អត្ថបទខ្លីៗ

អតីត​អ្នកសារព័ត៌មាន​វិទ្យុអាស៊ីសេរី​ត្រូវបាន​នាំខ្លួន​មកសាកសួរ​លើបទចោទ​ផ្សេងទៀត

ចេញផ្សាយ ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ២០១៨
F T M
លោក យាង សុធារិន និង​លោក អ៊ួន ឈិន នៅតុលាការ​កំពូល កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨។

នាព្រឹកនេះ​ អតីត​អ្នកសារព័ត៌មាន​វិទ្យុអាស៊ីសេរី​ លោក យាង​ សុធារិន​ និងលោក​ អ៊ួន ឈិន​ ត្រូវបាន​នាំខ្លួន​មកសាកសួរ​នៅសាលាដំបូង​រាជធានីភ្នំពេញ​ លើបទចោទ​ផ្សេងទៀត​ ដោយយោង​តាមច្បាប់​ស្ដីពីការ​បង្ក្រាបអំពើ​ជួញដូរ​មនុស្ស​ និងអំពើ​ធ្វើអាជីវកម្ម​ផ្លូវភេទ។

អ្នកទាំងពីរ​ ធ្លាប់បាន​បម្រើ​ការងារ​ឲ្យវិទ្យុ​អាស៊ីសេរី​ រហូតដល់​ស្ថាប័ននេះ​ សម្រេចចិត្ត​បិទ​ការិយាល័យ​នៅរាជធានី​ភ្នំពេញ​ កាលពីខែ​កញ្ញា​ ឆ្នាំ២០១៧​ ដោយអាស៊ីសេរី​​អះអាងថា​បានរងការ​គាបសង្កត់​ពីអាជ្ញាធររដ្ឋ​ ហើយ​ត្រូវបង្ខំចិត្ត​បិទ​ការផ្សាយ​របស់ខ្លួន​តាមវិទ្យុនានា​ អំឡុងពេល​មានការ​បង្រ្កាប​ជាបន្តបន្ទាប់​មកលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែលមាន​លក្ខណៈ​រិះគន់។​

អ្នកទាំងពីរ​ ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​ និងឃុំខ្លួន ​កាលពី​ថ្ងៃទី១៤​ ខែវិច្ឆិកា ​ឆ្នាំ២០១៧។​ រយៈពេល​​៤ថ្ងៃក្រោយមក​ អ្នកទាំងពីរ​ត្រូវបាន​ចោទប្រកាន់​ និង​បញ្ជូនទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​រង់ចាំ​សវនាការ​ នៅក្នុង​មណ្ឌលអប់រំ​កែប្រែទី១​ (ម.១) ដែល​មានសភាព​ចង្អៀតខ្លាំង។ បន្ទាប់​មកទៀត​ ​អ្នកទាំងពីរ​ក៏ត្រូវបាន​ចោទប្រកាន់ពី​ អំពើជួញដូរ​មនុស្ស​ផងដែរ​ ដែលជា​បទចោទ​ក្នុងករណី​ផ្សេងមួយទៀត ​ទោះបីជា​មិន​ទាន់​មានការ​បង្ហាញ​ភ័ស្ដុតាង​ជាសាធារណៈ​ដើម្បី​គាំទ្រ​បទចោទ​ទាំងនោះ ​ក៏ដោយ។​

កាលពី​ថ្ងៃទី១៨​ ខែឧសភា​ លោកចៅក្រម​ស៊ើបសួរ​ ពេជ្រ វិជ្ជាធម៌​ បាន​សម្រេច​បន្ត​ឃុំខ្លួន​អ្នកទាំងពីរ​រយៈពេល​៦ខែទៀត។

អ្នកទាំងពីរ​ ត្រូវបាន​ចោទប្រកាន់​ដោយ​យោង​តាមមាត្រា​ ៤៤៥​ នៃក្រម​ព្រហ្មទណ្ឌ​ ពាក់ព័ន្ធ​នឹងការ​ផ្តល់ព័ត៌មាន​ដល់រដ្ឋ​ ឬភ្នាក់ងារ​បរទេស ​ដែលអាច ​“អន្តរាយ​ដល់ការ​ការពារជាតិ” ព្រមទាំង​មាត្រា៣៨​និង​មាត្រា៣៩​ នៃច្បាប់​ស្ដីពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ និង​អំពើ​ធ្វើអាជីវកម្ម​ផ្លូវភេទ។​ ប្រសិនបើ​ត្រូវបាន​ផ្ដន្ទាទោស​ អ្នកទាំងពីរ​អាច​ប្រឈមនឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​ ១៦ឆ្នាំ៕

ទំព័រសំខាន់ៗ

អ្នក​ទោស​មនសិការ

សូម​ចូលមើល​សកម្មជន​នយោបាយ បរិស្ថាន សង្គម ដីធ្លី ឬស​កម្មជន​ការងារ ក៏ដូចជា​អ្នកសារព័ត៌មាន និង​អ្នកដទៃទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ។

ការឃ្លាំមើល​ការ​អនុវត្ត​របស់​តុលាការ

តាមដានករណីសំខាន់ៗ ដែលកើតមាន ឡើងនៅក្នុងប្រទេស និងករណីដែលលីកាដូ បានការពារក្ដីឬឃ្លាំមើល។

សិទ្ធិ​ទទួលបាន​ការអនុគ្រោះ

ការ​ដាក់​ពាក្យ​បណ្ដឹង​ពី​ផល​ប៉ះពាល់​នៃ​បំណុល​ខ្នាត​តូច

ដីសម្បទាន​ក្នុងប្រទេស

ស្វែងរក​ប្រភព​សញ្ជាតិ​ក្រុមហ៊ុន និង​ដំណាំ​ពីដីសម្បទាន​នៅក្នុង​ប្រទេសកម្ពុជា