឱ្យ​នាងខ្ញុំ​ឈរឈ្មោះ​ ​ហើយ​ពេល​ហ្នឹង​ខ្ញុំ​អត់មាន​ចំណាប់អារម្មណ៍​ចង់​ឈរឈ្មោះ​ទេ​” ​។​ ​ការបញ្ឈប់​បុគ្គលិក​នៅ​ខែ​មេសា​ ​ឆ្នាំ​២​០​២​១​ ​បាន​ធ្វើ​ឱ្យ​មនុស្ស​ ​១​៣​២​៩​នាក់​ ​ត្រូវ​បាន​បណ្ដេញ​ចេញពី​ការងារ​ ​។​ ​ក្នុង​នោះ​ ​បុគ្គលិក​ប្រមាណ​ជា​ ​១​១​០​០​នាក់​ (​៨​២​%) ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​សហជីព​ណា​ហ្គាវើ​ល​ដ៍ ​រួម​មាន​ថ្នាក់​ដឹកនាំ​ទាំងអស់​ ​និង​សមាជិក​ជាច្រើន​នាក់​ទៀត​ ​។​

អត្ថបទ |  ការ​ចាប់អារម្មណ៍​លើ​អ្នកការពារ​សិទ្ធិមនុស្ស៖ ដេត ហ៊ួ

ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ២០២៣audio available

ប្រជាពលរដ្ឋ​កម្ពុជា​ ​មាន​បំណុល​មីក្រូ​ហិរញ្ញវត្ថុ​ក្នុង​មនុស្សម្នាក់​ច្រើនជាង​គេ​បំផុត​នៅ​ក្នុង​ពិភពលោក​ ​។​ ​ក​ម្ចី​ហិរញ្ញវត្ថុ​គិត​ជាមធ្យម​ ​គឺ​ច្រើនជាង​៤​ដង​ ​នៃ​ប្រាក់ចំណូល​មធ្យម​ប្រចាំ​ឆ្នាំ​នៅ​ក្នុង​ប្រទេស​ ​ហើយ​ការ​ខ្វះ​នៃ​បទ​ប្បញ្ញត្តិ​គ្រប់គ្រាន់​ ​បាន​អនុញ្ញាត​ឱ្យ​ធនាគារ​ ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​រក​ប្រាក់ចំណេញ​ដោយ​រំលោភបំពាន​លើ​សិទ្ធិ​របស់​អតិថិជនជាច្រើន​ ​។​

​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​នៃ​ការ​ផ្ដល់​ប្រាក់​ក​ម្ចី​បែប​កេង​ចំណេញ​ ​និង​ប្រកបដោយ​គ្រោះថ្នាក់​ ​បាន​បង្កើត​ឱ្យ​មានវិបត្តិ​បំណុល​ ​និង​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ ​។​ ​ការ​គំរាមកំហែង​ ​និង​ការ​បំភិតបំភ័យ​ ​ជា​ប្រព័ន្ធ​ ​គឺ​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ ​ដោយ​មន្ត្រី​ឥណទាន​ ​ដើម្បី​ធ្វើ​ឱ្យ​អ្នក​ខ្ចីប្រាក់​ខ្មាសគេ​ ​ឬ​ភ័យខ្លាច​ ​ហើយ​លក់​ដី​ក្រៅ​ប្រព័ន្ធ​តុលាការ​ ​ដោយ​មិន​ចាំបាច់​ឱ្យ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​និង​ធនាគារ​ ​ត្រូវធ្វើ​តាម​នីតិវិធី​ច្បាប់​ដើម្បី​ប្រមូល​ឥណទាន​មកវិញ​នោះ​ទេ​ ​។​ ​កម្មសិទ្ធិ​ដីធ្លី​ ​គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ ​ដោយសារតែ​វា​ជា​សិទ្ធិ​មូលដ្ឋាន​របស់​ពួកគេ​ដូចជា​ ​សិទ្ធិ​មាន​អាហារ​បរិភោគ​គ្រប់គ្រាន់​ ​សិទ្ធិ​មាន​លំនៅឋាន​សមរម្យ​ ​សិទ្ធិ​មាន​ជី​វ​ភាពសមរម្យ​ ​និង​សិទ្ធិ​ច្រើន​ទៀត​ ​។​ ​ ប៉ុន្តែប្រជាពលរដ្ឋអ្នកខ្ចីប្រាក់ជាង ១៦ម៉ឺននាក់ ​បានលក់ដី​ដើម្បី​សងបំណុល​មីក្រូហិរញ្ញវត្ថុ ​ក្នុងរយៈពេល​៥ឆ្នាំ​ចុងក្រោយ​នេះ ​មានន័យថា​ នៅរៀងរាល់​១៦នាទី ​មានការ​លក់ដី​ម្ដង ។​

អ្នកស្រី​ ដេ​ត​ ហ៊ួ ​គឺ​ជាសកម្ម​ជន​ ​និង​តំណាង​សហគមន៍​ដីធ្លី​១​៩​៧​ ​នៅ​ក្នុង​ឃុំ​ជី​ខ​លើ​ ​ខេត្ត​កោះ​កុង​ ​។​ ​អ្នកស្រី​ ​បាន​ចាប់ផ្ដើម​ធ្វើជា​អ្នកការពារ​សិទ្ធិ​ដីធ្លី​ ​ធ្វើការ​ជាមួយ​សហគមន៍​របស់​ខ្លួន​ ​ដើម្បី​តស៊ូប្រឆាំង​នឹង​ការរំលោភ​យក​ដីធ្លី​របស់​ពួកគេ​ ​ពីសំណាក់​ក្រុមហ៊ុន​អ្នកមានអំណាច​មួយ​ ​។​ ​ចាប់តាំង​ពី​ពេល​នោះ​មក​ ​អ្នកស្រី​បាន​ពង្រីក​ភាព​សកម្ម​និយម​របស់​អ្នកស្រី​ ​ដើម្បី​តស៊ូប្រឆាំង​នឹង​វិធីសាស្ត្រ​កេងប្រវ័ញ្ច​ ​និង​ដោយ​រំលោភបំពាន​ ​ពីសំណាក់​ធនាគារ​ ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​ដែល​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សហគមន៍​របស់​អ្នកស្រី​ ​។

អត្ថបទ | ប្រជាពលរដ្ឋ​ជាង​ ​១​០​០​០​នាក់​ ​ប្រមូលផ្ដុំ​គ្នា​នៅ​ភ្នំពេញ​ ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​ដីធ្លី​

ថ្ងៃទី​៣០ ខែមីនា ឆ្នាំ២០២៣audio available

​សមាជិក​សហគមន៍​ប្រមាណ​ជាង​ ​១​០​០​០​នាក់​ ​មកពី​ខេត្ត​សៀមរាប​ ​កោះ​កុង​ ​កំពង់ស្ពឺ​ ​និងខេត្តព្រះវិហារ​ ​បាន​ប្រមូលផ្ដុំ​គ្នា​ ​នៅ​រាជធានី​ភ្នំពេញ​ ​ចាប់ពី​ថ្ងៃ​ទី​២​៧​ ​ដល់​ថ្ងៃ​ទី​២​៩​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​៣​ ​ដើម្បី​ដាក់​ញត្តិ​ស្វែងរក​ដំណោះស្រាយ​ទៅលើ​បញ្ហា​ជម្លោះ​ដីធ្លី​ ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផ្ទះសម្បែង​ ​និង​ជីវភាពរស់នៅ​របស់​ពួកគេ​ ​ទោះបីជា​ករណី​ខ្លះ​មាន​ការរារាំង​ក្នុង​ការធ្វើដំណើរ​ ​និង​ការ​ជួបជុំគ្នា​ ​ពីសំណាក់​អាជ្ញាធរ​មូលដ្ឋាន​ក៏ដោយ​ ​។​

​នៅ​ថ្ងៃ​ទី​២​៧​ ​និង​២​៨​ ​ខែ​មីនា​ ​ប្រជាពលរដ្ឋ​ប្រមាណ​ ​១​៥​០​នាក់​ ​មកពី​សហគមន៍​ចំនួន​៧​ ​ក្នុង​ខេត្ត​សៀមរាប​ ​បាន​ជួបជុំគ្នា​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​ដោយ​អ្នកតំណាង​របស់​ពួកគេ​ ​បាន​ដាក់​ញត្តិ​ទៅ​ក្រសួងមហាផ្ទៃ​ ​និង​ក្រសួង​ការពារ​ជាតិ​ ​ក្នុងនាម​ប្រជាពលរដ្ឋ​ ​១​ម៉ឺន​គ្រួសារ​ ​ដែល​រស់នៅ​ក្នុង​តំបន់​ឧទ្យាន​អភិ​រក្ស​អង្គរ​ ​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​ ​អប់រំ​ ​វិទ្យា​សា​ស្រ្ត ​និង​វប្ប​ធ​ម៍ ​នៃ​សហប្រជាជាតិ​ ​ហៅ​កាត់​ថា​ “​អង្គការ​យូ​ណេស្កូ” ​ដែល​រួម​មាន​ប្រាសាទអង្គរវត្ត​ ​ជាដើម​ ​។​ ​ញត្តិ​របស់​ពួកគេ​មាន​រៀបរាប់​ពី​ ​ការ​ស្នើសុំ​ឱ្យ​រាជរដ្ឋាភិបាល​ប្រគល់​ប័ណ្ណ​កម្មសិទ្ធិ​ឱ្យ​ប្រជាពលរដ្ឋ​ ​ចេញ​បទ​ប្បញ្ញត្តិ​អភិ​រក្ស​ឃ្លាំង​ទឹក​៧​៨​ ​ក៏ដូចជា​ផ្ដល់​សំណង​សមរម្យ​ចំពោះ​អ្នក​ដែល​បាន​រង​ផល​ប៉ះពាល់​ពី​ការ​បណ្ដេញ​ចេញ​នៅ​ក្នុង​ទីតាំង​នោះ​ ​។​ ​រាជរដ្ឋាភិបាល​ ​ធ្លាប់​បាន​លើកឡើង​ថា​ ​ការ​បណ្ដេញ​ចេញ​គឺ​ចាំបាច់​ ​ដើម្បី​រក្សា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូ​ណេស្កូ ​។​

អត្ថបទ | មនុស្ស​១​៣​នាក់​ត្រូវ​បាន​ផ្ដន្ទាទោស​ ​ក្នុង​នោះ​៤​នាក់​ ​ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធ​នាគា​រ​ក្នុង​សំណុំរឿង​ក្លែង​ឯកសារ​

ថ្ងៃទី​២៤ ខែមីនា ឆ្នាំ២០២៣audio available

​នា​រសៀល​នេះ​ ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បាន​សម្រេច​ផ្ដន្ទាទោស​លោក​ ​សៀម​ ​ភ្លុក​ ​សហ​ស្ថាបនិក​នៃ​គណបក្ស​បេះដូង​ជាតិខ្មែរ​ ​និង​មនុស្ស​១​២​ទៀត​ ​ពី​បទ​ក្លែង​បន្លំ​ ​និង​បទ​ប្រើប្រាស់​ឯកសារ​ក្លែង​ ​តាម​បញ្ញត្តិ​មាត្រា​៦​២​៦​ ​មាត្រា​៦​២​៧​ ​មាត្រា​៦​២​៨​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​។​ ​លើស​ពី​នេះ​ ​លោក​ ​សៀម​ ​ភ្លុក​ ​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​តាំងពី​ខែ​មេសា​ ​ឆ្នាំ​២​០​២​២​ ​ក៏ដូចជា​ជនជាប់ចោទ​៣​នាក់​ទៀត​ ​ត្រូវ​បាន​ចាប់ខ្លួន​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ ​នៅមុន​ពេល​ប្រកាស​សាលក្រម​ ​ដោយ​មិន​ដឹង​មូលហេតុ​ ​។​

​តុលាការ​ ​បាន​កាត់ទោស​លោក​ ​សៀម​ ​ភ្លុក​ ឱ្យ​ជាប់ពន្ធនាគារ​ ​២​ឆ្នាំ​ ​៦​ខែ​ ​និង​ពិន័យ​ជា​ប្រាក់​ចំនួន​ ​៥​លាន​រៀល​ (​ប្រមាណ​ ​១​.​២​៥​០​ដុល្លារ​) ​ខណៈ​ដែល​ជនជាប់ចោទ​១​២​នាក់​ទៀត​ ​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​ ​២​ឆ្នាំ​ ​ព្រមទាំង​ពិន័យ​ជា​ប្រាក់​ដូច​ៗ​គ្នា​ផង​ដែរ​ ​។​ ​ពុំ​មានការ​ចេញ​ដីកាចាប់ខ្លួន​ពួកគេ​ទេ​ ​ហើយ​តុលា​រកា​រ​ ​ក៏​មិនបាន​បញ្ជាក់​ហេតុផល​ចំពោះ​សាលក្រម​នេះ​ដែរ​ ​។

អត្ថបទ | ឯកឧត្ដម​ កឹម សុខា​ ត្រូវបាន​ផ្ដន្ទាទោស​ឱ្យជាប់ពន្ធនាគារ ​២៧ឆ្នាំ ពីបទក្បត់ជាតិ​ និង​បទសន្ទិដ្ឋិភាព​ជាមួយ​បរទេស

ថ្ងៃទី​៣ ខែមីនា ឆ្នាំ២០២៣audio available

នា​ព្រឹកនេះ​ ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បាន​សម្រេច​ផ្ដន្ទាទោស​ ​ឯកឧត្ដម​ កឹ​ម​ ​សុខា​ ​អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ (CNR​P​) ​ពី​បទ​ក្បត់ជាតិ​ ​និង​បទ​ស​ន្ទិដ្ឋិ​ភាពជា​មួយ​បរទេស​ ​តាម​បញ្ញត្តិ​មាត្រា​៤​៣​៩​ ​និង​មាត្រា​៤​៤​៣​នៃ​ក្រមព្រហ្មទណ្ឌ​ ​។​ ​ឯកឧត្ដម​ ​ត្រូវ​បាន​ផ្ដន្ទាទោស​ ​២​៧​ឆ្នាំ​ ​ក្នុង​ពន្ធ​នាគា​រ​ ​និង​ភ្លាម​ៗ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​ ​ក្រោយ​ពី​ត្រូវ​បាន​នាំចេញ​ពី​បន្ទប់​សវនាការ​ដោយ​សន្តិសុខ​ ​និង​នគរបាល​៥​នាក់​ ​។​ ​ការ​ផ្ដន្ទាទោស​នេះ​ ​ធ្វើឡើង​នៅ​រយៈពេល​ត្រឹមតែ​៥​ខែ​ប៉ុណ្ណោះ​ ​មុន​ពេល​ឈាន​ដល់​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២​០​២​៣​ ​ឆាប់ៗ​ខាងមុខនេះ​ ​។​

