អត្ថបទខ្លីៗ

សកម្មជនព្រៃឈើ និង​​អតីត​ក្រុម​ប្រឹក្សា​ឃុំ​នៅ​ខេត្ត​កោះ​កុង ត្រូវ​បាន​ផ្តន្ទា​ទោស ប៉ុន្តែ​ទោស​ត្រូវព្យួរ

ចេញផ្សាយ ថ្ងៃទី​៣ ខែមីនា ឆ្នាំ២០១៦
F T M

សកម្មជនព្រៃឈើ លោក វ៉ែន វ៉ន (លោកក៏​ជាក្រុម​ប្រឹក្សា​ឃុំ​ជាប់​ឆ្នោត​មុន​ពេល​លោក​ត្រូវ​បាន​គេ​ចាប់​ខ្លួន​ផងដែរ) ត្រូវបាន​ដោះលែង​ពីពន្ធនាគារ​នៅ​រសៀល​ថ្ងៃនេះ បន្ទាប់ពី​សាលា​ដំបូង​ខេត្ត​កោះកុង បាន​ផ្តន្ទាទោស​លោក​ឲ្យជាប់​ពន្ធនាគារ​រយៈពេល​មួយឆ្នាំ ដោយ​ព្យួរទោស​រយៈពេល​ប្រាំពីរ​ខែ។ លោក ត្រូវបាន​តុលាការ​ផ្តន្ទាទោស​កាលពី​ព្រឹកមិញ​ដោយ​រំលោភ​នឹង​មាត្រា ៩៨ នៃច្បាប់​ស្តីពី​ព្រៃឈើ។

លោក វ៉ែន វ៉ន គឺជា​​អ្នកឈរ​នៅ​ជួរមុខ​នៅក្នុង​យុទ្ធនាការ​មួយ​ដើម្បី​បញ្ឈប់​ការអភិវឌ្ឍ​ដ៏ចម្រូង​ចម្រាស​នៃទំនប់​វារីអគ្គីសនី​របស់​ក្រុមហ៊ុន​ចិន ស៊ីណូ​ហាយដ្រូ ដែល​មាន​ដៃគូ​ជាមួយ​សមាជិក​ព្រឹទ្ធសភា​​មកពី​​គណបក្ស​​កាន់​​អំណាច លោក ឡៅ ម៉េងឃីន នៃ​ក្រុមហ៊ុន​​ភាពីម៉ិច។ លោក ត្រូវបាន​គេ​ចាប់ខ្លួន និង​ចោទប្រកាន់​កាលពី​ថ្ងៃទី២៧ ខែ​តុលា ឆ្នាំ២០១៥ បន្ទាប់ពី​លោក​បាន​គាំទ្រ​ការសាងសង់​កន្លែង​ប្រជុំ​ថ្នាក់ឃុំ​តូចមួយ​ដែល​ត្រូវបាន​សាង​សង់​ដោយ​សហគមន៍​នៅតំបន់​អារ៉ែង។

សកម្មជនបីនាក់មក​ពី​អង្គការ​បរិស្ថាន មាតា​ធម្មជាតិ ដែល​សកម្ម​ក្នុង​ការ​តវ៉ា​ជំទាស់​នឹង​ទំនប់​វារីអគ្គីសនី ក៏ត្រូវ​បានគេ​ឃុំខ្លួន​ចាប់តាំង​ពីថ្ងៃទី​១៧ ខែសីហា ដោយសារ​តែតួនាទី​របស់​អ្នក​ទាំងនោះ​នៅក្នុង​យុទ្ធនាការ​ជា​បន្ត​បន្ទាប់​ដើម្បី​បញ្ឈប់​ការបូម​ខ្សាច់​ខុស​ច្បាប់​នៅក្នុង​ខេត្ត​កោះ​កុង។

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា