អត្ថបទខ្លីៗ

សកម្មជន​ដីធ្លី​ទាំង​៦នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ម្សិល​មិញ​ត្រូវ​បាន​ដោះ​លែង​​មក​វិញ​ ខណៈ​យុទ្ធនាការ​អហិង្សា​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ត្រូវ​បាន​បំបែក

ចេញផ្សាយ ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ២០១៦
F T M

សកម្មជន​ដីធ្លី​ចំនួន​ប្រាំមួយ​នាក់​ដែល​ត្រូវ​បាន​ជាប់​ឃុំ​ក្នុង​អធិការ​រដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ​ កាល​ពី​ម្សិល​មិញ​ ត្រូវ​បាន​ដោះ​លែង​មក​វិញ​នៅ​រសៀល​នេះ​ ខណៈ​ដែល​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​ប្រារព្ធ​យុទ្ធនាការ​អហិង្សា​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​សប្ដាហ៍​ទី​១៨។

ស្រ្តី​ទាំង​៦​រូប​ (ក្នុង​នោះ​មាន​ស្រ្តី​ចំ​ណាស់​អាយុ​ ៧៦​ឆ្នាំ​ម្នាក់​ ដែល​បាន​រង​របួស​ក្នុង​ពេល​ចាប់​ខ្លួន​) ​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​រយៈពេល​មួយ​យប់​ក្នុង​អធិការ​រដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ​ក្រោយ​ពី​អ្នក​ទាំង​នោះ​ត្រូ​វបាន​ចាប់​ខ្លួន​កាល​ពី​ម្សិល​មិញ​ អំឡុង​ពេល​ការ​ប្រមូល​ផ្ដុំ​គ្នា​មួ​យ​ដើម្បី​អំពាវនាវ​សូម​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​ដែល​កំពុង​ជាប់​ឃុំ ​រួមទាំង​តំណាង​សហគមន៍​បឹងកក់​គឺ​ អ្នកស្រី​ ទេព​ វន្នី​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​អហិង្សា​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ ​កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​សីហា​។​

កាល​ពី​ព្រឹក​មិញ​នេះ​ មន្រ្តី​នគរបាល និង​សន្តិសុខ​ជា​ច្រើន​បាន​បំបែក​ការ​តវ៉ា​ក្នុង​យុទ្ធនា​ការ​អហិង្សា​ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ​ ដោយ​បាន​ហែក​បំផ្លាញ​ និង​ដុត​ចោល​បដា​ រួម​ទាំង​ស្លាក​សញ្ញា​មួយ​ចំនួន​ដែល​បាន​ធ្វើ​ឡើង​ដោយ​សហគមន៍​បូរី​កីឡា​។​

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា