អំពើហិង្សាវ៉េង ស្រេង
អត្ថបទខ្លីៗ | ការបាញ់ប្រហារនៅមហាវិថីវេងស្រេង កន្លងទៅ១០ឆ្នាំដោយគ្មានយុត្តិធម៌
ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤
នារសៀលនេះ មនុស្សប្រមាណ១០០នាក់ បានប្រមូលផ្តុំគ្នានៅការិយាល័យផ្ទះសាមគ្គី ក្នុងរាជធានីភ្នំពេញ ដើម្បីរំលឹកខួប១០ឆ្នាំ នៃអំពើហិង្សាដ៏ព្រៃផ្សៃ ដែលបានកើតឡើង នៅលើមហាវិថីវេងស្រេង ក្នុងរាជធានីភ្នំពេញ នៅពេលដែលកងកម្លាំងចម្រុះរបស់រាជរដ្ឋាភិបាល បានបើកការបាញ់ប្រហារទៅលើកម្មករ-កម្មការិនីដែលកំពុងធ្វើកូដកម្ម ដោយបានបណ្ដាលឱ្យស្លាប់មនុស្សយ៉ាងតិច៤នាក់ និងរងរបួស ៣៨នាក់ផ្សេងទៀត ។ លើសពីនេះ កុមារ ខឹម សុផាត ដែលជាអនីតិជននាពេលនោះ ក៏បានត្រូវគ្រាប់កាំភ្លើង និងបន្តបាត់ខ្លួនមកដល់បច្ចុប្បន្ននេះ ។
ការប្រារព្ធពិធីចងចាំនេះ ត្រូវបានចូលរួមដោយសហជីព សមាគម ក៏ដូចជាថ្នាក់ដឹកនាំ និងសមាជិកអង្គការមិនមែនរដ្ឋាភិបាល ដោយបានចាប់ផ្ដើមដោយការសូត្រមន្តដោយព្រះសង្ឃ ។ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលត្រូវបានវាយដំ និងចាប់ខ្លួន ក្នុងឆ្នាំ២០១៤ អំឡុងពេលដែល ឃ្លាំមើលកូដកម្មមួយ នៅខាងមុខរោងចក្រ យ៉ាក ជីង មុនពេលបាញ់ប្រហារមួយថ្ងៃ បានថ្លែងនៅក្នុងការប្រារព្ធពិធីនេះផងដែរ ។
លោក វន់ ពៅ បានមានប្រសាសន៍ថា “ថ្ងៃទី០២ មករា គឺថ្ងៃសោកនាដកម្ម ។ មុនពេលចាប់ខ្លួន គេមិនបានប្រាប់យើងពីបទចោទទេ ហើយយើងក៏មិនបានជួបមេធាវីដែរ ។ យើងគ្រាន់តែតវ៉ាឱ្យមានការដំឡើងប្រាក់ខែសម្រាប់កម្មករប៉ុណ្ណោះ” ។
អត្ថបទខ្លីៗ | សាលាឧទ្ធរណ៍ភ្នំពេញតម្កល់សេចក្តីសម្រេចសាលាដំបូងករណីហិង្សានៅផ្លូវវេងស្រេង
ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣
នាថ្ងៃនេះសាលាឧទ្ធរណ៍ភ្នំពេញ បានប្រកាសសាលដីកាដោយសម្រេចតម្កល់បទចោទប្រកាន់ទៅលើអ្នកទាំងបួននាក់ ក្នុងចំណោមមនុស្សទាំង ដប់នាក់ ដែលត្រូវបានចាប់ខ្លួន នៅមុខរោងចក្រ យាក់ជីង កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ មួយថ្ងៃមុនពេលដែលកើតមាននូវអំពើហិង្សានៅលើផ្លូវវេងស្រេង ។ ការធ្វើបាតុកម្ម ត្រូវបានអាជ្ញាធរបង្ក្រាបយ៉ាងហិង្សា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ នៅពេលដែលកងកម្លាំងចម្រុះ បានបើកការបាញ់ប្រហារទៅលើក្រុមកម្មករដែលកំពុងតវ៉ា ។
កម្មករចំនួន ១០នាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោស កាលពីឆ្នាំ២០១៤ ពីបទហិង្សាដោយចេតនាដោយមានស្ថានទម្ងន់ទោស ដោយយោងតាមមាត្រា ២៨ និង ២១៨ នៃក្រមព្រហ្មទណ្ឌ ។ ក្នុងចំណោមមនុស្សទាំង ១០នាក់ មានតែបួននាក់ប៉ុណ្ណោះ គឺលោក ចាន់ ពុទ្ធិស័ក្ត សកម្មជនដីធ្លីតំបន់បឹងកក់ លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធកសិករកម្ពុជា (CCFC) លោក សុគន្ធ សម្បត្តិពិសិដ្ឋ អតីតសមាជិកមជ្ឈមណ្ឌលសម្រាប់សិទិ្ធការងារកម្ពុជា និងលោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ដែលបានប្តឹងឧទ្ធរណ៍ចំពោះការសម្រេចរបស់សាលាដំបូង ។
វីដេអូ | ████████ ██████ ██ ███████ ████ █████ ██ ████ ████ █████ ████████ ███ █████████████
ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣
កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានជម្រាបមកនាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ អំឡុងពេលសាកសួរថា ប្រសិនបើអង្គការ លីកាដូ មិនយល់ព្រមលុបវីដេអូចម្រៀងដែលមានចំណងជើងថា “ឈាមបាតុករ” ពីបណ្តាញសង្គម និងគេហទំព័ររបស់អង្គការនោះទេ នោះអាជ្ញាធរនឹងមានវិធានការផ្លូវច្បាប់បន្ត ។
ដើម្បីជៀសវាងពីការទទួលរងនូវវិធានការផ្លូវច្បាប់បន្ត អង្គការ លីកាដូ សម្រេចចិត្តលុបវីដេអូចម្រៀងចេញពីបណ្តាញសង្គមរបស់អង្គការកាលពីយប់មិញ និងចេញពីគេហទំព័រនៅព្រឹកនេះ ។
សេចក្តីថ្លែងការណ៍ | ការចងចាំនៅវេងស្រេង៖ ៨ឆ្នាំក្នុងភាពស្ងប់ស្ងាត់ ប៉ុន្តែគ្មានយុត្តិធម៌
ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២
យើងខ្ញុំ ជាក្រុមសង្គមស៊ីវិលដែលមានរាយនាមដូចខាងក្រោម ចូលរួមជាសាមគ្គីភាពជាមួយក្រុមគ្រួសាររបស់ជនរងគ្រោះដែលត្រូវបានបាញ់សម្លាប់ រងរបួស និងបាត់ខ្លួន នៅថ្ងៃនេះកាលពី៨ឆ្នាំមុន ក្នុងពេលដែលកងកម្លាំងសមត្ថកិច្ចបានវាយប្រហារដោយគ្រាប់កាំភ្លើង បាញ់ទៅលើកម្មករនយោជិតដែលកំពុងធ្វើកូដកម្មនៅលើមហាវិថីវេងស្រេង ក្នុងរាជធានីភ្នំពេញ ។ យើងខ្ញុំ បន្តស្នើសុំឱ្យមានការទទួលខុសត្រូវចំពោះការបាញ់ប្រហារនេះ ក៏ដូចជាការបាត់ខ្លួនក្មេងប្រុសអាយុ ១៥ឆ្នាំម្នាក់ឈ្មោះ ខឹម សុផាត ដែលនៅបន្តបាត់ខ្លួនមកទល់សព្វថ្ងៃនេះ ។
កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤ កងកម្លាំងសមត្ថកិច្ចចម្រុះរបស់រាជរដ្ឋាភិបាលបានបាញ់ប្រហារ និងសម្លាប់មនុស្សយ៉ាងតិច៤នាក់ ព្រមទាំងរងរបួសយ៉ាងតិច ៣៨នាក់ អំឡុងពេលបង្រ្កាបទៅលើការធ្វើកូដកម្មដោយសន្តិវិធីនៅលើមហាវិថីវេងស្រេង ។ កូដកម្មរបស់កម្មករ-កម្មការិនីកាត់ដេរ ដែលអំពាវនាវឱ្យមានប្រាក់ឈ្នួលអប្បរមាសមរម្យ ត្រូវបានរងការបង្រ្កាបយ៉ាងឃោរឃៅ និងមិនសមស្រប ។ ការស៊ើបអង្កេតក្រោយមកទៅលើការបាញ់ប្រហារនេះ គឺត្រូវបានរាយការណ៍ថា ធ្វើឡើងត្រឹមរយៈពេល៣សប្ដាហ៍ប៉ុណ្ណោះ ហើយពុំមាននរណាម្នាក់ត្រូវបានយកមកផ្ដន្ទាទោសចំពោះការស្លាប់របស់ លោក គឹម ផាលាប លោក សាម រ៉ាវី លោក យាន រឹទ្ធី និងលោកផេង កុសល នោះទេ ។ ផ្ទុយទៅវិញ កម្មករនយោជិត និងអ្នកការពារសិទ្ធិមនុស្សចំនួន ២៣នាក់ ត្រូវបានចាប់ខ្លួន និងក្រោយមកត្រូវបានផ្ដន្ទាទោសនៅក្នុងសវនាការមួយជុំវិញការចោទប្រកាន់ពី បទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិដោយចេតនាមានស្ថានទម្ងន់ទោស បទរារាំងចរាចរណ៍សាធារណៈ និងបទប្រមាថ ពាក់ព័ន្ធនឹងការតវ៉ានេះ ។
អត្ថបទខ្លីៗ | ៧ឆ្នាំកន្លងផុតទៅ គ្រួសារជនរងគ្រោះនៅតែទាមទាររកយុត្តិធម៌លើករណីបាញ់ប្រហារនៅផ្លូវវេងស្រេង
ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១
នាព្រឹកនេះ សមាជិកសហជីព សកម្មជនដីធ្លី និងសមាជិកសង្គមស៊ីវិលប្រមាណជា ៨០នាក់ បានជួបជុំគ្នានៅការិយាល័យផ្ទះសាមគ្គី នៅក្នុងរាជធានីភ្នំពេញ ដើម្បីប្រារព្ធពិធីរំលឹកខួប៧ឆ្នាំនៃការបាញ់ប្រហារនៅលើមហាវិថីវេងស្រេង ដែលកងកម្លាំងសមត្ថកិច្ចបានវាយប្រហារដោយគ្រាប់កាំភ្លើងបាញ់ទៅលើកម្មករ-កម្មការិនីដែលកំពុងធ្វើកូដកម្ម ដោយបានធ្វើឱ្យមនុស្សយ៉ាងតិច៤នាក់ស្លាប់ ម្នាក់បាត់ខ្លួន និងរងរបួសរាប់សិបនាក់ផ្សេងទៀត ។
ពិធីបែបព្រះពុទ្ធសាសនា និងរំលឹកការចងចាំ ត្រូវបានធ្វើឡើង ដើម្បីចងចាំការបាញ់ប្រហារនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤ ខណៈសមាជិកគ្រួសាររបស់ជនរងគ្រោះដែលបានស្លាប់និងបាត់ខ្លួន នៅតែបន្តការអំពាវនាវឱ្យស្វែងរកយុត្តិធម៌សម្រាប់មនុស្សជាទីស្រឡាញ់របស់ពួកគាត់ ។
កម្មករ៤នាក់ ដែលត្រូវបានបាញ់សម្លាប់មានឈ្មោះ លោក គឹម ផាលាប លោក សាម រ៉ាវី លោក យាន រឹទ្ធី និងលោកផេង កុសល ។ កម្មករម្នាក់ទៀតឈ្មោះ លោក ខឹម សុផាត ត្រូវបានបាត់ខ្លួនតាំងពីពេលបាញ់ប្រហារនោះមក និងត្រូវបានឃើញចុងក្រោយនៅកន្លែងឃុំឃាំងរបស់កងកម្លាំងសមត្ថកិច្ច ដោយមានរងរបួសគ្រាប់កាំភ្លើងចំផ្នែកពោះ ។
អត្ថបទ | គ្រួសារជនរងគ្រោះ និងសកម្មជនសិទ្ធិមនុស្ស ប្រារព្ធខួបលើកទី៦នៃអំពើហិង្សានៅផ្លូវវេងស្រេង
ថ្ងៃទី៣ ខែមករា ឆ្នាំ២០២០
នាព្រឹកនេះ មនុស្សប្រមាណជា៧០នាក់ រួមមានសកម្មជនដីធ្លី កម្មករ និងសកម្មជនសិទ្ធិមនុស្ស បានជួបជុំគ្នានៅរាជធានីភ្នំពេញ ដើម្បីប្រារព្ធខួបលើកទី៦នៃវាយប្រហារពីសំណាក់កងកម្លាំងប្រដាប់អាវុធទៅលើហ្វូងកម្មករដែលកំពុងធ្វើកូដកម្មនៅលើមហាវិថីវេងស្រេងក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ ដែលបណ្ដាលឱ្យមានមនុស្ស៤នាក់ស្លាប់បាត់បង់ជីវិត ម្នាក់បាត់ខ្លួន និងរាប់សិបនាក់ផ្សេងទៀតរងរបួស។
អ្នកចូលរួមបានរៀបចំពិធីតាមបែបព្រះពុទ្ធសាសនា និងជាការរំលឹកដល់ការស្លាប់របស់ជនរងគ្រោះ នៅមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) ដោយមានការចូលរួមពីគ្រួសារជនរងគ្រោះដែលត្រូវបានបាញ់សម្លាប់ និងបាត់ខ្លួនផងដែរ។
អត្ថបទ | សង្គមស៊ីវិលប្រារព្ធពិធីរំលឹកខួប៥ឆ្នាំនៃការបាញ់ប្រហារនៅផ្លូវវេងស្រេង
ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩
នារសៀលនេះ សហជីព កម្មករ និងសកម្មជនសិទ្ធិមនុស្ស ប្រមាណជា ១០០នាក់ បានជួបជុំគ្នា ដើម្បីប្រារព្ធពិធីរំលឹកខួប៥ឆ្នាំដែលកងកម្លាំងប្រដាប់អាវុធបានបើកការបាញ់ប្រហារទៅលើកម្មករដែលកំពុងធ្វើកូដកម្មនៅលើផ្លូវវេងស្រេងក្នុងរាជធានីភ្នំពេញ ដែលបណ្ដាលឱ្យមានអ្នកស្លាប់ចំនួន៤នាក់ ម្នាក់បាត់ខ្លួន និងរងរបួសរាប់សិបនាក់ផ្សេងទៀត។
ការរំលឹកខួបនៅថ្ងៃនេះ ត្រូវបានរៀបចំឡើងនៅសម្ព័ន្ធសមាគមនិងសហជីព “ផ្ទះសាមគ្គី” ដែលចូលរួមដោយកម្មកររោងចក្រកាត់ដេរ សហជីព និងក្រុមគ្រួសារជនរងគ្រោះ។ អ្នកទាំងនោះបានចូលរួមក្នុងពិធីសូត្រមន្តតាមបែបសាសនា និងការពិភាក្សាពីការតវ៉ាអំពីប្រាក់ឈ្នួលអប្បបរមា ក៏ដូចជាហេតុនៃអំពើហិង្សា។
ជនរងគ្រោះនៃអំពើហិង្សាបានស្នើសុំឱ្យមានការចាត់វិធានការនិងទំនួលខុសត្រូវចំពោះអ្នកបាត់បង់ជីវីត និងទម្លាក់ចោលបទចោទប្រឆាំងនឹងកម្មករនិងមេដឹកនាំសហជីពពាក់ព័ន្ធនឹងការតវ៉ានេះ។
អត្ថបទខ្លីៗ | សាលក្រមសំណុំរឿងវេងស្រេង ត្រូវបានសវនាការឧទ្ធរណ៍សម្រេចតំកល់ទុក
ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៦
នៅព្រឹកនេះ សាលាឧទ្ធរណ៍ បានដំកល់សាលក្រមលើសំណុំរឿងរបស់កម្មករទាំង ១៣ នាក់ ដែលត្រូវបានចោទប្រកាន់ពីបទហិង្សាដោយចេតនាដែលមានស្ថានទម្ងន់ទោស បំផ្លិចបំផ្លាញទ្រព្យសម្បត្តិដោយចេតនាដោយមានស្ថានទម្ងន់ទោស រារាំងចរាចរណ៍សាធារណៈ និងបទប្រមាថ។ បទចោទប្រកាន់ពាក់ព័ន្ធនឹងការប៉ះទង្គិចយ៉ាងអាក្រក់រវាងកម្មករដែលបានធ្វើកូដកម្ម ជាមួយនិងកងចម្រុះជានគរបាលនិងយោធាជាច្រើន (អ្នកដែលបានបាញ់ និងសម្លាប់មនុស្សយ៉ាងតិចណាស់ ៤នាក់ និងបណ្តាលឲ្យរងរបួសជាច្រើននាក់) នៅលើផ្លូវវេងស្រេង កាលពីខែមករា ឆ្នាំ២០១៤។
សវនាការឧទ្ធរណ៍ ដែលត្រូវបានចាប់ផ្តើមកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ ត្រូវបានធ្វើឡើងដោយមិនមានវត្តមានរបស់ជនជាប់ចោទ និងមេធាវីរបស់អ្នកទាំងនោះនោះទេ ដោយសារសំណើរបស់មេធាវីសុំពន្យារពេលសវនាការដើម្បីទុកពេលជូនដំណឹងដល់ជនជាប់ចោទ ត្រូវបានគេបដិសេធ។ ដើមចោទដែលជានគរបាលនិងកងរាជអាវុធហត្ថ បានអះអាងថាកងកម្លាំងរបស់អាជ្ញាធររដ្ឋបានប្រើប្រាស់តែដំបងឈើ និងឧស្ម័នបង្ហូរទឹកភ្នែកប៉ុណ្ណោះនៅអំឡុងពេលបង្ក្រាបយ៉ាងហិង្សា ដែលផ្ទុយពីសាក្សីជាច្រើន និងខ្សែវីដេអូខ្លី ដែលបង្ហាញពីការប្រើប្រាស់អាវុធរបស់កងកម្លាំងទាំងនោះ។
សវនាការឧទ្ធរណ៍ លើសំណុំរឿងរបស់កម្មករ និងអ្នកការពារសិទិ្ធមនុស្ស ១០នាក់ ផ្សេងទៀត ដែលត្រូវបានចាប់ខ្លួនអំឡុងពេលមានការប៉ះទង្គិចគ្នាកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ ត្រូវបានពន្យារពេលដោយមិនកំណត់ពេល។ សវនាការដំបូងរបស់អ្នកទាំង ២៣នាក់ ដែលត្រូវបានធ្វើឡើងកាលពីខែឧសភា ឆ្នាំ២០១៤ មិនបានគោរពនូវសិទិ្ធទទួលបានការជំនុំជម្រះក្តីដោយយុត្តិធម៌នោះទេ ហើយថែមទាំងខ្វះខាតនូវភាពមិនលំអៀងរបស់ចៅក្រមទៀតផង។ មិនមាននរណាម្នាក់ ត្រូវបានចាប់មកទទួលខុសត្រូវចំពោះការស្លាប់របស់មនុស្ស ៤នាក់ រងរបួសជាច្រើននាក់ និងអ្នកបាត់ខ្លួន ១នាក់ អំឡុងពេលមានអំពើហិង្សាដែលបង្កឡើងដោយអាជ្ញាធររដ្ឋរយៈពេលពីរថ្ងៃនោះទេ ដែលហិង្សានោះបានបញ្ចប់នូវរយៈពេលមួយនៃការតវ៉ាយ៉ាងធំរបស់កម្មកររោងចក្រ និងអ្នកគាំទ្រគណបក្សជំទាស់។
អត្ថបទខ្លីៗ | ខួបគម្រប់ពីរឆ្នាំនៃការបាញ់សម្លាប់នៅលើផ្លូវវេងស្រេង ត្រូវបានប្រារព្ធឡើង
ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦
នៅព្រឹកនេះ សហជីព កម្មកររោងចក្រ ព្រះសង្ឃ បុគ្គលិកអង្គការមិនមែនរដ្ឋាភិបាល និងសកម្មជនដីធ្លីប្រមាណ ២០០នាក់ បានប្រមូលផ្តុំគ្នាដើម្បីរៀបចំពិធីរំលឹកព្រឹត្តិការណ៍នៅលើផ្លូវវេងស្រេងក្នុងរាជធានីភ្នំពេញ ដែលជាកន្លែងកាលពីពីរឆ្នាំមុនកងកម្លាំងរបស់អាជ្ញាធររដ្ឋបានបាញ់ទៅលើកម្មករដែលកំពុងធ្វើកូដកម្ម ដែលធ្វើឲ្យមនុស្សចំនួន ៤នាក់បាត់បង់ជីវិត និងធ្វើឲ្យរបួសជាច្រើននាក់ផ្សេងទៀត។
ពិធីនាថ្ងៃនេះ ត្រូវបានប្រារព្ធឡើង ទោះបីជាមានពង្រាយកងកម្លាំងនគរបាលជាច្រើនពាសពេញក៏ដោយ៖ នគរបាល និងកងសន្តិសុខប្រមាណ ៥០០នាក់ បានព្យាយាមរំខានដល់ការជួបជុំគ្នាដោយរុញច្រានអ្នកចូលរួម រឹបអូសបដា និងបំបែកក្រុមពលរដ្ឋនៅពេលអ្នកទាំងនោះប្រមូលផ្តុំគ្នា។ ក្នុងចំណោមអ្នកចូលរួម គឺមានសមាជិកក្រុមគ្រួសារដែលបានទទួលមរណភាព និងមេដឹកនាំកម្មករនិងសហជីព ដែលធ្លាប់ត្រូវបានចាប់ខ្លួន និងឃុំខ្លួនដោយមិនត្រឹមត្រូវក្រោយពេលមានអំពើហិង្សាកាលពីពីរឆ្នាំមុន។
អត្ថបទខ្លីៗ | ជាច្រើនរយនាក់ បានប្រមូលផ្តុំគ្នាប្រារព្ធខួបនៃព្រឹត្រិការណ៍ផ្លូវ វេងស្រេង ដោយមានការរាំងពីការដើរហែក្បួន
ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៥
នាព្រឹកនេះ មនុស្សជាច្រើនរយនាក់ បានប្រមូលផ្តុំគ្នានៅទីតាំងដែលមានការបាញ់ប្រហារយ៉ាងអាក្រក់នៅលើផ្លូវ វេងស្រេង ដើម្បីរំលឹកពីការស្លាប់ និងបាត់ខ្លួន។ ក្រុមគ្រួសារជនរងគ្រោះ និងអ្នកដែលត្រូវបានឃុំខ្លួនដោយមិនត្រឹមត្រូវ បាននិយាយទៅកាន់ក្រុមមនុស្ស។ កងសន្តិសុខ រួមមានកងយោធាឆ័ត្រយោងលេខ ៧០ និង ៩០ បានដើរល្បាតនៅតំបន់នេះ ប៉ុន្តែមិនបានព្យាយាមរារាំងការជួបជុំឡើយ។
បន្ទាប់មក អ្នកគាំទ្របានដើរក្បួនទៅកាន់បុរីកីឡា ដើម្បីប្រារព្ធខួប បីឆ្នាំនៃការបណ្តេញចេញដោយបង្ខំពីសហគមន៍បុរីកីឡា ប៉ុន្តែបន្ទាប់ពីដើរបានប្រមាណ ៣ គ.ម អ្នកទាំងនោះត្រូវបានរារាំងដោយកងយោធា និងនគរបាលបង្ក្រាបបាតុកម្ម ដែលបានទាញ រុញ និងវាយទៅលើអ្នកទាំងនោះ។ អ្នកដើរក្បួនត្រូវបានអនុញ្ញាតឲ្យបន្តដំណើរដោយយានយន្ត។
សេចក្តីថ្លែងការណ៍ | ពិធីរំលឹកខួបនៃឧប្បត្តិហេតុលើវិថីវេងស្រេងៈ យុត្តិធម៌នៅតែមិនទាន់មានសម្រាប់អ្នកបាត់បង់ជីវិត អ្នកបាត់ខ្លួន និងអ្នករងរបួស
ថ្ងៃទី១ ខែមករា ឆ្នាំ២០១៥
មួយឆ្នាំ បន្ទាប់ពីអំពើហិង្សា ដែលប្រព្រឹត្តដោយអាជ្ញាធររដ្ឋ កាលពីដើម ខែមករា ឆ្នាំ២០១៤ ដែលបណ្តាលឲ្យមានការបាត់បង់ជីវិតបុរសយ៉ាងតិច ៤ រូប និងរាប់សិបនាក់ផ្សេងទៀត បានរងរបួសត្រូវសម្រាកនៅក្នុងមន្ទីរពេទ្យ ការបាត់ខ្លួនក្មេងប្រុសវ័យជំទង់ម្នាក់ និងការឃុំខ្លួនដោយមិនត្រឹមត្រូវមកលើកម្មករ សកម្មជន និងអ្នកដឹកនាំសហជីព ចំនួន ២៣ រូប។ យើងជាអង្គការសង្គមស៊ីវិល ដែលមានហត្ថលេខានៅខាងក្រោមសេចក្តីថ្លែងការណ៍នេះ សូមថ្កោលទោសទៅលើកង្វះនៃភាពរីកចម្រើននៃការស៊ើបអង្កេត លើការរំលោភសិទ្ធិមនុស្សទាំងនេះ និងការដាក់ទោសចំពោះអ្នកប្រព្រឹត្តបទល្មើសទាំងអស់នោះ។
សេចក្តីថ្លែងការណ៍ | ក្រុមអង្គការសិទ្ធិមនុស្សអំពាវនាវស្នើសុំបញ្ឈប់ករណីបាត់ខ្លួនដោយបង្ខំក្នុងតំបន់អាស៊ាន
ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៤
ថ្ងៃនេះ ក្នុងឱកាសនៃទិវាអន្តរជាតិនៃជនរងគ្រោះនៃការបាត់ខ្លួនដោយបង្ខំ យើងខ្ញុំ ជាអង្គការមិនមែនរដ្ឋាភិបាលដែលមានរាយនាមដូចខាងក្រោម សូមអំពាវនាវស្នើសុំដល់ប្រទេស ដែលជាសមាជិកអាស៊ាន (ASEAN) សូមបញ្ឈប់សកម្មភាពដែលបណ្តាលឲ្យមានការបាត់ខ្លួនជនរងគ្រោះដោយបង្ខំ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ករណីជាច្រើននៃការបាត់ខ្លួនជនរងគ្រោះដោយបង្ខំបានបន្តកើតឡើងនៅក្នុងតំបន់។ ជនរងគ្រោះ រួមមានអ្នកការពារសិទ្ធិមនុស្សក៏ដូចជាប្រជាពលរដ្ឋសាមញ្ញផងដែរ។ ការបាត់ខ្លួនដោយបង្ខំនេះបានបន្តកើតមានឡើងទៅលើក្រុមមនុស្សដែលងាយរងគ្រោះដូចជា កុមារផងដែរ។ ករណីថ្មីចំនួន ៣ ករណី ស្តីពីការបាត់ខ្លួនជនរងគ្រោះដោយបង្ខំ ដែលបានកើតឡើងកាលពីឆ្នាំមុន បានបង្ហាញយ៉ាងច្បាស់ពីគំរូមួយដែលបណ្តាលឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង។
សេចក្តីថ្លែងការណ៍ | សាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសកម្មករ និងសកម្មជនសិទិ្ធទាំង ២៥នាក់ ប៉ុន្តែទោសនៅសល់ត្រូវព្យួរ
ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៤
យើងខ្ញុំ ដែលជាក្រុមសង្គមស៊ីវិលមានរាយនាមដូចខាងក្រោម សូមស្វាគមន៍ចំពោះសេចក្តីសម្រេចកាលពីព្រឹកមិញរបស់សាលាដំបូងរាជធានីភ្នំពេញ ក្នុងការព្យួរទោសរបស់អ្នកទាំង ២៣នាក់ និងអនីតិជនចំនួន ២នាក់ ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ និងថ្ងៃទី២ និងទី៣ ខែមករា ឆ្នាំ២០១៤ ហើយជាចុងក្រោយក៏បានដោះលែងអ្នកដែលនៅសល់ទាំង ២២នាក់ទៀត។ ក៏ប៉ុន្តែ យើងខ្ញុំមានការសោកស្តាយយ៉ាងខ្លាំង ដោយសារអ្នកទាំង ២៥នាក់នោះត្រូវបានផ្តន្ទាទោស ហើយជនជាប់ចោទមួយចំនួនត្រូវបានពិន័យជាប្រាក់យ៉ាងធ្ងន់ធ្ងរថែមទៀត ដោយយោងទៅលើអ្វីដែលអ្នកសង្កេតការណ៍ឯករាជ្យបានឃើញពីដំណើរការជំនុំជម្រះប្រកបដោយកំហុសឆ្គង។
ផ្សាយព័ត៌មានផ្ទាល់ | សវនាការនៃ “ដោះលែងអ្នកទាំង ២៣ នាក់”៖ ថ្ងៃទីប្រាំ
ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤
សវនាការកម្មករ និងអ្នកការពារសិទ្ធិមនុស្សទាំង ២៣នាក់នៅសាលាដំបូងរាជធានីភ្នំពេញបន្តមកដល់ថ្ងៃនេះ។ សវនាការអ្នកទាំង ២៣នាក់នេះបានឈានចូលដល់ថ្ងៃទី៥ ហើយនីតិវិធីសវនាការនឹងចាប់ផ្តើមនៅម៉ោង ៨ព្រឹកនេះ។
ផ្សាយព័ត៌មានផ្ទាល់ | សវនាការនៃ “ដោះលែងអ្នកទាំង ២៣ នាក់”៖ ថ្ងៃទីបួន
ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៤
សវនាការកម្មករ និងអ្នកការពារសិទ្ធិមនុស្សទាំង ២៣នាក់នៅសាលាដំបូងរាជធានីភ្នំពេញបន្តមកដល់ថ្ងៃនេះ។ សវនាការអ្នកទាំង ២៣នាក់នេះបានឈានចូលដល់ថ្ងៃទី៤ ហើយនីតិវិធីសវនាការនឹងចាប់ផ្តើមនៅម៉ោង ៨ព្រឹកនេះ។
ផ្សាយព័ត៌មានផ្ទាល់ | សវនាការនៃ “ដោះលែងអ្នកទាំង ២៣ នាក់”៖ ថ្ងៃទីបី
ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៤
ក្នុងសវនាការថ្ងៃទី៣នៃ “ដោះលែងអ្នកទាំង ២៣នាក់” នាព្រឹកថ្ងៃស្អែក សវនាការនៃកម្មករ និងសកម្មជនសិទិ្ធមនុស្សទាំង ២៣នាក់ នឹងត្រូវបន្តនៅសាលាដំបូងរាជធានីភ្នំពេញ។ មកដល់បច្ចុប្បន្ននេះ សវនាការបានឈានដល់ថ្ងៃទី៣ និងត្រូវចាប់ផ្តើមនៅវេលាម៉ោង ៨ព្រឹក។
អត្ថបទខ្លីៗ | កម្មកររោងចក្រម្នាក់ដែលរងរបួសក្នុងព្រឹត្តិការណ៍នៃការបង្ក្រាបថ្ងៃទី៣ ខែមករា បានទទួលមរណភាពកាលពីព្រឹកមិញនេះ ដោយមូលហេតុមិនទាន់បានកំណត់ច្បាស់
ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៤
នាព្រឹកនេះ នៅវេលាម៉ោង ៣ និង ១៥នាទី ព្រឹក លោក មួន សុខមាន អាយុ ២៩ឆ្នាំ ដែលបានរងរបួសក្នុងព្រឹត្តិការណ៍ថ្ងៃទី៣ ខែមករា បានទទួលមរណភាព នៅខណៈពេលដែលលោកកំពុងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ នៅថ្ងៃនៃការបង្ក្រាបបាតុកម្មរបស់កម្មកររោងចក្រកាត់ដេរ នៅតាមបណ្តោយផ្លូវវេងស្រេង លោកត្រូវបានគេបញ្ជូនមកកាន់មន្ទីរពេទ្យ បន្ទាប់ពីរងរបួសត្រង់ខ្លួន ក្បាល និងមុខ។
កាលពីល្ងាចម្សិលមិញ ក្រុមគ្រួសាររបស់លោក បានសង្កេតឃើញលោកមិនសូវបានសម្រាកគ្រប់គ្រាន់ និងរវើរវាយ ហេតុដូចនេះទើបអ្នកទាំងនោះក៏បានបញ្ជូនលោកទៅកាន់មន្ទីរពេទ្យវិញ ក៏ប៉ុន្តែលោកបានទទួលមរណភាពនៅតាមផ្លូវទៅកាន់មន្ទីរពេទ្យ។
ការបង្ក្រាបយ៉ាងហិង្សាដោយកងកម្លាំងចំរុះរបស់អាជ្ញាធររដ្ឋ ចាប់ពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ បានបណ្តាលឲ្យមនុស្សយ៉ាងតិចណាស់ ៤នាក់បានស្លាប់ ជាច្រើននាក់រងរបួស ហើយ ២៣ នាក់ត្រូវបានចាប់ខ្លួន ដែលក្នុងនោះរួមមានកម្មករ និងអ្នកការពារសិទិ្ធមនុស្ស។ ក្មេងប្រុសម្នាក់ឈ្មោះ ខឹម សុផាត ត្រូវបានគេឃើញជាចុងក្រោយនៅព្រឹកថ្ងៃទី៣ ខែមករា ដោយបានដួលទៅលើដីលើផ្លូវវេងស្រេងដោយមានហូរឈាម ពីកន្លែងដែលត្រូវគ្រាប់កាំភ្លើងត្រង់ដើមទ្រូង។ រហូតមកទល់ពេលនេះ មិនដឹងថាតើ សុផាត ស្ថិតនៅទីណានោះទេ។
ផ្សាយព័ត៌មានផ្ទាល់ | សវនាការនៃ “ដោះលែងអ្នកទាំង ២៣ នាក់”៖ ថ្ងៃទីពីរ
ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៤
សវនាការលើសកម្មជនសិទិ្ធមនុស្ស និងកម្មករទាំង ២៥ នាក់ នឹងត្រូវចាប់ផ្តើមនាថ្ងៃនេះ។ នាថ្ងៃទីមួយនៃអង្គសវនាការ កាលពីថ្ងៃទី២៥ ត្រូវបានបិទបញ្ចប់នៅពាក់កណ្តាលថ្ងៃរសៀល នៅពេលដែលកងឆ្មាំពន្ធនាគារបានមករំខាននីតិវិធី ដើម្បីបញ្ជូនជនជាប់ចោទ ដែលមិនត្រូវបានដោះលែងឲ្យនៅក្រៅឃុំទាំងនោះត្រឡប់ទៅពន្ធនាគារព្រៃសវិញ។ អង្គសវនាការ នឹងត្រូវបន្តនាថ្ងៃស្អែក ម៉ោង ៨ ព្រឹក។
ផ្សាយព័ត៌មានផ្ទាល់ | សវនាការនៃ “ដោះលែងអ្នកទាំង ២៣ នាក់”៖ ថ្ងៃទីមួយ
ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៤
នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៤៖ សវនាការរបស់អ្នកទាំង ២៣ នាក់ដែលបានត្រូវបានចាប់ខ្លួនកំឡុងពេលបង្រ្កាបរបស់រាជរដ្ឋាភិបាលលើកូដកម្មកាលពីដើមខែមករា នឹងត្រូវប្រព្រឹត្តឡើងនៅសាលាដំបូងរាជធានីភ្នំពេញ។ សវនាការសម្រាប់មនុស្សពីរនាក់ផ្សេងទៀតដែលបានចាប់ខ្លួនកំឡុងពេលប៉ះទង្គិចយ៉ាងហិង្សារវាងក្រុមកម្មករ និងកងកម្លាំងកាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០១៣ ក៏ត្រូវប្រព្រឹត្តឡើងនៅសាលាដំបូងរាជធានីភ្នំពេញផងដែរ។ អង្គការ លីកាដូ និងធ្វើការផ្សាយព័ត៌មានផ្ទាល់នូវព្រឹត្តការណ៍ដែលកើតឡើងខាងក្នុង និងខាងក្រៅតុលាការ៖
សេចក្តីថ្លែងការណ៍ | លិខិតជាសាធារណៈទទូចឲ្យមានការស៊ើបអង្កេតជាបន្ទាន់ទៅលើការបាត់ខ្លួនរបស់ ខឹម សូផាត
ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៤
យើងខ្ញុំជាក្រុមសង្គមស៊ីវិលដែលមានរាយនាមដូចខាងក្រោម មានការព្រួយបារម្ភយ៉ាង ខ្លាំងចំពោះការបាត់ខ្លួនក្មេងប្រុសឈ្មោះ ខឹម សូផាត អាយុ ១៦ ឆ្នាំ ដែលបានបាត់ខ្លួន ចាប់តាំងពីមានការបង្ក្រាបយ៉ាងហិង្សាដោយកងសន្តិសុខរបស់អាជ្ញាធររដ្ឋ មកលើកម្មកររោងចក្រដែលធ្វើការតវ៉ា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ នៅក្បែរសួន ឧស្សាហកម្មកាណាឌីយ៉ា តាមបណ្តោយផ្លូវវេងស្រេង ក្នុងរាជធានីភ្នំពេញ។ យើងខ្ញុំសូមអំពាវនាវ ដល់រាជរដ្ឋាភិបាលកម្ពុជា សូមមេត្តាចាត់នូវគ្រប់វិធានការសមស្របទាំងអស់ជាបន្ទាន់ ដើម្បីធ្វើការស៊ើបអង្កេតឲ្យបានហ្មត់ចត់ និងអព្យាក្រឹត្យ ទៅលើការបាត់ខ្លួនរបស់ ខឹម សូផាត ហើយជូនដំណឹង ទៅក្រុមគ្រួសាររបស់គាត់អំពីជោគវាសនា ឬទីកន្លែងដែលគាត់កំពុងស្នាក់នៅផង។