​ តុលាការ​ ​ក៏បាន​បង្គាប់​ឱ្យ​ដក​សិទ្ធិ​នយោបាយ​ជា​អ​ចិន្រ្តៃយ៍​ចំពោះ​ឯកឧត្ដម​ កឹ​ម​ ​សុខា​ ​ក្នុង​ការ​ឈរឈ្មោះ​ ​ឬ​ចូលរួម​បោះឆ្នោត​ ​ដែល​ជា​ទណ្ឌកម្ម​បន្ថែម​ ​តាម​បញ្ញត្តិ​មាត្រា​ ​៤​៥​០​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​។​ ​សាលក្រម​ ​បាន​រៀបរាប់​ថា​ ​ទំហំ​គ្រោះថ្នាក់​ ​គឺ​ពុំទាន់​ត្រូវ​បាន​វាយ​តម្លៃ​នៅឡើយ​ ​ដែល​ទំនងជា​ពាក់ព័ន្ធ​នឹង​វិធានការ​រដ្ឋប្បវេណី​ ​ដែល​អាច​នឹង​ត្រូវ​បាន​ប្ដឹង​ ​ស្របតាម​មាត្រា​២​២​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ ​។​

អត្ថបទ | តុលាការកំពូលតំកល់ការផ្តន្ទាទោសលោក សុន ឆ័យ ពាក់ព័ន្ធនឹងការរិះគន់លើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់

ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ២០២៣audio available

នា​ព្រឹកនេះ​ ​តុលាការ​កំពូល​បាន​សម្រេច​តំកល់​សេចក្តី​សម្រេច​ផ្តន្ទាទោស​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​ ​លោក​ សុ​ន​ ​ឆ​័​យ​ ​ពី​បទ​បរិ​ហា​កេរ្តិ៍​ជា​សាធារណៈ​ ​ពាក់ព័ន្ធ​នឹង​បណ្តឹង​ចំនួន​ពីរ​ ​ដែល​មួយ​ត្រូវ​បាន​ប្តឹង​ដោយ​គណបក្សប្រជាជន​កម្ពុជា​ ​និង​មួយទៀត​ដោយ​គណ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ​អំពី​ការណ៍​ដែល​លោក​រិះគន់​ជា​សាធារណៈ​ទៅលើ​ដំណើរការ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ​។​

លោក​ សុ​ន​ ​ឆ​័​យ​ ​ត្រូវ​បាន​តុលាការ​បង្គាប់​ឱ្យ​សងជំងឺចិត្ត​ជា​ប្រាក់​ចំនួន​ ​៤​ ​ពាន់​លាន​រៀល​ (​ប្រហែល​១​លាន​ដុល្លារ​អាមេរិក​) ​ទៅ​គណបក្សប្រជាជន​កម្ពុជា​ ​និង​រង​ពិន័យ​ពីរ​ផ្សេងទៀត​ដែល​សរុប​ចំនួន​ ​២​០​ ​លាន​រៀល​ (​ប្រហែល​ ​៥​.​០​០​០​ ​ដុល្លារ​) ​ដូច​នឹង​សេចក្តី​សម្រេច​របស់​សាលាឧទ្ធរណ៍​កាលពី​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​២​ ​។​ ​អចល​ន​ទ្រព្យ​ចំនួន​ពី​​​រ​កន្លែង​របស់​លោក​ ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ដីកា​រក្សា​ការពារ​ (​បង្កក​ទុក​) ​ចាប់តាំង​ពី​ខែវិច្ឆិកា​ ​ដើម្បី​រារាំង​លោក​ពី​កា​រលក់​ ​ឬ​ផ្ទេរ​កម្ម​សិទិ្ធ​ទៅ​អ្នកដទៃ​ ​តាមរយៈ​សំណើ​របស់​គណបក្សប្រជាជន​កម្ពុជា​ ​។​

អត្ថបទ | រាជរដ្ឋាភិបាល​ ​លុបចោល​អាជ្ញាប័ណ្ណ​វី​អូ​ឌី​ ​ក្រោយ​ពី​មានការ​បញ្ជា​ពី​សម្ដេច​នាយករដ្ឋមន្ត្រី​

ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ២០២៣audio available

នា​ព្រឹកនេះ​ ​រាជរដ្ឋាភិបាល​ ​បាន​សម្រេច​ដកហូត​អាជ្ញាប័ណ្ណ​ផ្សាយ​ព័ត៌មាន​របស់​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ឯករាជ្យ​ (CC​I​M​) ​ជា​ស្ថាប័ន​គ្រប់គ្រង​ទៅលើ​សារ​ព័ត៌មាន​ដែល​ផ្សាយ​ជា​ពីរ​ភាសា​គឺ​ ​វី​អូ​ឌី​ (​V​O​D​) ​ដែល​ជា​សារ​ព័ត៌មាន​ឯករាជ្យ​ចុងក្រោយ​មួយ​ដែល​នៅ​សេសសល់​ ​។​

​ក្រសួង​ព័ត៌មាន​ ​បាន​ដកហូត​អាជ្ញាប័ណ្ណ​វី​អូ​ឌី​ ​ក្រោយ​ពី​សម្ដេច​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​និង​កូនប្រុស​របស់​សម្ដេច​ ​ដែល​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ ​បាន​ចោទ​ជា​បញ្ហា​ចំពោះ​អត្ថបទ​របស់​វី​អូ​ឌី​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​០​៩​ ​ខែកុម្ភៈ​ ​ដោយ​បង្ហាញ​ពី​ប្រតិកម្ម​មួយ​ចំនួន​ ​ពី​មនុស្ស​ផ្សេងៗ​គ្នា​ ​។​ ​នេះ​រួម​មាន​ ​ការ​អត្ថាធិប្បាយ​របស់​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ ​ឯកឧត្តម​ ​ផៃ​ ​ស៊ី​ផា​ន​ ​ផង​ដែរ​ ​ពាក់ព័ន្ធ​នឹង​ការ​អះអាង​ថា​ ​ឯកឧត្ដម​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ ​ដើម្បី​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​ ​ទៅកាន់​ប្រទេស​តួ​គី​ ​។​ ​ទាំង​ឯកឧត្ដម​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​និង​សម្ដេច​នាយករដ្ឋមន្ត្រី​ ​ក្រោយមក​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ ​ដើម្បី​បដិសេធ​ទៅលើ​រឿង​ដែល​ថា​ ​ឯកឧត្ដម​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បាន​ចុះហត្ថលេខា​លើ​ឯកសារ​នោះ​ ​។​

អត្ថបទ | តុលាការ​ផ្ដន្ទាទោស​អតីត​សកម្មជន​បក្ស​ប្រឆាំង​៣​៦​នាក់​ ​ក្នុង​សវនាការ​ដ៏​ធំ​ចុងក្រោយ​នេះ​

ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ២០២២audio available

​នា​ព្រឹកនេះ​ ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បាន​សម្រេច​ផ្ដន្ទាទោស​អតីត​ថ្នាក់​ដឹកនាំ​ ​សមាជិក​ ​និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ ​ពី​បទ​រួមគំនិតក្បត់​ ​តាម​បញ្ញត្តិ​មាត្រា​ ​៤​៥​៣​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​។​ ​អតីត​សកម្មជន​គណ​បក្សជំទាស់​ទាំងនេះ​ ​ត្រូវ​បាន​កាត់ទោស​ម្នាក់ៗ​ឱ្យ​ជាប់ពន្ធនាគារ​ ​ចន្លោះ​ពី​ ​៥​ឆ្នាំ​ ​ដល់​ ​៧​ឆ្នាំ​ ​ហើយ​សកម្មជន​តែ​៣​នាក់​ប៉ុណ្ណោះ​ដែល​បាន​ទទួលការ​ព្យួរទោស​ ​។​ ​សកម្មជន​ចំនួន​ ​១​១​នាក់​ ​ត្រូវ​បាន​ព្យួរ​សិទ្ធិ​ធ្វើនយោបាយ​រយៈពេល​ ​៥​ឆ្នាំ​ ​។​

​សកម្មជន​នយោបាយ​ទាំងនេះ​ ​ត្រូវ​បាន​ផ្ដន្ទាទោស​ដោយ​ផ្អែកលើ​ការ​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​ ​និង​ការ​ថតសំឡេង​សន្ទនា​តាម​ទូរសព្ទ​ជា​លក្ខណៈ​ឯកជន​ ​ពាក់ព័ន្ធ​នឹង​ការ​ព្យាយាម​ធ្វើ​មាតុភូមិនិវត្តន៍​មក​ប្រទេស​កម្ពុជា​វិញ​ ​របស់​អ្នកស្រី​ ​មូរ​ ​សុខ​ហួរ​ ​និង​អតីត​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេងទៀត​ ​កាលពី​ខែ​មករា​ ​ឆ្នាំ​២​០​២​១​ ​ដើម្បី​ចូលរួម​តតាំង​ក្នុង​សវនាការ​ដ៏​ធំ​មួយទៀត​ ​។​ ​អ្នកស្រី​ ​សុខ​ហួរ​ ​ត្រូវ​បាន​បដិសេធ​មិន​ឱ្យ​ឡើង​យន្តហោះ​ ​ដោយសារ​អាជ្ញាធរ​កម្ពុជា​ ​បាន​លុបចោល​លិខិតឆ្លងដែន​របស់​អ្នកស្រី​ ​ព្រមទាំង​បាន​បដិសេធ​ក្នុង​ការ​ផ្ដល់​ទិដ្ឋាការ​ឱ្យ​អ្នកស្រី​នៅ​ក្នុង​ប្រទេសកំណើត​របស់​ខ្លួន​ ​។

អត្ថបទ | អ្នកភូមិ​១​៩​នាក់​ ​ត្រូវ​បាន​ចាប់ខ្លួន​ដាក់​ពន្ធ​នាគា​រ​ ​ផ្ទះសម្បែង​ត្រូវ​បាន​ដុត​ក​ម្ទេ​ច​ក្នុង​ទំនាស់​ដីធ្លី​នៅ​ខេត្ត​ឧត្ដរមានជ័យ​

ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ២០២២audio available

អ្នកភូមិ​ចំនួន​១​៩​នាក់​ ​ត្រូវ​បាន​ចាប់ខ្លួន​ដាក់​ពន្ធ​នាគា​រ​ ​ក្នុង​ពេល​មានការ​ចាប់ខ្លួន​ជាបន្តបន្ទាប់​ ​ដែល​ចាប់​ ​កើតមានឡើង​ក្នុង​ខែកញ្ញា​ ​ឆ្នាំ​២​០​២​២​ ​ពាក់ព័ន្ធ​នឹង​ទំនាស់​ដីធ្លី​មួយ​ដែល​កំពុង​កើតមាន​ជាមួយ​ក្រុមហ៊ុន​ ​សុខ​ ​សំណាង​ ​ក្នុងស្រុក​ត្រពាំង​ប្រាសាទ​ ​ខេត្ត​ឧត្ដរមានជ័យ​ ​។​

​កងកម្លាំង​ប្រដាប់ដោយ​អាវុធ​និង​ដំបង​ ​ត្រូវ​បាន​ដាក់​ពង្រាយ​ ​ដើម្បី​ចាប់ខ្លួន​អ្នកភូមិ​ចំនួន​ ​៨​នាក់​ ​និង​ដើម្បី​ត្រួតពិនិត្យ​ការ​ដុត​ក​ម្ទេ​ច​ផ្ទះសម្បែង​ ​នៅ​ក្នុង​តំបន់​ទំនាស់​ ​នៅ​ក្នុង​ហេតុការណ៍​ហិង្សា​ចុងក្រោយ​ ​កាលពី​ថ្ងៃ​ទី​០​៩​ ​និង​ថ្ងៃ​ទី​១​០​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​២​នេះ​ ​។​ ​ក្រុម​អាវុធហត្ថ​ ​ដែល​ត្រូវ​បាន​ស្គាល់​ថា​ជា​ ប៉េ​អ៊ឹម​ ​បាន​ចាប់ខ្លួន​ស្ត្រី​៥​នាក់​ ​និង​បុរស​៣​នាក់​ ​ក្នុងរយៈពេល​ពីរ​ថ្ងៃ​នោះ​ ​។​ វីដេអូ​មួយ​ ​ត្រូវ​បាន​ថត​នៅ​ថ្ងៃ​ទី​១​០​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​២​នេះ​ ​ដោយ​បង្ហាញ​ថា​ ​កម្លាំង​ប៉េ​អ៊ឹម​ ​បាន​កាន់ដំបង​វែង​ ​ក្នុង​ពេល​ចាប់ខ្លួន​អ្នកភូមិ​ម្នាក់​ ​និង​បាន​គំរាមកំហែង​ ​ប្រជាពលរដ្ឋ​ផ្សេងទៀត​មិន​ឱ្យ​ថត​យក​រូបភាព​ ​។​ វីដេអូ​ផ្សេងទៀត​ ​ដែល​អ្នកភូមិ​បាន​ថត​នៅ​ថ្ងៃ​នោះ​ ​បង្ហាញ​ថា​ ​ផ្ទះសម្បែង​របស់​ពួកគេ​កំពុង​ត្រូវ​បាន​ដុត​បំផ្លាញ​ ​។​ ​ផ្សែង​ពណ៌​ស​ចេញពី​បំណែក​សេសសល់​នៃ​ផ្ទះ​ដែល​ត្រូវ​បាន​ដុត​ក​ម្ទេ​ច​ ​នៅ​អាច​មើលឃើញ​នៅឡើយ​ ​នៅពេលដែល​អ្នកឃ្លាំមើល​នៃ​អង្គការ​លី​កា​ដូ ​បាន​ទៅ​ដល់កន្លែង​កើតហេតុ​ ​នា​ល្ងាច​ថ្ងៃ​នោះ​ ​។​

អត្ថបទ | ត្រូវ​ក្លាហាន​និយាយ​ពី​ ​ប្រាក់​ក​ម្ចី​អន​ឡា​ញ​ ​និង​ការ​ជំរិត​ទារ​ប្រាក់​ខុសច្បាប់​

ថ្ងៃទី​១ ខែសីហា ឆ្នាំ២០២២audio available

​បណ្ដាញ​ក​ម្ចី​ប្រាក់​អន​ឡា​ញ​ ​កំពុង​ដាក់​គោលដៅ​លើ​ស្រ្តី​ខ្មែរ​ ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ​និង​ថេលេ​ក្រាម​ ​ដោយ​ទាញ​អ្នក​ទាំងនោះ​ឱ្យ​ធ្លាក់​ក្នុង​បំណុល​វ័ណ្ឌក​ ​និង​ការ​ជំរិត​ទារ​ប្រាក់​ ​តាមរយៈ​ការប្រើប្រាស់​រូបភាព​ ​និង​វីដេអូ​អាក្រាត​របស់​ជនរងគ្រោះ​ ​។​ ​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ​និង​អាជ្ញាធរ​ ​មិនទាន់​បាន​ចាត់វិធានការ​លើ​រឿង​នេះ​ទេ​ ​ដោយ​ទុក​ឱកាស​ឱ្យ​ក្រុម​ជំរិត​ទារ​ប្រាក់​ទាំងនេះ​ ​កេងប្រវ័ញ្ច​លើ​ស្រ្តី​មួយ​ចំនួន​ដោយ​និ​ទណ្ឌ​ភាព​ ​។​

​កាលពីឆ្នាំមុន​ ​អង្គការ​លី​កា​ដូ ​បាន​ផ្ដល់​សេវា​មួយ​ចំនួន​ដល់​ស្ត្រី​បី​នាក់​ ​ដែល​រង​ការបៀតបៀន​ដោយ​អ្នកផ្ដល់​ក​ម្ចី​មិន​ផ្លូវការ​ ​។​ ​ស្ត្រី​ម្នាក់ៗ​ជួបប្រទះ​រឿងរ៉ាវ​ស្រដៀងគ្នា​ ​ដោយ​ដំបូង​ពួកគេ​ ​បាន​ខ្ចីប្រាក់​ប្រមាណ​ ​៥​០​ដុល្លារ​ពី​ក្រុមហ៊ុន​ដែល​ផ្សព្វផ្សាយ​នៅ​លើ​ហ្វេសប៊ុក​ ​ដើម្បី​ផ្គត់ផ្គង់​ការ​ចំណាយ​ប្រចាំថ្ងៃ​ ​ឬ​ព្យាបាល​ជំងឺ​ ​ប៉ុន្តែ​ចុងក្រោយ​ត្រូវ​បាន​ក្រុមហ៊ុន​គំរាម​ហែកកេរ្ដិ៍​ ​និង​ជំរិត​ទារ​ប្រាក់​ ​បន្ទាប់ពី​បាន​ផ្ញើ​រូបភាព​ ​និង​វីដេអូ​អាក្រាត​ ​នៅ​ពេល​ពួកគេ​ព្យាយាម​គេច​ចេញពី​បំណុល​វ័ណ្ឌក​ ​។​

អត្ថបទ | តុលាការ​ផ្ដន្ទាទោស​មនុស្ស​យ៉ាងតិច​ ​៥​១​នាក់​ ​ក្នុង​សំណុំរឿង​ដ៏​ធំ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​

ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ២០២២audio available

​នា​ព្រឹកនេះ​ ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ថ្នាក់​ដឹកនាំ​ ​សមាជិក​ ​និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ ​​ចំនួន​​៥​១​រូប​ ​ពី​បទ​រួមគំនិតក្បត់​ ​និង​បទ​ញុះញង់​ ​តាម​បញ្ញត្តិ​មាត្រា​៤​៥​៣​ ​មាត្រា​៤​៩​៤​ ​និង​មាត្រា​៤​៩​៥​នៃ​ក្រមព្រហ្មទណ្ឌ​ ​។​

​ថ្នាក់​ដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ ​១​២​រូប​ ​ត្រូវ​បាន​កាត់ទោស​ដោយកំបាំង​មុខ​ ឱ្យ​ជាប់ពន្ធនាគារ​កំណត់​រយៈពេល​ ​៨​ឆ្នាំ​ ​។​ ​សមាជិក​ ​និង​អ្នកគាំទ្រ​ចំនួន​ ​១​៩​រូប​ ​ផ្សេងទៀត​ ​ត្រូវ​បាន​ផ្ដន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល​ ​៦​ឆ្នាំ​ ​។​ ​នា​ព្រឹកនេះ​ ​ក៏​មានការ​ចេញដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួនមនុស្ស​ទាំង​ ​៣​១​ ​នាក់​ ​ផង​ដែរ​ ​។​

អត្ថបទ | ប្រវត្តិ​សង្ខេប​អ្នកការពារ​សិទ្ធិមនុស្ស​ទាំង​ ​១​០​ ​រូប​

ថ្ងៃទី​៧ ខែមីនា ឆ្នាំ២០២២audio available

អ្នកការពារ​សិទ្ធិមនុស្ស​ទាំង​ ​១​០​ ​រូប​ ​ដែល​មាន​ប្រវត្តិរូបសង្ខេប​ដូច​ខាងក្រោម​នេះ​ ​សុទ្ធតែ​ជា​ថ្នាក់​ដឹកនាំ​ ​និង​សមាជិក​របស់​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ (​L​RSU) ​។​ ​សមាជិក​សហជីព​ទាំងនេះ​ ​ជា​អតីត​បុគ្គលិក​នៃ​ក្រុមហ៊ុន​ ​ណា​ហ្គាវើ​ល​ដ៍ ​ដែល​ជា​ក្រុមហ៊ុន​កា​ស៊ី​ណូ​រក​ប្រាក់ចំណេញ​បាន​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ ​។​ ​ក្រុមហ៊ុន​នេះ​ ​មាន​ម្ចាស់​ជា​ជនជាតិ​ ​ម៉ាឡេស៊ី​ ​និង​មាន​អាជ្ញាប័ណ្ណ​ប្រតិបត្តិការ​ផ្តាច់មុខ​ក្នុង​រាជធានី​ភ្នំពេញ​ ​។​

​អ្នក​ទាំង​ ​១​0 ​រូប​ ​ដែល​រួម​មាន​ទាំង​បុរស​ ​និង​ស្រ្តី ​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធ​នាគា​រ​ ​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​១​ (​ម​១​) ​មណ្ឌល​អប់រំ​កែប្រែ​ទី​២​ (​ម​២​) ​និង​ពន្ធ​នាគា​រ​រាជធានី​ភ្នំពេញ​ (ប៉េ​ស៊ី​) ​។​

អត្ថបទ | រយៈពេល​១​ខែ​នៃ​ការ​តវ៉ា​ ​កម្មករ​ន​យោ​ជិត​នៅ​ណា​ហ្គាវើ​ល​ដ៍​នៅតែ​បង្ហាញ​សាមគ្គីភាព​ក្នុង​ការធ្វើ​កូដកម្ម

ថ្ងៃទី​១៨ ខែមករា ឆ្នាំ២០២២audio available

ថ្ងៃនេះ​ជា​ថ្ងៃ​គំរប់​ខួប​១​ខែ​ ​ចាប់តាំង​ពី​កម្មករ​ន​យោ​ជិត​នៃ​សហភាព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើ​ល​ដ៍ (​L​RSU) ​បាន​ចាប់ផ្ដើម​ធ្វើ​កូដកម្ម​ ​និង​តវ៉ា​ជា​រៀងរាល់ថ្ងៃ​ដោយ​សន្តិវិធី​នៅកណ្ដាល​រាជធានី​ភ្នំពេញ​ ​។​ ​កម្មករ​ន​យោ​ជិត​ ​បន្ត​ធ្វើ​កូដកម្ម​ប្រឆាំង​នឹង​ការបញ្ឈប់​បុគ្គលិក​ទ្រង់ទ្រាយ​ធំ​ ​ដែល​ភាគច្រើន​ជា​សមាជិក​និង​អ្នកដឹកនាំ​សហជីព​នៅ​ក្នុង​កា​ស៊ី​ណូ ​ក៏ដូចជា​ប្រឆាំង​នឹង​ការ​ផ្ដល់​កញ្ចប់​សំណង​មិន​សមរម្យ​ ​សម្រាប់​និយោជិត​ដែល​បាន​ធ្វើការ​នៅ​ទីនោះ​យូរឆ្នាំ​មក​ហើយ​ ​និង​បញ្ហា​ផ្សេងៗ​ទៀត​។​

អត្ថបទ | សិទ្ធិ​ទទួលបាន​ការអនុគ្រោះ៖ សំឡេង​សហគមន៍​ដីធ្លីដែលជាប់​ជំពាក់បំណុល

ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ២០២១audio available

សិទ្ធិ​ទទួល​បាន​ការអនុគ្រោះ គឺ​ជាការ​ស្នើសុំ​ឱ្យ​ចាត់វិធានការ​ជាបន្ទាន់​ពី​សំណាក់​អ្នកផ្ដល់​កម្ចី​ឥណទាន​ខ្នាតតូច​ ទាំង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ និង​ធនាគារ​ ក៏ដូចជា​អ្នក​វិនិយោគទុន​អន្តរជាតិ​ ដែល​រួមមាន​​​ធនាគារ​​អភិវឌ្ឍន៍​​របស់​រដ្ឋ ​នៅ​សហភាព​​អឺរ៉ុប​​ និង​​សហរដ្ឋ​​អាមេរិក​ ដើម្បី​ស៊ើបអង្កេត​ទៅលើ​ទំហំនៃ​ការរំលោភ​សិទ្ធិមនុស្ស ​និង​ផ្ដល់ការ​អនុគ្រោះ​ចំពោះ​អ្នកខ្ចីប្រាក់​ដែល​បាន​រងគ្រោះ​ដោយ​ការផ្ដល់កម្ចី​​ និង​ការប្រមូល​ឥណទាន​បែប​កេងចំណេញ​ ។ ការ​សិក្សា​ស្រាវជ្រាវនេះ​ ធ្វើឡើង​នៅក្នុង​ខេត្ត​ចំនួន ៨​ ដោយ​កម្រង​ព័ត៌មាន​សហគមន៍​នីមួយៗ​ មាន​បង្ហាញ​ព័ត៌មាន​អំពី​ការ​បង្កើត​សហគមន៍​ ដើម្បី​ឆ្លើយតប​ទៅនឹង​វិវាទដីធ្លី ​និង​ការគំរាម​កំហែង​ចំពោះ​សុវត្ថិភាព​កម្មសិទ្ធិ​ដីធ្លី ​និង​បញ្ហា​សិទ្ធិ​មនុស្ស​ផ្សេងទៀត​ ដែល​បង្កឡើង​ដោយ​ភាពជំពាក់​បំណុល​ច្រើន​លើសលុប ។​

គេហទំព័រ​​បង្ហាញពី​ផ្នែក​សំខាន់ៗ​នៃ​កម្រង​ព័ត៌មាន​សហគមន៍​ចំនួន១៤​ ខណៈ​ដែល​របាយការណ៍​ជាទម្រង់​ PDF​ បង្ហាញ​ព័ត៌មាន​លម្អិតជាង​ ក៏ដូចជា​ព័ត៌មាន​បន្ថែម​អំពី​ការសិក្សា​ស្រាវជ្រាវ​នេះ ។

ទំព័របន្ទាប់ >>

ការបែងចែក

ប្រភេទ






ប្រធានបទ


















ឆ្នាំ