សេចក្តីថ្លែងការណ៍

ក្រុមសង្គមស៊ីវិលចំនួន ៥០ ប្រកាស​គាំ​ទ្រ​ពហិការ​ចំពោះ​ក្រុម​ហ៊ុន​ទេសចរណ៍ កាពីតូល​​ បន្ទាប់​ពី​​មាន​ការ​បង្ក្រាប​ទៅ​លើ​សកម្មភាព​របស់​សហជីព ដ៏​ឃោរ​ឃៅ​បាន​កើន​​ឡើង

ចេញផ្សាយ ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ២០១៦; ក្រុមសង្គមស៊ីវិល
F T M

ជាការឆ្លើយតប​ទៅនឹង​ការវាយប្រហារ​ដ៏ឃោរឃៅ​ទៅលើការតវ៉ា​របស់​កម្មករកាលពី​ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៦ យើង​ជា​សហជីព តំណាង​សហគមន៍​ និង​អង្គការ​សង្គម​ស៊ីវិល​មាន​រាយ​នាម​ខាង​ក្រោម (“សង្គមស៊ីវិល”) សូម​ប្រកាស​គាំ​ទ្រ​ពេញ​ទំហឹង​ចំពោះ​ការ​ធ្វើ​ពហិការ​ជា​បន្ត​បន្ទាប់​ចំពោះ​​ក្រុម​ហ៊ុន​កាពីតូល​ ខូ អិល.ធី.ឌី ដែល​គេ​ស្គាល់​ថា​កា​ពី​តូល​ទេសចរណ៍ និង​សូម​អំពាវ​នាវ​ដល់​សាធារណជន​ទូ​ទៅ​ចូល​រួម​ពហិកា​នេះ​ជា​មួយ​គ្នា​ ដោយ​សារ​តែ​ក្រុម​ហ៊ុន​បាន​បណ្តេញ​ចេញ​និយោ​ជិត​របស់​ខ្លួន​ដោយ​ពុំ​ត្រឹម​ត្រូវ និង​បង្ក្រាប​លើ​ចល​នា​របស់​សហជីព។ ក្រុម​ហ៊ុន​ទេស​ចរណ៍​កាពីតូល​បាន​រំលោភ​យ៉ាង​បំពាន​ទៅ​លើ​សិទ្ធិ​ការងារ និង​សេរីភាព​មូល​ដ្ឋាន​របស់​និយោ​ជិត​ខ្លួន ហើយ​យើង​សូម​ថ្កោល​ទោស​ចំពោះ​ទង្វើ​របស់​ក្រុម​ហ៊ុន​នេះ។

ម្យ៉ាងទៀត យើងសូមរំលឹកសារជាថ្មីនូវ ការថ្កោល​ទោស ចំពោះ​ហិង្សា​ដ៏ឃោឃៅកើតឡើងកាលពីថ្ងៃ​ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៦ ដែល​បង្ក​ដោយ​សមាជិក​របស់​សមាគម​រួម​គ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (“ស.រ.អ.ក”) ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​ក្រុម​ហ៊ុន​ទេស​ចរណ៍​កាពីតូល ព្រម​ទាំង​ភាព​អសកម្មរបស់នគរបាលដែលមិនបាន​រារាំង​បញ្ឈប់​អំ​ពើ​ហិង្សា។ យើង​សូម​ទទូច​ឲ្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ មេត្តា​ចាត់​វិធាន​ការ​ដើម្បីធានាឱ្យអ្នកទាំងនោះទទួលខុសត្រូវចំពោះ​អំពើ​ហិង្សា​នេះ ដោយ​អនុលោម​តាម​ច្បាប់ និង​ធានា​ថា​រាល់​ការ​ចោទ​ប្រកាន់​ទៅ​លើ​ជន​រងគ្រោះដែលគ្មានកំហុស អ្នក​ដែល​ឈរ​មើល​ព្រឹត្តិ​ការណ៍ និង​មេ​ដឹក​នាំ​សហជីព​ឯករាជ្យ​ទាំងអស់​ត្រូវ​បាន​ទំ​លាក់​ចោល។

ក្រុមហ៊ុនទេសចរណ៍កាពីតូលបានបដិសេធដាច់ខាតក្នុងការអនុញ្ញាតឱ្យនិយោជិតរបស់ខ្លួន​បង្កើត​សហជីព បើ​ទោះ​ជា​ពួក​គេ​មាន​សិទ្ធិ​ស្រប​ច្បាប់​​ក្នុង​​ការ​​បង្កើត​​សហជីព​ក៏​ដោយ។ មក​ដល់​ថ្ងៃ​ទី០៨ ខែធ្នូ ឆ្នាំ២០១៥ ក្រុម​ហ៊ុន​ទេសចរណ៍​កាពីតូល​បាន​បណ្តេញ​អ្នក​បើកបរ​ចំនួន ៤៥ នាក់ បន្ទាប់​ពីអ្នក​ទាំង​នោះ​បាន​គាំ​ទ្រ និង​ព្យាយាម​បង្កើត​សហជីព​ដើម្បី​ទាមទារ​លក្​ខណ្ឌ​ការងារ​ល្អ​ប្រ​សើរ​។​ បើ​ទោះ​បីជា​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​បាន​ចេញ សេច​ក្តី​បញ្ជាកាល​ពីថ្ងៃ​ទី២៩ ខែកក្កដា ឆ្នាំ​២០១៥ ឲ្យ​ក្រុមហ៊ុន​អនុញ្ញាត​ឲ្យ​កម្មករ​ចូល​ធ្វីការ​វិញ និង​ដីការ​សម្រេច​រក្សា​ការពារ​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ចុះថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ​២០១៥ ឲ្យ​កម្មករ​ចូល​ធ្ធើការ​វិញ​ក្នុង​រយៈ​ពេល​៤៨​ម៉ោងក៏ដោយ ក៏ភាគី​ក្រុម​ហ៊ុន​មិន​អនុវត្ត​តាម​នីតិ​វិធី​ច្បាប់ ហើយ​បាន​បន្ត​យាយី​ដល់​អតីត​អ្នក​បើក​បរ​ទាំង​នោះ​ដែល​ព្យា​យាម​អនុវត្ត​សិទ្ធិការងារ និងសេរីភាពមូលដ្ឋានរបស់ខ្លួន។ ការបណ្តេញ​អតីត​អ្នក​បើក​ប​ររថ​យន្ត​ទាំង​នេះ និង​ការ​បង្ក្រាប​ទៅ​លើ​សកម្មជន​ផ្សេង​ទៀត​បាន​នាំឱ្យមានការតវ៉ា​ជា​បន្ត​បន្ទាប់​នឹង​ក្រុម​ហ៊ុន​ទេសចរណ៍​កាពីតូល។


មើល​វីដេអូ​នេះ
អ្នកបើកបររថយន្ត​ក្រុង​ដែល​តវ៉ា ត្រូវបាន​មនុស្ស​ស្លៀក​ពាក់​ស៊ីវិល​វាយដំ

ព្រឹត្តិការណ៍ហិង្សានាពេលថ្មីៗបានកើតឡើងនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៦ នៅ​ខាងក្រៅទីស្នាក់ការក្រុមហ៊ុន​ទេស​ចរណ៍​កាពីតូល​ក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ ក្នុង​អំឡុង​ពេល​ការ​តវ៉ា​ដោយ​សន្តិវិធី​របស់​អតីត​ក្រុម​អ្នក​បើកបរ​រថយន្ត​​ប្រ​មាណ​​​ចំនួន ៥០ នាក់​និង​អ្នក​គាំទ្រ​ពួកគេ។ អ្នក​បើកបរ​រ៉ឺម៉ក​ទេសចរណ៍​មួយ​ក្រុម​មាន​គ្នាប្រហែល​ចំនួន៥០ នាក់​​បាន​​វាយ​​នឹង​ដំបង របាដែក និងញញួរ និង​ស្នាប់​ដៃ​យ៉ាង​ដំណំ​ទៅលើ​អ្នកតវ៉ា​ដែល​បាន​ធ្វើឲ្យ​​មនុស្ស​​ចំនួន ១៤ នាក់រងរបួស។ ព្រឹត្តិការណ៍​ទាំង​មូល​ត្រូវបាន​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ថត​បាន​ជាវីដេអូ​ឃ្លីប។ បើទោះ​​ជាមាន​​អំពើ​ហិង្សា​​ឃោរ​ឃៅ​នេះ​ក្តី នគរ​បាល​​មិន​បាន​​អន្តរាគមន៍ និង​​​មាន​ការ​​លើក​ឡើងថា​​មាន​​នគរបាល​​មួយ​ចំនួន​​បាន​ចូលរួម​ក្នុង​​អំពើ​ហិង្សា​​នោះ​​ទៀត​​ផង។ អ្នក​​បង្ក​​អំពើ​​ហិង្សា​​ទាំង​​នោះ​​មិនត្រូវ​បាន​ចាប់​​ខ្លួន​ឡើយ ចំណែក​ឯ​ជនរង​គ្រោះចំនួន​ពីរ​នាក់​ត្រូវបាន​ចាប់​ខ្លួន​ក្នុង​​អំឡុង​​ពេល​តវ៉ា​​នោះ ហើយ​​ត្រូ​វបាន​ ចោទ​​ប្រកាន់​នៅ​ថ្ងៃ​ទី០៨ ខែ​កុម្ភៈ ឆ្នាំ២០១៦ ពីបទ​រារាំង​អាជ្ញាធរ​សាធារណៈ​​និង​​រារាំង​ចរាចរណ៍។ នៅ​ថ្ងៃ​ដដែល មេ​ដឹក​នាំ​​សហជីព​​លេចធ្លោ​​ចំនួន​បួន​នាក់ រួមមាន លោក អាត់ ធន់ ប្រធាន​​សហភាព​​ការងារកម្ពុជា លោកគង់ អាទិត្យ អគ្គលេខា​ធិការ​​សហភាព​​ការងារ​​កម្ពុជា​​លោក សុខ ឈុន​អឿង ប្រធាន​​សមាគម​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា និង​លោក អៀន គឹមហ៊ុន លេខាធិការ​​នៃសហព័ន្ធសហជីព​កម្មករ​វិស័យ​ដឹកជញ្ជូន​កម្ពុជា ក៏​ត្រូវ​បាន ​ចោទ​ប្រកាន់ ​ពីបទ​ល្មើស​​​​ចំនួន​​បី​​​ដូច​​គ្នា​​ផង​​ដែរ បើទោះបី​ជាពួកគាត់​​មិនមាន​វត្តមាន​នៅក្នុង​​​ព្រឹត្តិ​​ការណ៍​​កាល​ពី​ថ្ងៃទី០៦ កុម្ភៈ ឆ្នាំ២០១៦ នោះ​ក៏ដោយ ។

អំពើហិង្សានេះបានប្រព្រឹត្តដោយ​ផ្ទាល់ពី​សំណាក់​ក្រុម​អ្នក​បើកបរ​រ៉ឺម៉ក​ទេសចរណ៍​ដែលមាន​ទំនាក់ទំនង​ជាមួយ​ស.រ.អ.ក ដែល​​មាន​​​ប្រវត្តិ​តវ៉ា​ប្រឆាំង​នឹងក្រុម​អង្គការ​សង្គម​ស៊ីវិល​ឯករាជ្យ។ ស.រ.អ.ក មាន​ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​រាជ​រដ្ឋាភិបាល និង​​សាលា​រាជធានី​ភ្នំពេញ ដែល​បាន​ជួយ​ឲ្យ​ក្រុម​នេះចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ជាច្រើន​ក្នុងនោះ​​រួមមាន​ក្រុម​ហ៊ុន​ទេសចរណ៍​​កាពីតូល និង​​ផ្សា​រទំ​នើប​​អ៊ីអន​​ផង​ដែរ។ នាពេល​កន្លងមក ស.រ.អ.ក បាន​​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ ការិយា​ល័យ​សង្គមស៊ីវិល​ មួយ​ចំនួន​​ជា​ការ​​ឆ្លើយ​តប​​ទៅ​នឹង​ការ​គាំ​ទ្រ​​របស់​​​គេ​ដល់​​សកម្មជន​​ដី​ធ្លី​នៅ​​សហគមន៍​​បឹង​កក់ ដែល​​បាន​ជាប់​​ពន្ធ​នា​គារ គឺ​លោក​​ស្រី យ៉ោម បុប្ផា។ យើង​ជឿ​ជាក់​ថា សកម្មភាព​​ដែល​ធ្វើ​​ឡើង​ដោយ​ សមាជិក ស.រ.អ.ក កាល​ពី​ថ្ងៃ​ទី​០៦ ខែកុម្ភៈ ឆ្នាំ​២០១៦ មិន​បង្ហាញ​អំពី​​ឆន្ទៈ​ភាគ​​ច្រើន​​របស់​​សមាជិក ស.រ.អ.ក នោះ​ទេ ដូច្នេះ​​យើង​អំពាវ​នាវ​​ឲ្យ​សមា​ជិក ស.រ.អ.ក ថ្កោល​ទោស​​អំពើ​ហិង្សា​នេះ និង​​អោយ​​ថ្នាក់​ដឹក​នាំ​​របស់ ស.រ.អ.ក ទទួល​​ខុស​ត្រូវ​​ទៅ​លើ​ការ​​វាយ​ប្រហារ​នេះ។

ហេតុការ​ណ៍នា​ពេលថ្មីៗនេះបង្ហាញ​ពីការវិវត្ត​គួរ​ឲ្យ​ព្រួយ​បារម្ភ​មួយ​ចំនួនដូចជា ការ​បញ្ឈប់​​​បុគ្គលិក​​ដែល​​មាន​​​បំណង​អនុវត្ត​សិទ្ធិ​​ស្រប​​ច្បាប់​​របស់​ខ្លួន​​ក្នុង​ការ​​បង្កើត​​សហជីព ការ​ប្រើ​​ក្រុម​​មនុស្ស​​ដើម្បី​​ប្រព្រឹត្ត​​អំពើ​​ហិង្សា​​ដ៏​ឃោរឃៅ​​ជួស​មុខ​ឲ្យ​ក្រុម​ហ៊ុន ការ​បណ្ដែត​​​​បណ្ដោយ​​របស់​​អាជ្ញាធរ​​ចំពោះ​​អំពើ​ហិង្សា​​ដោយ​​បរាជ័យ​​ក្នុង​ការ​​ធ្វើ​អន្តរាគមន៍ និង​​ការ​មិន​គោរព​​តាម​​​​សេចក្តី​​សម្រេច​​​​របស់​​​ក្រុម​​​ប្រឹក្សា​​​អាជ្ញា​កណ្ដាល។ ការយាយី​តាម​ប្រព័ន្ធ​តុលាការ​មកលើ​ថ្នាក់​ដឹកនាំ​សហជីព​ទាំង៤ នាក់​គឺ​​បង្ហាញ​​ពី​ការ​​បង្ក្រាប​​ជា​​ប្រព័ន្ធ​​​របស់​រាជ​រដ្ឋាភិបាល​​ទៅ​លើ​​ចល​នា​​សហ​ជីព​​ទាំង​មូល​​ផង​ដែរ។ ប្រការ​នេះ​កំពុង​​តែ​ធ្វើ​ឲ្យ​​មាន​​ការ​ព្រួយ​​បាម្ភ​​យ៉ាង​​ខ្លាំង ជា​ពិសេស​​​​ទាក់​​ទង​​​នឹងមាត្រា ២៩ នៃ​សេច​ក្តី​​ស្នើច្បាប់​​ស្តី​ពី​​សហ​ជីព​ដែល​ផ្ដល់​​សិទ្ធ​ឲ្យ​​ធ្វើ​ការ​​រំលាយ​​សហជីព​​មួយ​បាន​​ចំពោះ “ការ​ប្រ​ព្រឹត្ត​​​មិន​​ត្រឹម​ត្រូវ”​ របស់​​​ថ្នាក់​​ដឹក​នាំ​​ណា​ម្នាក់។

យើងសូមទាមទារឱ្យក្រុមហ៊ុន​ទេសចរណ៍​កាពីតូល​ទទួលខុស​ត្រូវ​តាមផ្លូវ​ច្បាប់​ចំពោះ​ការរំលោភបំពាន​​សិទ្ធិ​​ការ​ងារ និង​​​សេរី​ភាព​​មូលដ្ឋាន​​របស់​​និយោជិត​​ខ្លួន។ យើងក៏​សូមស្នើឲ្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់វិធាន​​ការ​​ដើម្បី​​ធានា​ថា ក្រុមហ៊ុន​​ទេសចរណ៍​​កាពីតូល​​មិន​ទទួល​​បាន​និទណ្ឌភាព​​ចំពោះ​​ទង្វើរបស់​ខ្លួន និង​ធានា​ថា​​សិទ្ធិរ​បស់​​ជន​រងគ្រោះ​ត្រូវ​​បាន​​គោរពត្រឹមត្រូវ​​ស្រប​តាម​​វិធាន​​​នីតិ​រដ្ឋ។ ប្រសិនបើ​មិនទទួល​បានតាម​លក្ខខណ្ឌ​ទាមទារ​ខាង​ក្រោម​​នេះ​ទេ យើង​​នៅ​តែ​​អំពាវនាវ​ឲ្យ​សាធារណ​ជន​​ចូល​រួម​​ធ្វើ​ពហិការ​​ប្រើប្រាស់​​សេវា​​ក្រុមហ៊ុន​​ទេសចរណ៍​កាពីតូល៖

 ទម្លាក់ចោលបទចោទ​ប្រឆាំងនឹង​អ្នកតវ៉ា និង​​ថ្នាក់​ដឹកនាំ​សហជីព​​ទាំងប្រាំមួយ​នាក់ជាបន្ទាន់
 ចោទប្រកាន់ដល់ជនដែលប្រព្រឹត្តអំពើហិង្សាមកលើអ្នកតវ៉ា
 ទទួលយកអតីតអ្នកបើកបរទាំង ៤៥ នាក់​ដែល​ត្រូវបាន​បញ្ឈប់​ឱ្យចូល​បម្រើ​ការងារ​នៅក្រុមហ៊ុន​កាពី​តូល​វិញ និង​​គិត​ប្រាក់​​រំលឹក​គិត​ចាប់ពី​ថ្ងៃ​បញ្ឈប់​រហូត​ដល់​ថ្ងៃចូល​ធ្វើការ​វិញ។

ជាងនេះទៅទៀត យើងសូមអំពាវនាវដល់សាធារណជនចូលរួមពហិការដើម្បីគាំទ្របុគ្គ​លិក​ទាំង ៤៥ ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ក្រុម​ហ៊ុន​កាពីតូល ដែល​ជា​ជន​រងគ្រោះ​នៃ​អំពើ​ឃោរ​ឃៅ​កាល​ពី​ថ្ងៃទី០៦ ខែ​កុម្ភៈនិង​ចល​នា​សហជីព​ទាំង​មូល។

ក្រុមសង្គមស៊ីវិលដែលគាំទ្រសេចក្តីថ្លែងការណ៍នេះ រួមមាន ៖
ល.រ នាមអង្គការសង្គមស៊ីវិល នាមអ្នកចូលរួម លេខទំនាក់ទំនង
១ សម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា​(ANSA Cambodia) លោក សន ជ័យ 012 445 642
២ ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT) កញ្ញា ស្រី សុធាវី 017 990 371
៣ មជ្ឈមណ្ឌលអាមេរិចកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ (មជ្ឈមណ្ឌលសាមគ្គីភាព)វីលៀម ខនខ្លីន 077 222 020
៤ សហគមន៍បូឌីញ អ្នកស្រី ឌី សុផាន់ណាម៉ារ៉ានី 012 216 805
៥ សហគមន៍ដីធ្លីបឹងកក់(ភ្នំពេញ) អ្នកស្រី ទេព វន្នី 012 604 648
៦ សហគមន៍បឹងត្របែក លោក ឃុត ប៊ុនថាន 012 214 237
៧ សហគមន៍បុរីកីឡា អ្នកស្រី ឆាយ គឹមហ៊ន 017 522 303
៨ អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ (BCV) លោកស្រី ព្រី ផល្លីភួង 012 307 027
៩ សមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា អ្នកស្រី កេន ឆេងឡាង 012 366 859
១០ សហព័ន្ធសហជីពកម្មករវិស័យដឹកជញ្ជូនកម្ពុជា (CTWF) លោក អៀន គឹមហ៊ុន 010 379 253
១១ សម្ព័ន្ធសហជីពកម្ពុជា (CATU) លោកស្រី យ៉ាង សោភណ្ឌ 089 336 601 និង 016 930 706
១២ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អ្នកស្រី ឆាយ ឈុនលី ០១៧ ៥២៨ ០២១
១៣ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លោក ប៉ា ងួនទៀង 012 598 066
១៤ បណ្តាញកម្មករធ្វើការងារតាមផ្ទះកម្ពុជា អ្នកស្រី យឹម សុធី 078 711 494
១៥ សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្ម កម្ពុជា លោក កង រីណា 012 247 272
១៦ គណៈកម្មាធិការប្រព្រឹត្តិកម្ម នៃ អង្គការ~សមាគមការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)លោក សួន ប៊ុនស័ក្តិ 092 344 357
១៧ សមាគមអាដហុក ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC) លោក ធន់ សារ៉ាយ 016 440 044
១៨ សមាគមមន្រ្តីរាជការឯករាជ្យកម្ពុជា (CICA) លោក ឃុន រ៉ាន់ 016 909 384
១៩ សមាគមកម្មករសេដ្ឋកិច្ចក្រៅប្រពន្ឋ័កម្ពុជា (CIWA) លោក សុខ ឈុនអឿង 093 716 653 012 716 653
២០ សហភាពការងារកម្ពុជា (CLC) លោក អាត់ ធន់ 012 998 906
២១ សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO) អ្នកនាង ណាលី ពីឡូក 012 803 650
២២ បណ្ដាញយុវជនកម្ពុជា (CYN) លោក ទឹម ម៉ាឡៃ 017 990 689
២៣ សង់ត្រាល់ (CENTRAL) លោក មឿន តុលា 093 556 643
២៤ សម្ព័ន្ធដើម្បីសុចរិតភាព និង គណនេយ្យភាពសង្គម (CISA) លោក ហ៊ីម យន់ 012 947 022
២៥ សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) លោក ថេង សាវឿន 015 225 088
២៦ គណៈកម្មាធិការ ដើម្បីការបោះឆ្នោត ដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL) លោក គល់ បញ្ញា 012 942 017
២៧ មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC) លោក ញឹក សារិន 012 800 561
២៨ DAN Church Aid (DCA)
២៩ Diakonia អ្នកស្រី ណេវ៉ា ធួន 012 465 117
៣០ សហគមន៍បណ្តាញអតីតស្រ្តីបឹងកក់ អ្នកស្រី អ៊ីម ស្រីទូច 070 306 607
៣១ អង្គការយេនឌ័រ និងអភិវឌ្ឍន៍នៅកម្ពុជា (GADC) លោកស្រី រស់ សុភាព 012 627 857
៣២ ក្រុមការងារពិសេសសិទ្ធិលំនៅឋាន (HRTF) លោក សៀ ភារម្យ 012 852 325
៣៣ សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក វន់ ពៅ 012 534 796
៣៤ យុវជនជនជាតិដើមភាគតិច ឃុំប្រមេ ស្រុកត្បែងមានជ័យខេត្តព្រះវិហារ លោក លូត សាង 097 456 6466
៣៥ សមាគម ឥន្ទ្រទេវី (IDA) លោកស្រី ឌី រដ្ឋា 012 897 161
៣៦ សមាគមយុវជនខ្មែរ (KYA) លោកស្រី សិទ្ធ ហុងអៀង 017 788 955
៣៧ សហគមន៍ដីធ្លីភូមិ ១ ក្រុងព្រះសីហនុ អ្នកស្រី ហង្ស ចិន្តា 012 680 435
៣៨ សហគមន៍ដីធ្លី ភូមិព្រែកជីក ឃុំជី២ក្រោម ខេត្តកោះកុង អ្នកស្រី ផាវ ញ៉ឹង 093 456 704
៣៩ សហគមន៍ដីធ្លីឡពាង ខេត្តកំពង់ឆ្នាំង អ្នកស្រី អ៊ំ សុភី 078 705 936
៤០ អង្គការមាតាធម្មជាតិ (MN លោក អាឡិចហ្សង់ដ្រូ ហ្គុនហ្សាឡេហ្ស ដាវីដសុន
៤១ មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP-Center) លោក យ៉ង់ គឹមអេង 016 828 211
៤២ អង្គការពន្លកខ្មែរ (Ponlok Khmer លោក អាង ជាតិឡោម 012 517943
៤៣ សហគមន៍ផ្លូវរថភ្លើងទួលសង្កែ A លោក ស៊ីម វីរៈ 069 907 983
៤៤ សមាគមធាងត្នោត (STT) លោក អ៊ី សារុំ 012 836 533
៤៥ សហគមន៍ SOS ព្រលានយន្តហោះអន្តរជាតិភ្នំពេញ អ្នកស្រី ច្រាយ នីម 016 536 900
៤៦ ស្តារកម្ពុជា (SK) អ្នកស្រី ជេត ចរិយា 012 802 460
៤៧ អង្គការស្ត្រីខ្មែរ (SKO លោកស្រី អរុណ រស្មី 012 236 653
៤៨ សហព័ន្ធសហជីពកម្មករសំណង់និងព្រៃឈើកម្ពុជា (BWTUC) លោក សុខ គីន 012 736 270
៤៩ សហព័ន្ធបុគ្គលិកទេសចរកម្ពុជា (CTSWF លោក ម៉ម រិទ្ធី 012 411 755
៥០ អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) លោក ជាង សុខា 011 928 418

សេចក្តីថ្លែងការណ៍នេះគាំទ្រដោយ៖
១. Affiliated Network for Social Accountability Cambodia (ANSA Cambodia)
២. Alliance for Conflict Transformation (ACT)
៣. American Center for International Labor Solidarity (Solidarity Center)
៤. Bodinh Community
៥. Boeung Kak Community
៦. Boeung Trabek Community
៧. Borei Keila Community
៨. Building Community Voice (BCV)
៩. Cambodia Development People Life Association
១០. Cambodia Transportation Workers Federation (CTWF)
១១. Cambodian Alliance Trade Unions (CATU)
១២. Cambodian Center for Human Rights (CCHR)
១៣. Cambodian Center for Independent Media (CCIM)
១៤. Cambodian Domestic Workers Network (CDWN)
១៥. Cambodian Food and Service Workers' Federation (CFSWF)
១៦. Cambodian Human Rights Action Committee (CHRAC)
១៧. Cambodian Human Rights and Development Association (ADHOC)
១៨. Cambodian Independent Civil-Servants Association (CICA)
១៩. Cambodian Informal Economic Workers Association
២០. Cambodian Labour Confederation (CLC)
២១. Cambodian League for the Promotion & Defense of Human Rights (LICADHO)
២២. Cambodian Youth Network (CYN)
២៣. Center for Alliance of Labor and Human Rights (CENTRAL)
២៤. Coalition for Integrity & Social Accountability​ (CISA)
២៥. Coalition of Cambodian farmer Community (CCFC)
២៦. Committee for Free and Fair Election in Cambodia (COMFREL)
២៧. Community Legal Education Center (CLEC)
២៨. DanChurch Aid (DCA)
២៩. Diakonia
៣០. Former Boeung Kak Women Network Community
៣១. Gender and Development for Cambodia (GADC)
៣២. Housing Rights Task Force (HRTF)
៣៣. Independent Democratic Association of Informal Economic (IDEA)
៣៤. Indigenous Youth at Brome Commune, Preah Vihear Province
៣៥. Indradevi Association (IDA)
៣៦. Khmer Youth Association (KYA)
៣៧. Land Community, I Village Preah Sihanouk Province
៣៨. Land Community, Prek Chik Village, Koh Kong Province
៣៩. Lor Peang community, Kampong Chhnang Province
៤០. Mother Nature
៤១. People Center for Development and Peace (PDP-Center)
៤២. Ponlok Khmer
៤៣. Railway Station, Toul Sangkae A community
៤៤. Samakum Teang Tnaut (STT)
៤៥. SOS International AirPort Community
៤៦. Star Kampuchea (SK)
៤៧. Strey Khmer Organization (SKO)
៤៨. The Building and Wood Workers Trade Union (BWTUC)
៤៩. The Cambodian Tourism and Service Workers Federation (CTSWF)
៥០. Youth Resource Development Program (YRDP)

PDF៖ ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស - ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ
MP3៖ ស្តាប់សំឡេងជាភាសាខ្មែរ

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា