កម្រង​រូបភាព

សំណល់​រោងចក្រ​​ម៉ាក​ក្រុមហ៊ុនល្បីៗ​ត្រូវបាន​ដុត​នៅតាម​សិប្បកម្ម​ឡឥដ្ឋ​នៅកម្ពុជា​ ហើយ​ក្រុមហ៊ុន​មួយចំនួនតូច​ប៉ុណ្ណោះ​ដែល​ប្តេជ្ញា​ចាត់វិធានការ​លើ​រឿង​នេះ​

ចេញផ្សាយ ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ២០២៣
F T M

សំណល់រោងចក្រ​របស់​ក្រុមហ៊ុន​​អន្តរជាតិ​ ​រួមចំណែក​បង្ក​ហា​និ​ភ័យ​ដល់​សិទ្ធិមនុស្ស​ ​និង​បរិស្ថាន​នៅ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​នៅ​កម្ពុជា​ ។​ ​ដូច​មាន​លំអិត​នៅ​ក្នុង​របាយការណ៍​ថ្មីមួយ​ ​អង្គការ​លី​កា​ដូ ​បាន​រក​ឃើញ​សំណល់​ក​ម្ទេ​ច​ក្រណាត់​ពី​រោងចក្រ​កាត់​ដេរ​នៅ​សិប្បកម្ម​ផលិត​ឥដ្ឋ​ដែល​កំពុង​ដំណើរការ​ចំនួន​ប្រាំ​កន្លែង​ ​និង​សិប្បកម្ម​ផលិត​ឥដ្ឋ​ដែល​បាន​បិទ​អាជីវកម្ម​ជាអចិន្ត្រៃយ៍​ចំនួន​ពី​​​រ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​ ​និង​ខេត្ត​កណ្តាល​ ​ដែល​បាន​ប្រើ​ក​ម្ទេ​ច​ក្រណាត់​ចេញពី​រោងចក្រ​កាត់​ដេរ​សម្រាប់​បញ្ឆេះ​ឡឥដ្ឋ ​។​ ​អង្គការ​លី​កា​ដូ ​បាន​រក​ឃើញ​នូវ​សំណល់​ដែល​មាន​ម៉ាក​យីហោ​លំដាប់​អន្តរជាតិ​ចំនួន​ ​១​៩​ ​ដែល​មាន​បង្ហាញ​ក្នុង​រូបថត​ដូច​ខាងក្រោម ​។​​

ការ​ដុត​សំណល់​ក​ម្ទេ​ច​ក្រណាត់​ ​នាំ​ឱ្យ​កម្មករ​សិប្បកម្ម​ផលិត​ឥដ្ឋ​ ​កូន​ៗ​របស់​ពួកគេ​ ​ក៏ដូចជា​សហគមន៍​នៅក្បែរ​នោះ​ប្រឈម​នឹង​ផ្សែង​ប្រកបដោយ​គ្រោះថ្នាក់​ ​និង​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​សុខភាព​ ​និង​បរិស្ថាន ​។​ ​កម្មករ​ឡឥដ្ឋ​បញ្ចាំ​ខ្លួន​ដោះ​បំណុល​ ​ដែល​ប៉ះពាល់​ផ្ទាល់​ពី​ផ្សែង​ដែល​ឆេះ​ដោយ​ការ​ដុត​ក​ម្ទេ​ច​ក្រណាត់​ចេញពី​រោងចក្រ​ហើយ​ត្រូវ​បាន​សម្ភាស​ដោយ​អង្គការ​លី​កា​ដូ ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​បាន​ជួបប្រទះ​បញ្ហា​ប្រព័ន្ធ​ដកដង្ហើម​ ​ការ​ឈឺក្បាល​ ​និង​អារម្មណ៍​ថា​កើតមាន​ជំងឺ​ច្រើន​ខណៈ​ដែល​មានផ្ទៃពោះ ​។​

នៅ​ថ្ងៃទី២៤ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​៣​ ​អង្គការ​លី​កា​ដូ ​បាន​សរសេរ​លិខិត​ទៅ​ក្រុមហ៊ុន​មេ​ចំនួន​១​៦​ ​ដែល​ជា​ម្ចាស់​ម៉ាក​ស​ម្លៀ​ក​បំពាក់​ទាំងនេះ​ ​ដើម្បី​ឱ្យ​ពួកគេ​ទទួល​បាន​ព័ត៌មាន​អំពី​ការ​រក​ឃើញ​ ​ផ្តល់​ឱកាស​ឱ្យ​ពួកគេ​ឆ្លើយតប​ ​និង​ស្នើ​ឱ្យ​ពួកគេ​បញ្ឈប់​ ​ទប់​ស្កាត់​ ​និង​ដោះស្រាយ​ផល​ប៉ះពាល់​អាក្រក់​ដែល​បង្កឡើង​ដោយ​កាកសំណល់​របស់​ពួកគេ​ ។​ ​គិត​ត្រឹម​ថ្ងៃ​ទី​១​៣​ ​ខែធ្នូ​ ​ឆ្នាំ​២​០​២​៣​ ​ក្រុមហ៊ុន​ចំនួន​ ​០៧​ ​បាន​ឆ្លើយតប​ ​ដូច​មាន​បង្ហាញ​ក្នុង​តារាង​ខាងក្រោម​ ។​ ការ​ចាត់វិធានការ​ជា​លក្ខណៈ​ប្រព័ន្ធ​ ​និង​មាន​អត្ថន័យ​ ​ដោយ​ក្រុមហ៊ុន​ស​ម្លៀ​ក​បំពាក់​ម៉ាក​ទាំងនេះ​ ​និង​ក្រសួង​បរិស្ថាន​ ​គឺជា​ការចាំបាច់​បំផុត​ ​។​ ​យើងខ្ញុំ​ស្នើសុំ​ឱ្យ​ក្រុមហ៊ុន​ស​ម្លៀ​ក​បំពាក់​ម៉ាក​ ​ធ្វើ​ការស៊ើបអង្កេត​ជាបន្ទាន់​ទៅលើ​ការ​ចោល​សំណល់​របស់​ពួកគេ​ដោយ​មិន​ត្រឹមត្រូវ​ ​ហើយ​ចាត់វិធានការ​បញ្ឈប់​ ​និង​ដោះស្រាយ​ផល​ប៉ះពាល់​អាក្រក់​ដែល​បាន​កើតមាន ​។​

ម៉ាកសម្លៀកបំពាក់/ក្រុមហ៊ុនបានទទួលព័ត៌មានបានសន្យាថានឹងស៊ើបអង្កេតបានចាត់វិធានការផ្សេងទៀត
អេឌីដាស (adidas)✓️✓️
ស៊ី&អេ (C&A)
ក្របភ៍ អេន ស៊ីនសេ (Cropp and Sinsay)✓️✓️
ឌីសនី (Disney)
ហ្កាប អូលណាវី អេន អាតស៍ឡេតា (Gap, Old Navy and Athleta)
ខារ៍បូន (Karbon)
ខៀប៊ី (Kiabi)
លូលូឡេម៉ិន អាតស៍ឡេធិកា (lululemon athletica)✓️✓️
លូពីលូ (lupilu)✓️*
នូ បោនឌើរី ឬNo Boundaries (NOBO)
ព្រីម៉ាក (Primark)✓️✓️
រីបុក (Reebok)
ស្វេតធី បេតធី (Sweaty Betty)
ធីឡេ អិនដួររេបបលស៍ (Tilley Endurables)១០✓️✓️
អាន់ឌើ អាមើ (Under Armour)
វីនើស ហ្វេសិន (Venus Fashion)១១✓️


* បានស្នើសុំជួបជាមួយអង្គការលីកាដូ
C&A កាន់កាប់ដោយ COFRA Holding AG
Cropp and Sinsay កាន់កាប់ដោយ LPP
Gap, Old Navy and Athleta កាន់កាប់ដោយ Gap Inc.
Karbon កាន់កាប់ដោយ Schure Sports Inc.
lupilu កាន់កាប់ដោយ Lidl Stiftung & Co.
NOBO កាន់កាប់ដោយ​ Walmart
Primark កាន់កាប់ដោយ Associated British Foods plc
Reebok កាន់កាប់ដោយ Authentic Brands Group
Sweaty Betty កាន់កាប់ដោយ Wolverine World Wide, Inc.
១០ Tilley Endurables កាន់កាប់ដោយ Gibraltar & Company
១១ Venus Fashion កាន់កាប់ដោយ Otto (GmbH & Co KG)

ការ​រក​ឃើញ​ទាំងនេះ​ ​គឺជា​ផ្នែក​នៃ​ការ​ស្រាវ​ស្រាវ​របស់​ ​លី​កា​ដូ ​ទៅលើ​បញ្ហា​សិទិ្ធ​មនុស្សជា​ទូទៅ​ ​ដែល​បាន​កើតមានឡើង​នៅ​ក្នុង​សិប្បកម្ម​ឡឥដ្ឋ​នៅ​កម្ពុជា​ ​។​ ​សម្រាប់​ព័ត៌មាន​បន្ថែម​ ​សូម​អាន​របាយការណ៍​របស់​អង្គការ​លី​កា​ដូ “​ចំណងក្នុងឡ​ឥដ្ឋ​៖​ ​ឱកាស​ដើម្បី​បញ្ចប់​ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល​ ​និង​ពលកម្ម​កុមារ​ក្នុង​សិប្បកម្ម​ឡ​ឥដ្ឋ​នៅ​កម្ពុជា​” ៕​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា